យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៨ កក្កដា២០២២បានអោយដឹងថាក្លឹបជើងឯកBayern បានយល់ព្រមចុះហត្ថលេខាទិញខ្សែការពារកណ្តាលសញ្ជាតិហូឡង់ Matthijs de Ligt ពីក្លឹបJuventusក្នុងតម្លៃខ្លួនជាង ៧១លានដុល្លារ។
ប្រភពព័ត៌មានដដែលបានអោយដឹងថាកីឡាករវ័យ ២២ឆ្នាំនឹងទទួលបានទឹកប្រាក់ចំនួនជាង១១ លានដុល្លារបន្ថែមទៀត។ កីឡាករMatthijs de Ligt ក្លាយទៅជាកីឡាករអន្តរជាតិហុល្លង់ទី ២ ដែលបានចូលរួមជាមួយក្លឹបBayern នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Ryan Gravenberch ។ Bayern ក៏បានទិញ Sadio Mané ពី Liverpool និងខ្សែការពារស្តាំ Noussair Mazraoui ពី Ajax ផងដែរ។
Bayernនឹងប្រើប្រាស់ប្រាក់ចំណូលពីការផ្ទេរខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ទៅ Barcelona ដែលប៉ាន់ស្មាន ថាមានតម្លៃជាង៤៦លានដុល្លារ ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការផ្ទេរនេះ។ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងក្លឹបនិង De Ligt ដោយចុះកុងត្រាដល់ឆ្នាំ២០២៧។
លោក Olivier Kahn នាយកប្រតិបត្តិរបស់ក្លឹបBayern បានប្រាប់ថាDe Ligtគឺជាកីឡាករដែលគួរអោយ
ចាប់អារម្មណ៍។យើងរីករាយដែលបានគាត់មកទីនេះ៕