ភ្នំពេញ៖មាស សុខសោភា ចាប់ផ្ដើមចេញថតឃោសនាឲ្យសម្អាងការទាំងឡាយទៀតហើយនៅពេលដែលនាងអាចដកឃ្លាបានពីអាជីពចម្រៀងនៅរដូវធ្លាក់ភ្លៀងនេះ ហើយក្នុងឈុតប្រពៃណីទាំងនោះសុខសោភា ពិតជាស្រស់ស្អាតតាមបែបនារីខ្មែរ។គេជឿរថារាល់ពេលសោភា គ្រងឈុតកូនក្រមុំនោះនាងតែងតែស្រម៉ៃនឹកដល់ការចង់រៀបការជាលលើកទី៣ជាចំហដែលមិត្តភក្ដិរួមអាជីពនិងអ្នកគាំទ្ររងចាំមើលថ្ងៃពិសេសរបស់នាងដើម្បីបញ្ចប់ការរិះគន់ថានាងខ្លាចលែងល្បីទើបមិនហ៊ានរៀបការជាសាធារណៈជាមួយម្ចាស់ស្នេហ៍លោកអ៊ឹត រ៉ាដា ។ប៉ុន្ដែក្ដីសុបិនរបស់សុខសោភា ហាក់នៅឆ្ងាយសន្លឹមព្រោះក្រោយពេលលុបចោលគម្រោងរៀបអាពាហ៍ពិពាហ៍ធំនៅឆ្នាំ២០២១ ក្រោមហេតុផលកូវីដផ្ទុះខ្លាំងពេកនោះរហូតមកដល់ពេលនេះសោភា លែងហ៊ានកំណត់ថ្ងៃរៀបការតែម្ដងបើទោះជាអ្នករួមអាជីពជម្រុញយ៉ាងណាក្ដី។ជាមួយគ្នានេះដែររឿងដែលសុខសោភា កាន់តែតុកស៊ិកថែមទៀតនោះការប្រកាសនិងតាំងចិត្តរបស់នាងថានៅឆ្នាំ២០២២ នេះត្រូវតែបំបែកទីផ្សារចម្រៀងឲ្យខាងតែបាននោះឥឡូវឈានចូលដល់ជាងពាក់កណ្ដាលឆ្នាំទៅហើយគេនៅតែមិនទាន់ឃើញនាង មានអ្វីប្លែកនិងលេចធ្លោនៅរាម ឡើយ។ដោយឡែកផលិតកម្មដែលចាំត្រងសោភា ចេញពីរាម មានដល់ទៅ៣នោះគឺថោន,Galaxy និងហង្សមាស ខណៈដែលកាលពីខែកុម្ភៈឆ្នាំ២០២២ សោភា ទើបតកុងត្រាថ្មីនៅរាម ហេតុនេះហើយនាងអាចនឹងបន្ដច្រៀងសម្ដែងជាមួយផលិតកម្មមួយនេះជាច្រើនឆ្នាំទៀតជាមិនខានទោះជាគ្មានបទល្បីៗក្ដី ព្រោះថាសោភា និងថៅកែស្រីបានចាប់ដៃគ្នារកស៊ីធំ។

គូរបញ្ជាក់ថាមាស សុខសោភា បានសាងស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា រយៈពេល១៥ឆ្នាំ(២០០៧-២០២២) មកហើយដែលអ្នកទាំងពីរបានរៀបការមិនបើកចំហចំនួន២លើកគឺលើកទី១កាលពីឆ្នាំ២០០៨ រៀបការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដា និងលើកទី២ការនៅខ្មែរការបែបបម្រប់កិច្ច(សែនព្រេន)កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ។អ្នកគាំទ្រសុខសោភា នៅតែជឿរជាក់ថាតារាចម្រៀងសំនៀងផ្អែមរូបនេះនឹងរៀបការជាលើកទី៣នឹងធ្វើមិនឲ្យចាញ់មង្គលការឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមនោះឡើយដើម្បីឲ្យសាកសមទៅនិងកេរ្ដិ៍ឈ្មោះរបស់នាងពិសេសគឺការបញ្ចប់រាល់ពា្យចរចាមអារ៉ាមទាំងឡាយ។

ក្រៅពីមាស សុខសោភា តារាដែលរារែកចិត្តរឿងរៀបការនៅឆ្នាំ២០២២ នេះមានដូចជានាងទេព បូព្រឹក្ស,ប៉ាច គីមមួយ,ម៉ា នីកា និងជា ស្រីរ័ត្ន ជាដើម៕



