Friday, March 14, 2025
Homeតារាខ្មែរពែកម៉ី មានទឹកមាត់លេបឡើងវិញ

ពែកម៉ី មានទឹកមាត់លេបឡើងវិញ

ភ្នំពេញ៖អតីតតារាកំប្លែងCTN លោកចែម ចាន់រ៉ា ហៅនាយពែកម៉ី ដែលត្រូវបានស្ថានីយ៍ទូរ​ទស្សន៍១នេះចេញ​លិខិត​បញ្ឈប់ការងារកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២ ធ្វើឲ្យ​នាយ​បង្ហា​ញអារម្មណ៍មិនច្បាស់លាស់ក្នុង​អា​ជីព​ទើបមានគម្រោងទៅផលិតវីដេអូកម្សាន្ដ​នៅស្រុក​កំណើត ឯខេត្តស្វាយរៀងនោះពេលនេះ​នាយចាប់​ផ្ដើម​មាន​រស្មីជីវិតម្ដងទៀត​ហើយតាម​រយៈ​ការឈជើងនៅក្រុមហ៊ុនMSA ដែលអតីត​ក្រុម​កំប្លែងរបស់CBS ស្ទើតែទាំង​អស់នៅតែ​ក្រោម​ការដឹកនាំរបស់លោកសុវណ្ណ រិទ្ធី ហៅ​លោ​ក​​​តាវ៉ិច ទ័រ ដដែល។នាយពែកម៉ី បានចេញ​ថត​សម្ដែង​រឿងកំប្លែងនៅទ្រនុំថ្មីជាលើកដំបូងនៅព្រឹក​ថ្ងៃទី​១១​កក្កដា ដែលក្នុងនោះក៍​លេចមុខ​នាយគ្រឿន ,នាយ​ក្រូច ផងដែរ។

  លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ដែលចាកចេញពី​CTN នៅថ្ងៃតែ​មួយជាមួយ​នាយ​ពែកម៉ី ជាទីដែល​លោក​ធ្លាប់ជ្រកកោនជាង១០ឆ្នាំនោះបាន​ប្រាប់អ្នកកាសែតកាល​ពី​ពេ​លថ្មីៗនេះថាលោកបានចុះកុងត្រារយៈពេល​វែង​ជា​មួយMSA តាមរយៈការបន្ដផលិត​វីដេអូ​បែប​កំប្លែងតទៅទៀត។ប៉ុន្ដែលោកវ៉ិច ទ័រ មិនប្រាប់ទេថាតើលោក​យក​បាន​យកអតីត​កូនចៅ​របស់លោកដែលត្រូវCTN បញ្ឈប់ទាំងអស់ឬទៅជាមួយយ៉ាងណា តែតាមព័តមានថាកូន​ប្រុស​របស់​លោក​​ក៍ទៅទ្រនុំថ្មីនោះដែរ ខណៈដែលកូនស្រីលោកវ៉ាន់ នីឡា នឹងវិលវិញ​ក្រោយ​សម្រាលកូន។

 សម្រាប់នាយពែកម៉ី វិញទោះជាអត់មានប្រាក់ខែបើកនៅCTN តទៅទៀតព្រោះ​លែង​ជាបុគ្គលិកក្ដី ប៉ុន្ដែលោក​ចាន់រ៉ា ហាក់គ្មានការបារម្ភរឿងជួបហានិភ័យសេដ្ឋកិច្ចនោះទេ ព្រោះ​ថាអតីតកម្មករ​សំណង់ក្លាយ​ទៅជា​តារាល្បី​រូបនេះមានជីវភាពធូធារទៅហើយដូចជាទិញបានផ្ទះវីឡារធំស្កឹមស្កៃ និងជិះរថយន្ដទំនើបម៉ាកLexus Lx 570 តម្លៃជាង២០ម៉ឺន​ដុល្លារទៀត​ផង។​ដោយឡែក​អ្នក​គាំទ្រ​នាយពែកម៉ី នៅតែជឿរជាក់ថាអ្នក​កំប្លែងមុខ​ស្ងួតនេះ​នៅតែអាចរក្សារ​តំណែងរបស់​ខ្លួនក្នុង​នាមជាតារាកំប្លែងជូរមុខតទៅទៀត ព្រោះថាពេលនេះ​លោកធ្វើការ​ក្រោម​ការ​​គ្រប់គ្រង​របស់លោកតាវ៉ិច ទ័រ ដូចមុនដដែល អីចឹងទាំងសាច់រឿង និងការដឹកនាំ​គឺ​ដូចនៅCTN ។

  គូររំលឹកថានាយពែកម៉ី បានឈ្នះពានប្រលងកំប្លែងCTN នៅថ្ងៃទី១ខែមករាឆ្នាំ២០១០ ពោលគឺជិត១២ឆ្នាំ​ដែល​លោកចាន់រ៉ា បានចាប់អាជីពមួយនេះហើយបោះបង់ចោលការងារ​សំ​ណង់។ក្រោយក្លាយទៅជាតារាល្បីមានព័ត​មានថានាយពែកម៉ី មានស្រីក្មេងៗជាច្រើនឈ្លក់​ស្នេហ៍ព្រោះថ្វីមាត់នាយ ទើបធ្វើឲ្យលោកចាន់រ៉ា មានមន្ដ​ស្នេហ៍​មិនចាញ់នាយក្រូច,នាយចឺម និងលោកអ៊ីណូ ឡើយ៕

RELATED ARTICLES