Friday, March 14, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ស្រងូតស្រងាត់ ក្រោយដៃគូងាកទៅ​កៀក​កើយជំទាវ

ហ៊ិន ច័ន្ទនីរ័ត្ន ៖ស្រងូតស្រងាត់ ក្រោយដៃគូងាកទៅ​កៀក​កើយជំទាវ

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានចេញសារប្លែកៗនារយៈពេលចុងក្រោយនេះដែល​ធ្វើឲ្យ​Fan របស់នាងស្រ​ឡាំងកាំងតែម្ដងព្រោះតែនារីដ៍មាន​មន្ដស្នេហ៍រូបនេះហាក់អស់សង្ឃឹម​ក្នុង​រឿងអ្វីមួយដូចជាសុខៗនាង​ថ្លែង​សារ​ថា”លើលោកនេះគ្មានអ្វីថិតថេទេ” និងសារនាពេល​បន្ទាប់”ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថា ពេល​វេលាឈប់ដើរទៅមុខឯណា”។

 ក្រុមតារារួមអាជីពបានព្យាយាមឲ្យហ៊ិន ច័ន្ទនីរ័ត្ន និយាយអ្វីៗឲ្យត្រង់ៗទៅព្រោះគ្រប់គ្នា​ដឹងថាទោះជាពាក្យ​ពេជន៍ទាំងនោះគឺជាការពិតមែន  ប៉ុន្ដែមើលទៅនាងហាក់កំពុងតែមាន​វិបត្តិផ្លូវ​ចិត្តជាថ្មី។​ប៉ុន្ដែច័ន្ទនីរ័ត្ន មិន​ត​តបឡើយ ហើយព្យាយាមបង្ហាញថានាង​មិនមានបញ្ហារអី​កើត​ឡើង​នោះ​ទេ​។តែយ៉ាងណាដូច​ពាក្យចាស់​ថា​”ដំរីងាប់ មិនអាចយកចង្អេឯណាទៅបាំង​ជិត”​​នោះ​មិនខុសឡើយ ព្រោះ​ទោះជាច័ន្ទនីរ័ត្ន មិនវាចាចំពោះខ្លឹម​សារដែលនាងបញ្ចេញក្ដី ប៉ុន្ដែគេអាចមើល​តាម​សក​ម្មភាពរបស់នាងហាក់ប្លែកៗកាន់តែច្រើននៅពេលនេះ​គឺដោយសារ​តែដៃគូដ៍យល់ចិត្តរបស់នាងដែល​គេសង្ស័យថាជាគូស្នេហ៍កំពុងតែពោសោធន៍ចិត្តគ្នា​គឺប្រុស​រូបសង្ហារហូ ប៉ូសេង ហៅសេង មង្គល នោះស្រាប់តែពេលនេះលោកបានងាកទៅកៀកកើយ​ជាមួយលោកជំទាវ​មេ​ម៉ាយទ្រព្យស្ដុក១ដោយលែង​ក្វាយ​ក្វល់ពីការនែបនិត្យជាមួយនីរ័ត្ន ដូច​មុនទៀតហើយ។

ថ្វីត្បិតតែលោកមង្គល និងជំទាវម៉េ​ម៉ាយ​ដែលគេហៅថាជាសេដ្ឋីនីរូបនោះ​បញ្ចេញជាសកម្មភាពបែប​ពាណិជ្ជ​កម្មក្ដី ប៉ុន្ដែវាបានប្រែក្លាយ​ទឹកមុខ​របស់ច័ន្ទនីរ័ត្ន ដែលធ្លាប់​តែសើចសប្បាយរីករាយជាមួយលោកមង្គល នោះ​ប្រែទៅជា​ទឹក​មុខ​ក្រៀម​ស្រ​ពោន​ហើយ​ពេល​នេះនាងហាក់ឯកោសារជាថ្មីម្ដងទៀតហើយ ក្រោយពីតារា​ចម្រៀ​ងលោកចេន ម្ចាស់បទ​”អា​ក្របី”ដែលគេម៉ៃថាជាសង្សាររបស់​នាងនោះបានរៀបការ​ប្រ​ពន្ធ​កាលពី​ថ្ងៃទី​២២ខែ​ឧសភា​ឆ្នាំ២០២២ បាត់ទៅ​ហើយ។ក្រុមតារារួមអាជីពនៅតែមិន​ចង់​ឃើ​ញ​នីរ័ត្ន ត្រូវបានគេចាត់​ទុក​ឬ​ហៅនាង​ថាជាស្រីស្អាត”អភ័ព្វស្នេហ៍”នោះទៀតទេ ព្រោះថា​កន្លង​មកនាងធ្លាប់ប្រេះឆាស្នេហ៍​ជាបន្ដបន្ទាប់រហូត​ដល់ចេញ​ទៅលំហែ​កាយ៉ានៅ​ក្រៅ​ស្រុកជាច្រើនលើកច្រើនសារទៀតផង ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងនោះ​ថាតើ​ហេតុអ្វី​បានជាស្រីស្អាត​គូរឲ្យក្នក់ក្នាញ់ដូច​ច័ន្ទ​នី​រ័ត្ន បែជាមិនអាចរក្សារស្នេហ៍បានយូអង្វែងដូចនារីធម្មតា​បែប​នេះ?ការ​លើក​ឡើងបែប​នេះ​ដោយ​សារតែច័ន្ទនីរ័ត្ន ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់​ប្រុសៗ​អ្នកមានទ្រព្យ ហេតុនេះ​ហើយ​បុរសណាបាននៅបែននិត្យកាយ៉ានាង​ហើយគូតែមិន​ព្រម​ព្រលែង​នារីតូច​តន់​រូបនេះចេញពីទ្រូងទេ តែ​ការគិតបែបនោះបែជាបញ្ច្រាសទៅវិញ​ព្រោះថា​នីរ័ត្ន មិនសូវរក្សារ​ចំ​ណង​ស្នេហាបាន​យូអង្វែងឡើយ ហើយ​ប្រុសដែលធ្លាប់តាមស្នេហានាង​យ៉ាង​ប្រកិតពីមុនមក​នោះពេលនេះពួកគេបានការ​ប្រ​ពន្ធស្ទើតែគ្រប់គ្នាអស់​ទៅហើយ។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ដែលការ​ឈាន​ជើង​ចូលក្នុងពិភព​សិ​ល្បៈ​រយៈពេល១៥ឆ្នាំមកនេះនាងមិនធ្លាប់ប៉ៈ​រឿងអាស្រូវស្នេហាធ្ងន់ធ្ងម្ដង​ណាឡើយ ពោលគឺឭតែថាមាន​សង្សារ​ក៍បែកគ្នាទៅវិញដោយមិន​បានរៀបការ។ប៉ុន្ដែពិធី​ការិនី​​រូប​ស្រស់ធ្លាប់បង្ហើបប្រាប់អ្នកយកព័តមានយើងថានាង​ចង់រៀបការនៅអាយុ៣០ឆ្នាំពោលគឺ​នៅ​​ឆ្នាំ២០២៣ ខាងមុខនេះគ្រាន់តែនាងមិនប្រាប់ថាបុរស​ជាអនាគត​ស្វាមី​របស់​នាងនោះជា​អ្នក​ណាទេ។តាមរយៈការតាំងចិត្តបែបនោះមានន័យថាច័ន្ទនីរ័ត្ន មានដៅបុរសម្នាក់ក្នុង​បេះដូង​នាងទៅហើយសម្រាប់នាងជ្រើសធ្វើជាប្ដីហើយ​ប្រសិនបើនាងលាភាពនៅលីវនៅ​ឆ្នាំក្រោយ​នេះ​មែន នោះ​ច្បាស់​ជាធ្វើឲ្យលោកមង្គល ដែលកំពុងតែស្និតអ្នកមេម៉ាយទ្រព្យស្ដុក​នោះ​ភ្លឺភ្នែក​វិញជាមិនខាន ព្រោះថានារីដែលមាន​រូបសម្រស់ផូផង់ដូចច័ន្ទនីរ័ត្ន មិនខ្វះប្រុសចាំ​ត្រង​ស្នេហ៍​ឡើយ ពិសេសបើនាងចង់ចាប់តំណែង”ជំទាវ”នោះវារិត​តែមិនមែនជារឿងលំបាក​ឡើយ​សម្រាប់រូបនាង។ប៉ុន្ដែរឿងដែលគ្រប់គ្នាចាំអ៊ុតនោះថាតើច័ន្ទនីរ័ត្ន នឹងរៀប​ការ​ជាមួយ​ប្រុស​ណា?

RELATED ARTICLES