នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នស្នង តំណែងលោកGotabaya Rajapaksa ដែលបានលាលែងបន្ទាប់ពីផ្ទុះការតវ៉ាដ៏ធំមួយក្រោយពេលប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។
ប្រធានសភាស្រីលង្កាបាននិយាយថាលោកRajapaksa បានប្រគល់លិខិតលាលែងពីតំណែង ជាផ្លូវការបន្ទាប់ពីលោក បានទៅដល់ ប្រទេសសិង្ហបុរី។ការលាលែងនេះចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ហើយសមាជិកសភានឹងកោះប្រជុំនៅថ្ងៃសៅរ៍ដើម្បីជ្រើសរើសមេដឹកនាំថ្មី។ប្រជាជនស្រីលង្កាបាននាំគ្នាជប់លៀងតាមដងផ្លូវក្រោយការលាលែងរបស់លោក Rajapaksa។
អ្នកនាំពាក្យរដ្ឋសភាលោកMahinda Yapa Abeywardana បាននិយាយថាជម្រើសរបស់ពួកគេ នឹងត្រូវបន្ត អាណត្តិរបស់លោក Rajapaksa ដែលបញ្ចប់នៅឆ្នាំ២០២៤ ។ លោករំពឹងថាដំណើរការ នេះនឹងត្រូវធ្វើក្នុងរយៈពេល ប្រាំពីរថ្ងៃ។ប្រធានាធិបតីមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រីថ្មីដែល នឹងត្រូវអនុម័តដោយសភា។ទោះជាយ៉ាងណា ក្តៅគេនៅមិនទាន់ច្បាស់ថាតើមេដឹកនាំថ្មីនឹងជួយស្រោចស្រង់ប្រទេសនេះអោយរួចផុតពីវិបត្តិបានឬអត់៕