Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីបន្តបង្ហូរឧស្ម័ន ទៅអឺរ៉ុបក្រោយផ្អាក១០ថ្ងៃ

រុស្ស៊ីបន្តបង្ហូរឧស្ម័ន ទៅអឺរ៉ុបក្រោយផ្អាក១០ថ្ងៃ

ក្រុមហ៊ុនGazpromបានបន្តបង្ហូរឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេងNord Stream 1ចេញេពីសមុទ្រ Baltic​​​   Seaកាលពីថ្ងៃព្រហស្បតិ៍។

នេះបើយោងតាមប្រតិបត្តិករបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា​២០២២។

អ្នកនាំពាក្យក្រុមហ៊ុន Nord Stream AG និយាយថាឧស្ម័ន

ចំនួន២១៣៨៨២៣៦kWh/h(ខ្នាតឧស្ម័ន)ត្រូវបានបញ្ជូនកាលពីវេលាម៉ោង១ដល់ម៉ោង២ព្រឹកស្មើនឹងជាង៣០ភាគរយទាបជាងសមត្ថភាពរបស់Nord Stream 1 ។

Nord Stream 1 ត្រូវបានបិទអស់រយៈពេល១០ថ្ងៃ សម្រាប់ជួសជុលបណ្តាលអោយមានការភ័យខ្លាចថាប្រទេសរុស្ស៊ីនឹងមិនបន្តការដឹកជញ្ជូនឡើងវិញនៅពេលដែលការងារនេះត្រូវបានបញ្ចប់រួចរាល់។

ដំណឹងនៃការបន្តបង្ហូរប្រេងឡើងវិញបានកើតឡើងបន្ទាប់កាល​ពី​ថ្ងៃ​ពុធ គណៈកម្មការ​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឧស្ម័ន១៥ភាគរយ​ក្នុង​រយៈ​ពេល៧ខែ​ខាង​មុខ ក្នុង​ករណី​ដែល​រុស្ស៊ី​បាន​បិទ​ការ​ផ្គត់ផ្គង់​ទៅអឺរ៉ុបដើម្បីជាការសងសឹកប្រឆាំងទៅនឹងការដាក់ទណ្ឌកម្ម។ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធថា ការបិទឧស្ម័នរុស្ស៊ីទាំងស្រុងគឺជា សេណារីយ៉ូដែលទំនងជាអាចកើតមាន។

រុស្ស៊ី​បាន​ផ្គត់ផ្គង់​ដល់​អឺរ៉ុប​នូវ​ឧស្ម័ន​ធម្មជាតិ ៤០ ភាគរយ​កាលពីឆ្នាំមុន។អាល្លឺម៉ង់គឺជាប្រទេសនាំចូលដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២០ប៉ុន្តែបានកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីពី៥៥ភាគរយ មកនូវត្រឹម៣៥ភាគរយហើយទីបំផុត​ប្រទេសចង់​ឈប់​ប្រើ​ឧស្ម័ន​ពី​រុស្ស៊ី​ទាំង​ស្រុង៕

RELATED ARTICLES