Friday, March 14, 2025
Homeតារាខ្មែរតារាមេម៉ាយ៣ដួងនៅហង្សមាស មិនខ្វះប្រុសចាំព្យា​បាលរបួស​បេះដូង

តារាមេម៉ាយ៣ដួងនៅហង្សមាស មិនខ្វះប្រុសចាំព្យា​បាលរបួស​បេះដូង

ភ្នំពេញ៖ក្រោយស្រីស្អាតប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ បញ្ចប់​ភាព​ជា​ស្រ្ដីមេម៉ាយ​កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ នោះពេលនេះគេកត់សម្គាល់ឃើញថាមានតារា​ស្រីមេ​ម៉ាយ​នៅទ្រនុំ​ហង្ស​មាសដល់ទៅ៣ដួងកំពុងតែធ្វើឲ្យប្រុសៗ​ជ្រួលជ្រើមចង់ចូលខ្លួន​ទៅ​ស្អំ​របួ​សបេះដូងឲ្យមានកំដៅឡើងវិញ។

 ១៖ពេជ្រ សោភា៖ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក​លោ​ក​ឡៅ ឆលី កាលពីថ្ងៃ​ទី៥ខែ​កុម្ភៈឆ្នាំ២០១៥ តែបានលែងលះគ្នាឆ្នាំ២០១៦ ដោយស្ងៀម​ស្ងា​ត់​។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៥ឆ្នាំ​នេះ​សោភា បានជំពប់ស្នេហ៍ប្រុសរូបសង្ហារលោកឆឹម សក្ក​ដា ជាង៤ឆ្នាំទើបតែចែកផ្លូវគ្នាដើរកាលពីចុងឆ្នាំ២០២១ ព្រោះតែនៅថ្ងៃឆ្លងឆ្នាំសកលឈាន​ចូល​​ឆ្នាំ​២០២២ នោះសោភា បានកៀកកើយជាមួយសង្សារថ្មីនៅខេត្ត​សៀម​រាប។លោក​សក្ក​ដា បានសច្ចារ្យថាចាប់ពីពេលនេះតទៅលោកលែង​ចង់បានសង្សារជាតារាដូចគ្នាទៀតហើយ​ពោល​គឺ​បើរក​បានស្រីស្នេហ៍ថ្មីទៀតលោកសូមភ្ជាប់ស្នេហ៍ជាមួយនារី​នៅក្រៅរង្វង់សិល្បៈ​ម្ដង​។ចំ​ពោះ​​សោភា វិញបានប្រាប់អ្នកយកព័តមានយើងថានាងពិតជាមានម្ចាស់ចិត្តថ្មីមែន តែបើ​ឲ្យ​នាងបង្ហាញមុខប្រុសស្នេហ៍ជា​ចំហ​នោះនាងមិនចូលចិត្តទេ ព្រោះចង់សាងស្នេហ៍ដោយ​លាក់​លៀម​​វិញ។សោភា មិនដែលមានមហិច្ឆិតាចង់ធ្វើ​ជាជំទាវទេបើទោះជា​មានប្រុស​ចំ​ណា​ស់ ចាំត្រងស្នេហ៍ជាច្រើននាក់ក្ដី តែតាមព័តមានថាអ្នកមេម៉ាយទ្រព្យស្ដុក​រូបនេះស្នេហា​តែ​ប្រុស​ក្មេងរូបសង្ហារប៉ុណ្ណោះ។យ៉ាងណាក្នុងជំនួបផ្ទាល់សោភា ប្រាប់ថាអ្នកដែលថានាង​ស្រ​លា​ញ់​តែ​ប្រុសក្មេងនោះខុសធ្ងន់ខ្លាំងណាស់ ព្រោះបុរសដែលតាម​ស្រលាញ់នាង​គាគច្រើន​គឺជា​អ្នកវ័យចំ​ណាស់។

  ២៖សុខ ស្រីនាង ៖អ្នកមេម៉ាយវ័យក្មេងនិងមានរូបសម្រស់ផូផង់រូបនេះបានរៀប​ការជា​មួយតារាចម្រៀងស៊ី សុ​វត្ថិ កាល ពីឆ្នាំ២០១០ ហើយរួមរស់ជាមួយគ្នាត្រឹមរយៈពេលខ្លីក៍លែង​លះគ្នា​ដោយស្រីនាង មិនមានកូន១​គ្រាប់​ជាប់ជាប់ខ្លួនទេ។ស្រីនាង ប្រើជីវិតជាស្ត្រីមេម៉ាយ​រយៈ​ពេល​ជាង១០ឆ្នាំ​មកហើយនិងមិនដែល​បណ្ដើរប្រុស​ណា​ជាសាធារណៈម្ដងណាទេ ខណៈ​ដែលអតីតប្ដីនាងលោកសុវត្ថិ ធ្លាប់ផ្ដាំដល់ប្រុសៗដែលលង់ស្នេហ៍ស្រីនាង ថា​ដាច់ខាត​ទាល់តែមានរបស់២យ៉ាងជាប់និងខ្លួនទើបអាចធ្វើប្ដីស្រីនាង បាននោះគឺទី១៖អំណាច និងទី២​៖លុយ។ប៉ុន្ដែស្រីនាង មិនដែលបង្ហាញសញ្ញាត្រៀមចូលរោងការជាលើកទី២ឡើយ ខណៈ​ដែល​លោកសុវត្ថិ មានភរិយាថ្មី​តាំង​ពីបែកពីស្រីនាង ភ្លាមៗម្លេះ។ដោយឡែកទំនាក់ទំនង​របស់ស្រីនាង ជាមួយសិស្សច្បងលោកណុប បាយ៉ារិទ្ធ ដែលធ្វើឲ្យគេសង្ស័យថាអ្នកទាំងពីរ​មានទំនាក់ទំនងពិសេសជាមួយគ្នានោះពេលនេះត្រូវបញ្ចប់តាមរយៈស្រីនាង ចាត់ទុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រិទ្ធ ដូចជាបងប្រុស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ​ចាំមើលថាស្វាមីថ្មីរបស់ស្រីនាង ពិតជាមន្រ្ដីធំដូចអតីតប្ដីដៅទុកមែន​ឬយ៉ាងណា?   

៣៖ពេជ្រ សូលីកា ៖អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះទើបតែបែក​ធ្លាយរឿង​លែង​ប្ដី​អាណិកជនខ្មែរមក​ពីអូស្រា្ដលីលោកគឹម ហាន កាលពីពេលថ្មីៗនេះទេ ប៉ុន្ដែការលែង​លះ​របស់ពួក​គេ​មិន​ហែក​ហួរគ្នានៅលើ​បណ្ដា​ញសង្គមដូចគូស្នេហ៍មួយចំនួនទៀតឡើយ គ្រាន់​តែម្នាក់ៗ​ក្រៀម​ស្រ​ពោន​រៀងៗខ្លួនប៉ុណ្ណោះ ហើយពួកគេស្ម័គ្រ​ចិត្តចិញ្ចឹមកូនប្រុស១​ដែល​មាន​​អាយុ​ជាង​២ឆ្នាំ​នោះរួមគ្នា។គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ខកចិត្តខ្លាំងណាស់ចំ​ពោះ​ការ​មិនអាច​រក្សារចំណងស្នេហាបានយូអង្វែងនេះឬមិនទាន់បាន​រៀបការជាមួយ​លោក​ហាន ដូចបំណង​ ប៉ុ​ន្ដែ​ពេលនេះនាងធ្លាក់ខ្លួនទៅក្នុងក្រុម(Team)អ្នកមេម៉ាយទៅហើយ ក្រោយ​បានភ្ជាប់​​ពាក្យជាមួយអតីតប្ដីជាអ្នក​ច្នៃ​ម៉ូ​ដកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និង​លុប​ចោល​គម្រោង​រៀបការនៅឆ្នាំ២០២១។សូលីកា ដែលធ្លាប់មានស្រ​មោល​​ស្នេហ៍ដ៍ខ្មៅ​ងងិត​មុនពេលមានប្ដីនេះ​ ឥឡូវនាង​ហាក់មានអារម្មណ៍ច្របូកច្របល់សារជាថ្មី​និងស្នើរសូមកុំ​ឲ្យ​មហាជនវាយ​ប្រហារនាងនាំឲ្យប៉ៈទង្គិចផ្លូវចិត្តព្រោះចាប់ពីពេលនេះ​តទៅនាងមានភារិច្ចចិញ្ចឹម​កូននិងប្អូនស្រី​ឲ្យបានល្អ។អ្នកនៅក្នុងសិល្បៈបានលើកឡើងថាមេម៉ាយដូចសូលីកា ដែលមាន​រូប​សម្រស់គូរឲ្យក្នក់​ក្នាញ់​បែប​នេះច្បាស់ជាមានប្រុសមិនតិចនាក់​ទេចង់ចូលខ្លួនទៅធ្វើជាប្ដីថ្មី​របស់នាង ហើយក្នុង​នោះបើសូលីកា ចង់លោត​ឆ័ត្រព្រមធ្វើជំទាវដោយ​លាក់មុខនោះច្បាស់​ជានាងរស់នៅដោយហ៊ឺហា នឹងមិនចាំ​បាច់​ច្រៀងរាំក៍លុយ​ចាយ​មិន​ចេះអស់ឡើយ៕

RELATED ARTICLES