Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិលោកបៃឌិន គ្រោងចំណាយ៣៧ពាន់លានដុល្លារ កាត់បន្ថយឧក្រិដ្ឋកម្មកាំភ្លើង

លោកបៃឌិន គ្រោងចំណាយ៣៧ពាន់លានដុល្លារ កាត់បន្ថយឧក្រិដ្ឋកម្មកាំភ្លើង

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន ​នឹងបង្ហាញផែនការមួយដើម្បីស្នើសុំថវិកាចំនួន៣៧ ពាន់លាន ដុល្លារ ពី រដ្ឋសភាសម្រាប់កម្មវិធីទប់ស្កាត់ឧក្រិដ្ឋកម្មកាំភ្លើងខណៈដែលលោកស្វែងរកការដោះស្រាយកង្វល់មួយក្នុងចំណោមកង្វល់ជាច្រើនរបស់ពលរដ្ឋអាមេរិកនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា។

លោកបៃឌិននឹងរៀបរាប់លម្អិតអំពីផែនការសុវត្ថិភាព​Safer America​Plan របស់គាត់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ Wilkes-Barre រដ្ឋ Pennsylvania។ ទឹកប្រាក់៣៧ ពាន់លានដុល្លារនឹងត្រូវបញ្ចូលទៅក្នុងសំណើថវិការបស់គាត់ ទៅកាន់ សភាសម្រាប់សារពើពន្ធឆ្នាំ២០២៣​ ដែលចាប់ផ្តើមនៅថ្ងៃទី១ខែតុលា។

របាយការណ៍របស់សេតវិមានបាននិយាយថា ផែនការរបស់គាត់រួមមាន១៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីជួល និងបណ្តុះបណ្តាលមន្ត្រីប៉ូលីស 100000 នាក់បន្ថែមទៀត។បន្ថែមពីនេះលោកក៏មានគម្រោងចំណាយ ៣ពាន់លានដុល្លារ ដើម្បីជម្រះការយឺតយ៉ាវរបស់តុលាការ បង្កើតកម្មវិធីជំនួយថ្មីចំនួន ១៥ពាន់លានដុល្លារសម្រាប់ទីក្រុង និងរដ្ឋក្នុងទសវត្សរ៍ក្រោយដើម្បីជួយពួកគេទប់ស្កាត់ឧក្រិដ្ឋកម្មហិង្សាកាំភ្លើងនិងសម្រាលបន្ទុកលើមន្រ្តីប៉ូលីស ដែលអាចឆ្លើយតបទៅនឹងសុខភាពសាធារណៈ។

ផែនការរបស់លោកក៏នឹងដាក់ពិន័យកាន់តែតឹងរ៉ឹងសម្រាប់ការជួញដូរសារធាតុញៀនហ្វេតានីល​ចំពេលមានការរីករាលដាលនៃការប្រើប្រាស់ថ្នាំលើសកម្រិត៕

RELATED ARTICLES