ក្លឹបBarcelonaបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ក្នុងការចុះហត្ថលេទិញខាខ្សែបម្រើស្លាបប្រេស៊ីលRaphinha ពីក្លឹបLeedsក្នុងក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីក។នេះបើយោងតាមការប្រកាសរបស់ក្លឹបBarcelona កាលពីថ្ងៃពុធ។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានរាយការណ៍ថា Barcelona បានចំណាយុយប្រហែល៥៨,៣៣ លានដុល្លារ ហើយតម្លៃឈ្នួលនេះអាចឡើងដល់៦៨លានជាមួយប្រាក់ឧបត្ភមផ្សេងៗទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹងថា ក្លឹបបាល់ទាត់Barcelona និង Leeds បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការផ្ទេរកីឡាករRaphinhaតែត្រូវរង់ចាំកីឡាកររូបនេះឆ្លងកាត់ការពិនិត្យសុខភាព។
Raphinha រកបាន ១៧គ្រាប់ក្នុង ៦៧ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ Leeds បន្ទាប់ពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ 2020 ពីក្លឹបបាល់ទាត់បារាំងStade Rennais ។ កីឡាករវ័យ២៥ ឆ្នាំរូបនេះក៏ធ្លាប់លេងឱ្យLisbonផងដែរ។
Raphinhaក្លាយជាការចុះហត្ថលេខាលើកទីបីរបស់អ្នកចាត់ការ លោកXavi Hernandez នៃទីផ្សារដោះដូរកីឡាករបន្ទាប់ពីការមកដល់របស់ Franck Kessie និង Andreas Christensen លើការផ្ទេរដោយឥតគិតថ្លៃ៕