ព័ត៌មានតំបន់មជ្ឈិមបូព៌ា
សុីរី៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carter បានថ្លែងកាល ពីថ្ងៃសៅរ៍ថាកងទ័ព សហរដ្ឋអាមេរិក ប្រមាណជា២០០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ ប្រទេសស៊ីរី ដើម្បីជួយដល់ កងកម្លាំងឃឺត និងអារ៉ាប់វាយ ដណ្តើមយក ក្រុង Raqqa ដែលជា ទីតាំងសំខាន់ ស្ថិតក្រោម ការត្រួតត្រារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។
កងទ័ពដែល បញ្ជូនបន្ថែមទាំង នោះនឹងរាប់បញ្ចូល កងកម្លាំងប្រតិបត្តិការ ពិសេសនិង ទាហានបន្ថែម ៣០០នាក់ ដែលត្រូវបាន អនុញ្ញាតរួច មកហើយចំពោះកិច្ច ខិតខំប្រឹងប្រែង កេណ្ឌកម្លាំង ហ្វឹកហាត់ ត្រៀម ខ្លួននិង ការផ្តល់ សេចក្តីណែនាំដល់ កងកម្លាំង ក្នុងស៊ីរីក្នុង ស្រុកដើម្បី ប្រយុទ្ធជា មួយនិងក្រុមអាយស៊ីស ។
នៅក្នុងការកត់ សម្គាល់ក្នុង សន្និសិទមួយស្តី ពីសន្តិសុខ ក្នុងប្រទេសបារ៉ែន លោករដ្ឋមន្ត្រី Carter បានថ្លែងថាកង ទ័ពបន្ថែម របស់សហរដ្ឋអាមេរិក នឹងជួយដល់កងកម្លាំងក្នុង ស្រុកក្នុង ការត្រៀម កម្លាំងរបស់ ពួកគេទុកជា មុនដើម្បីវាយ លុកដណ្តើម យកក្រុង Raqqa ពីក្រុម អាយស៊ីស មកកាន់កាប់វិញ។
លោកបានថ្លែងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអនុម័ត ចំពោះករណី បញ្ជូនទ័ព បន្ថែមទៅកាន់ប្រទេស ស៊ីរីប៉ុន្មានរយនាក់ នេះកាលពីសប្តាហ៍មុន ។
គួរបញ្ជាក់ថាក្រុម ប្រតិបត្តិការ ដែលមានជំនាញ ប្លែកពីគេទាំងនោះ នឹងចូលរួមជា មួយនិងកង កម្លាំងប្រតិបត្តិការ ពិសេសរបស់ សហរដ្ឋអាមេរិកដែលមានស្រាប់ក្នុង ប្រទេសស៊ីរី ៣០០នាក់ ក្នុងការ បន្តរៀបចំ ហ្វឹកហា្វត់ បំពាក់សម្ភារៈនិង សមត្ថភាពដែលអាច ធ្វើបានមួយចំនួនទៀត ដល់កងកម្លាំងក្នុងស្រុក ដើម្បីវាយលុក ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ឬអាយស៊ីស ។