Friday, March 14, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖មិនឆ្លើយរឿងប្រពន្ធសួរយកកូនថែម

ព្រាប សុវត្ថិ ៖មិនឆ្លើយរឿងប្រពន្ធសួរយកកូនថែម

ភ្នំពេញ៖ថ្វីត្បិតតែពេលនេះលោកព្រាប សុវត្ថិ​ មានវ័យ៤៧ឆ្នាំទៅហើយក្ដី តែរូបរាងលោក​នៅ​តែ​សង្ហារ និង​ក្មេងជាងវ័យហើយជាញឹកញាប់គេឃើញលោកនិងភរិយា តែងតែងបង្ហាញ​ភាព​ផ្អែម​ល្ហែមស្នេហ៍មិន​ចាញ់​គូស្នេហ៍យុវវ័យឡើយ។អ្វីដែលគូរឲ្យចាប់​អារម្មណ៍កាលពីពេលថ្មីៗ​នេះ​នៅពេលដែលលោកស្នាយ កំពុងតែLiveញាំម្ជួរហើយភរិយាលោកអ្នកស្រីឡុង ស្រីមុំ បារម្ភ​ខ្លាចលោកចុកពោះនោះលោកសុវត្ថិ ថាលោកឃ្លានម្ជូរ​មិន​មែនលោកចាញ់ ឡើយតែ​នៅពេល​ដែល​ប្រពន្ធសួរថាតើលោកចង់បានអាអូនមួយ​ទៀត(កូន)ឬអត់នោះ​លោក​ឧកញ៉ា​ស្នាយ បាន​ត្រឹមសើចញឹមៗនិងមិនឆ្លើយតបទៅភរិយាលោកនោះ​ទេ។ប៉ុន្ដែគេចាំបានថាទោះ​ជាលោក​សុវត្ថិ មិនឆ្លើយតបសំណួរអ្នកស្រីមុំ រឿងយកកូនថែមមែន តែកន្លងមកលោកសុវត្ថិ តែងតែហៅ​កូនប្រុសទី៣​របស់លោកឈ្មោះសុវត្ថិ សិរីវុឌ្ឍ នោះថាជាកូនពៅដែលនេះ​បញ្ជាក់​ថា​លោក​ស្នាយ គ្មានផែនការណ៍​យក​កូន​ទី៤នោះទេ។

 គូរបញ្ជាក់ថាព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ហៅម៉ី បានរៀបការកាលពីឆ្នាំ១៩៩៧ ពោលគឺចំណងស្នេហា​រយៈពេល២៥ឆ្នាំនេះអ្នកទាំងពីរទទួលបានកូន៣នាក់គឺកូនទី១សុវត្ថិ មុនីវណ្ណ,កូនទី២សុវត្ថិ មុនីនាគ និងកូនទី៣​សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេពេញកំលោះ​ឡើងស្រាងអស់ទៅហើយ។ទាំងតារារួមអាជីពនិងអ្នកគាំ​ទ្រ​លោកព្រាប សុវត្ថិ ធ្លាប់ជម្រុញ​ឲ្យលោកតាមយកកូនស្រី តែអតីតតារាហង្សមាសរូបនេះហាក់មិនចង់បានកូនទី៤​នោះទេ ទើបលោកហៅកូនទី៣ថាជាកូនពៅៗរហូតមក។អ្វីដែលគូរឲ្យកត់សម្គាល់នោះដោយសារតែកូនៗ​លោក​ព្រាប សុវត្ថិ ទាំងង៣សុទ្ធតែមានរូបរាងសង្ហារនោះទើបធ្វើឲ្យតារា​សម្ដែង​ស្រីស្អាតៗ​មួយចំនួនពេលឃើញលោក​សុវត្ថិ ពួកគេហៅថា”ឪក្មេកៗ” ខណៈពេលជួប​អ្នកស្រី​មុំ ហៅថា​”ម្ដាយក្មេកៗ”ទៀតផងតែលោកឧកញ៉ាស្នាយ និងលោកជំទាវស្រីមុំ បានត្រឹមសើច​ដាក់​គ្នាប៉ុ​ណ្ណោះ។

  មជ្ឈដ្ឋានមហាជនបានលើកឡើងថាព្រាប សុវត្ថិ តាំងពីឡើងជាឧកញ៉ាជាង២ខែ​មក​នេះលោកចាប់​ផ្ដើមរយាល​ៗ​ពីអាជីពចម្រៀង ព្រោះងាកទៅរកស៊ីលក់ដីឡូតិ៍​ច្រើនជាង​ទើប​ធ្វើឲ្យលោកលែងសូវមានបទចម្រៀងល្បីៗ​ដូច​មុនទៀត។យ៉ាងណាចំនួនកុងត្រាតំណាក់កាលដំបូងរបស់លោកឧកញ៉ាស្នាយ ជាមួយGalaxy គឺនៅមាន​រហូត​ដល់ទៅឆ្នាំ២០២៥ ឯណ្ណោះ ហេតុនេះហើយគេចាំមើលថាសល់ពេល២ឆ្នាំកន្លះទៀតលោកសុវត្ថិ នឹងមានអ្វីប្លែក?

RELATED ARTICLES