Thursday, March 13, 2025
Homeតារាខ្មែរខាត់ សុឃីម ៖នាំប្ដីនិងកូនទៅរកលុយ​នៅអា​មេរិក

ខាត់ សុឃីម ៖នាំប្ដីនិងកូនទៅរកលុយ​នៅអា​មេរិក

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម នឹងចេញច្រៀងសម្ដែងជាមួយស្វាមីនាងលោកអ៊ិនសុបញ្ញា ហៅ​ផាណូ និងកូន​ប្រុស​របស់នាងឈ្មោះស្កាយ រួមទាំងក្រុមតន្រ្ដីរបស់នាងនៅលើទឹកដី​អាមេរិក​នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២២ ខាងមុខនេះហើយ។នេះជាការចេញរក​លុយនៅលើទឹកដី​អាមេរិកសារជាថ្មី ខណៈដែលមុននេះម្ដាយអ្នក​នាង​សុឃីម ក៍បានទៅអាមេរិកផងដែរ​ដើម្បី​ទៅមើលកូនឲ្យខាត់ ស្រីវង ដែលមានស្វាមីនៅទីនោះ​ហើយជាប់ធ្វើការ​ទាំងប្ដី​ប្រពន្ធ។អ្វីដែល​គូរ​ឲ្យកត់សម្គាល់នេះគឺជាលលើកទី១ផងដែរសម្រាប់អ្នកនាងសុឃីម ដែលនាំយកប្ដី​និង​កូន​បុ្រសរបស់នាងទើបពេញកំលោះទៅច្រៀងសម្ដែងរួមគ្នា​នៅរដូវធ្លាក់ភ្លៀងដែលក្នុងស្រុក​ស្បោយការងារ​សិល្បៈបន្ដិចនោះ ខណៈដែលកន្លងមកតារាពហុជំនាញរូបនេះធ្លាប់ប្រាប់​អ្នកយក​ព័តមានយើងថា​ក្នុងការចេញ​ទៅច្រៀងសម្ដែងនៅក្រៅស្រុកគឺនាងមានល័ក្ខខណ្ឌជាមួយម្ចាស់Sponsor ពោលគឺទាល់តែគេព្រមយក​ក្រុម​របស់​នាងទៅទាំងអស់តាម​ការចង់បាន​របស់នាង​ដែរ​​ទើប​នាងព្រមចេញទៅ។តែបើSponsor ចង់ឲ្យនាងចេញទៅ​តែ​ម្នាក់ឯងដោយគ្មានក្រុម​ទៅ​ជា​មួយ​​​ទោះជាតម្លៃប៉ុន្មានក៍នាងមិនទៅដែរ។

ការដាក់ផែនការណ៍បែបនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្រុម​ហ៊ុនកម្សាន្ដនៅក្រៅស្រុកដែលចង់ហៅអ្នកនាងសុឃីម ទៅ​ច្រៀង​​សម្ដែងតែម្នាក់ឯងនោះ​មាន​ផលវិបាក ហើយជាច្រើនឆ្នាំមកនេះគេឃើញតារាពហុជំនាញរូប​នេះមិនដែល​ចេញទៅ​សម្ដែង​នៅបរទេសជា​ច្រើន​ឆ្នាំមកហើយទើបតែពេលនេះ​អ្នករៀបចំកម្មវិធីហៅនាង​ទៅទាំង​ក្រុមទើប​សុឃីម ព្រមទៅ ស្របពេលដែល​សំ​បុត្រត្រូវបានគេដាក់លក់ដល់ទៅ១​សន្លឹក​៦០​ដុល្លារ​​ឯណ្ណោះ​(បូកទាំង​ការញាំ​អាហារ)។

 គូរបញ្ជាក់ថាខាត់ សុឃីម បានធ្លាក់ខ្លួន១ប្រាវព្រោះកាលពីដើមខែកញ្ញាឆ្នាំ២០២១ ដោយនាងបានសារភាពថា​បានផុងខ្លួនចាញ់បោកឧកញ៉ាម្នាក់អស់ទឹកលុយសរុបដល់ទៅ៩០ម៉ឺនដុល្លារ នាំឲ្យមនុស្សមួយចំនួនយល់​ច្រឡំ​ថាសុឃីម ធ្លាក់ខ្លួនព្រោះតែពេលនោះនាង​ប្រ​កាស​​លក់ផ្ទះ និងហាងសម្អាងការឡាយឡុង។ប៉ុន្ដែគ្រប់គ្នាភ្លេច​គិតថា​ទោះ​ជាសុឃីម បាត់​លុយ​ជិត១លានដុល្លារមែន តែនាងនៅសល់ដីធ្លីជាច្រើនទៀតពិសេសនៅភ្នំប្រ​សិ​ទ្ធទើបធ្វើឲ្យ​ពេលនេះនាងនៅតែអាចក្រោកឈសារជាថ្មីដោយបើកហាងCosmetic និងទិញ​រថយន្ដ​Lexus Lx 570 រួមទាំងពាក់មាសធំៗលើដងខ្លួនដើម្បីជាការឆ្លើយតប​ទៅនិងអ្នកដែលថា​នាង​ធ្លាក់​ខ្លួន។​តែគូឲ្យស្ដាយផែន​ការណ៍​សុឃីម យកកូនទី៣នោះត្រូវនាងលុបចោលទៅហើយ ខណៈ​ដែលចំណងស្នេហាជាមួយស្វាមីក្មេងលោកផាណូ រយៈពេលជិត១០ឆ្នាំអ្នកទាំងពីរ​ទទួល​បាន​ចំណងដៃកូនស្រី១ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ៕

RELATED ARTICLES