Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិចិនអំពាវនាវឱ្យគ្រប់ភាគីចូលតុចរចា បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ចិនអំពាវនាវឱ្យគ្រប់ភាគីចូលតុចរចា បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Qin Gang បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន​អំពាវនាវឱ្យមាន បទឈប់បាញ់ជាបន្ទាន់ នៅក្នុងប្រទេសអ៊ុយក្រែន និងបន្តការចរចារឡើងវិញ​រវាង​ភាគី​ទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ រួមទាំងសហរដ្ឋអាមេរិក និងអង្គការណាតូផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRT

ថ្លែងនៅឯវេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado លោក Qin បាននិយាយថា ជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន កំពុងផ្ទុះឡើងនិងបង្កឱ្យមានវិបត្តិជាច្រើន រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ច លំហូរនៃជនចំណាកស្រុក កង្វះខាតថាមពល និងអាហារ។

លោកបានបន្តថា​អ្វីដែល​ចិន​កំពុង​ទាមទារ​នោះ​គឺ​បទ​ឈប់​បាញ់​ជា​បន្ទាន់ ការ​ចាប់ផ្តើម​ការចរចា​សន្តិភាព​ឡើងវិញ​។ ឯកអគ្គរដ្ឋទូត​បាន​និយាយ​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​មានការ​ចូលរួម​ដោយ​រាប់បញ្ចូល​ទាំង​រវាង​រុស្ស៊ីនិង​អាមេរិក និង​សម្ព័ន្ធមិត្ត​ណា​តូ​ផង​។

លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​អង្គុយ​ចុះ រក្សាភាពស្ងប់ស្ងាត់​ដើម្បី​រក​ផ្លូវ​ចេញ​ពី​ភាព​លំបាកដែល​នឹង​ត្រូវ​ផ្អែក​លើគោលការណ៍​នៃ​ការ​សម្រួល​ដល់​កង្វល់​ស្រប​ច្បាប់​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ជាចុងក្រោយអ្នកការទូតរូបនេះបាននិយាយថា មានតែការធ្វើដូច្នេះទេទើបយើងអាចសម្រេចបានសន្តិភាព និងស្តារសន្តិសុខនៅអឺរ៉ុប។ឯកអគ្គរដ្ឋទូត ទីក្រុងប៉េកាំងជឿជាក់ថាអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរពហើយថាកង្វល់សន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ត្រូវតែយកចិត្តទុកដាក់៕

RELATED ARTICLES