Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី បណ្តេញមន្ត្រីសន្តិសុខកំពូល និងអគ្គរដ្ឋអាជ្ញា ខណៈរុស្ស៊ីបញ្ជាឱ្យកម្ទេចអាវុធលោកខាងលិច

ហ្សេឡិនស្គី បណ្តេញមន្ត្រីសន្តិសុខកំពូល និងអគ្គរដ្ឋអាជ្ញា ខណៈរុស្ស៊ីបញ្ជាឱ្យកម្ទេចអាវុធលោកខាងលិច

កាលពីថ្ងៃអាទិត្យ ទី១៧ កក្កដា ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានបណ្តេញអគ្គរដ្ឋអាជ្ញា លោកស្រី Irina VenediktovaនិងលោកIvan  Bakanovប្រធានទីភ្នាក់ងារ

សន្តិសុខកំពូលរបស់ប្រទេសចេញពីតំណែងភ្លាមៗស្របពេលដែលរុស្ស៊ីនៅតែបន្តវាយប្រហារ។នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃចន្ទទី​១៨កក្កដា​២០២២។​

បន្ទាប់ពីបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន(SBU)និងអគ្គរដ្ឋអាជ្ញាចេញពីតំណែងប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិស្គីបានចេញមុខបកស្រាយថាអ្នកទាំងពីរបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ​​គឺទោសក្បត់ជាតិ។

លោកBakanovមិត្តជិតស្និទ្ធជាមួយលោកហ្សេឡិនស្គីតាំងពីកុមារភាពដែល បានចូលកាន់តំណែងជាមេចារកម្មភ្លាមៗ បន្ទាប់ពីលោកឈ្នះឆ្នោតក្នុងឆ្នាំ២០១៩ត្រូវបានដកចេញក្រោមមាត្រា ៤៧នៃលក្ខន្តិកៈវិន័យរបស់យោធាអ៊ុយក្រែនខណៈអ្នកស្នងតំណែងរបស់លោកBakanovមិនទាន់ត្រូវបានបញ្ចេញឈ្មោះនៅឡើយ។ដោយឡែកលោកស្រីVenediktovaដែលបានបម្រើការជាអគ្គរដ្ឋអាជ្ញាតាំងពីខែមីនាឆ្នាំ២០២០ត្រូវបានជំនួសដោយOleksiy Symonenko ។

នៅក្នុងការប្រកាសកាលពីថ្ងៃអាទិត្យប្រធានាធិបតីអ៊ុយក្រែនបានអះអាងថាបុគ្គលិកមួយចំនួនធំនៅSBU ដែលលោកBakanovដឹកនាំតាំងពីឆ្នាំ២០១៩ កំពុងធ្វើការបម្រើអោយប្រទេសរុស្ស៊ី។

លោកបាននិយាយថាមន្ត្រីជាង៦០នាក់មកពីសេវាសន្តិសុខSBUនិងការិយាល័យរដ្ឋអាជ្ញាកំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែននៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីហើយករណីក្បត់ជាតិនិងការសហការជាមួយរុស្ស៊ីចំនួន៦៥១ត្រូវបានបើកការស៊ីបអង្កេត។លោកក៏បានបន្ថែមទៀតថាអ្នក​រាល់គ្នាដែលនៅជុំវិញខ្លួនខ្ញុំហើយជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជនដែលធ្វើការក្នុងផលប្រយោជន៍របស់សហព័ន្ធរុស្ស៊ីក៏នឹងត្រូវទទួលខុសត្រូវផងដែរ។

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បញ្ជា​ឲ្យ​កម្ទេចអាវុធ​លោកខាងលិច

ក្នុងអំឡុងពេលត្រួតពិនិត្យកងទ័ពនៅខាងកើត នៅអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានប្រាប់មេបញ្ជាការយោធាឱ្យវាយប្រហារ អាវុធរយៈចម្ងាយឆ្ងាយ របស់ទីក្រុងគៀវដែលទទួលបានពីប្រទេសលោកខាងលិច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទលោកShoigu បានបញ្ជាឱ្យកម្ទេចសមត្ថភាពមីស៊ីល និងកាំភ្លើងធំរបស់អ៊ុយក្រែនដោយសារតែ ទីក្រុងគៀវនឹងប្រើប្រាស់អាវុធទាំងនេះក្នុងគោលដៅវាយប្រហារទៅលើលំនៅដ្ឋានក្នុងទីក្រុង Donbass និងការដុតឃ្លាំងស្រូវសាលីនិងគ្រាប់ធញ្ញជាតិ។

អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ក្រៅពីប្រព័ន្ធរបស់សូវៀតរួមមានឧបករណ៍បាញ់រ៉ុក្កែតច្រើនប្រភេទ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក មីស៊ីល CAESAR របស់បារាំង និងអាវុធបរទេសផ្សេងទៀត គួរតែត្រូវបានវាយប្រហារ។កាលពីថ្ងៃចន្ទ ប្រជាជនសាធារណរដ្ឋប្រជាមានិត Donetsk បាននិយាយថា ទឹកដីរបស់ខ្លួនត្រូវបានបាញ់ផ្លោងចំនួន ៥៣ គ្រាប់ពីភាគីអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ជាមួយនឹងគ្រាប់ផ្លោងជាង ៦៦០លើក៕

RELATED ARTICLES