ភ្នំពេញ៖តារាសម្ដែងអៀ ម៉េងលិ ហៅអូនម៉ី ដែលមុននេះបានស្នើរសុំឲ្យសារព័តមានទាំងឡាយកុំឲ្យយកនាងទៅផ្សារភ្ជាប់ជាមួយអតីតសង្សារគឺនាយចឺម នោះស្រាប់តែពេលនេះស្រីស្រស់បានលេង១ក្បាច់ទៀតធ្វើឲ្យសង្សារថ្មីពេញចិត្តស្ដូកតែម្ដងនោះគឺនាងលេងឈុតចំហឡេវអាវលេចចេញគល់សុដន់ទ្រលុកទ្រលន់គូឲ្យក្នក់ក្នាញ់។ការព្រលែងដើមទ្រូងទ្រលុកទ្រលន់ទាំងគូយ៉ាងព្រឺព្រួចនាំឲ្យប្រុសៗជ្រួលច្របល់អស់រហូតអ្នកខ្លះថាបានឃើញរូបនោះហើយឈាមច្រមុះទៀតនោះទទួលបានទាំងការគាំទ្រនិងរិះគន់ដោយមានខ្លះថាអូនម៉ី ពូកែលេងស្ទីលលេចចេញរបស់ពិសេសបែបនេះបើអ្នកមិនមើលមានតែភ្លើ… ។ប៉ុន្ដែខ្លះទៀតថាអតីតសង្សារទី១របស់នាយចឺម រូបនេះហាក់ដូចជាកាន់តែហ៊ានបញ្ចេញរបស់សំខាន់ជ្រុលពេកហើយ បើអីចឹងដដែលម៉េចក៍មិនស្រាតតែម្ដងទៅ រហូតមានអ្នកខ្លះថានាងដោះធ្លាក់យារ ហើយស្អាតដោយសារតែកែសម្ផស្ស ទៀតផងទើបធ្វើឲ្យអូនម៉ី ឆេះដុំ និងប្រតិកម្មដោយវាយបកអ្នករិះគន់ នាងយ៉ាងចាស់ដៃ។

អូនម៉ី ចេញថ្លែងទាំងក្ដៅចិត្តថា ”ផ្ញើរទៅអ្នករិះគន់មួយជំនួន មីនិងស្អាតដោយសាកែទេទើបបានប៉ុណ្ណឹង ចុះពួកមីងឯងកែបានស្អាតប៉ិនខ្ញុំនៅ ហើយខ្ញុំកែត្រង់ណាខ្លះ ពួកមីងឯងស៊ីធម្មជាតិ មុខដូចជ្រុញនិងទៅស្អាត មីនិងនៅក្រមុំដោះយាម៉េស ចុះពួកមីងឯង ហើយនិងពួកតាឯង អត់ស្គាល់ទេហី ថាតែដោះធំវាតែងតែធ្លាក់ខ្លះហើយ ព្រោះខ្ញុំមិនមានខ្នង២ដូច ពួកមីងឯង ហើយ និងប្រពន្ធតាឯងអស់គ្នាទេ តែត្រូវចាំ ដោះធំធ្លាក់នៅស្អាតហាស ចុះពួកមីយាយដោះស្វិតឯងពេលធ្លាក់ទៅដឹងដោះមិចអត់ ? ចាំចូលមើលក្នុងខមមិញទៅផ្ញើរអោយមើល តារាក៏មនុស្សដែរវើយមិនមែននៅស្ងៀមអោយ មកជេដៀលចឹងទេ ត ខ្លះហើយ”។

សូមរំលឹកថាអូនម៉ី បានចែកផ្លូវគ្នាជាមួយតារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម កណ្ដាលផ្លូវហើយពេលនេះទាំងសងខាងមានគូស្នេហ៍ថ្មីរៀងៗខ្លួនដោយនាងម៉េងលិ ទៅភ្ជាប់ស្នេហ៍ជាមួយនិស្សិតដែលទើបតែបញ្ចប់ការសិក្សារនៅឥណ្ឌា ដែលជាកូនអ្នកមានទ្រព្យម្នាក់នៅខេត្តកោះកុង ខណៈដែលនាយចឺម វិញកំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១នាងសេង សុខឃីម ។

ក្នុងជំនួបជាមួយអ្នកកាសែតកាលពីពេលថ្មីៗនេះអូនម៉ី បានសំណូមពរសុំកុំឲ្យអ្នកសារព័តហៅនាងថាជាសង្សារចាស់របស់នាយចឺម ទៀតព្រោះការលេចឭបែបនេះធ្វើឲ្យប៉ៈទង្គិចដល់អារម្មណ៍សង្សារថ្មីរបស់នាង។អូនម៉ី ដែលទើបតែបោះបង់ចោលការប្រកួតMiss Grand Cambodia 2022 ដោយសម្អាងថានាងកំពុងមានជំងឺស្រ្ដេសនិងព្យាបាលដោយយកចិត្តទុក្ខដាក់នោះថាគូស្នេហ៍ថ្មីរបស់នាងនឹងសួរដេញដោលនាងពេលឃើញសារព័តមានដាក់រូបនាងក្បែនាយចឺម តែនាងបានប្រាប់ទៅបណ្ដូលចិត្តវិញថា”តើឲ្យអូនធ្វើម៉េចទៅ?”។យ៉ាងណាស្រីស្រស់ម៉េងលិ ថាចំណងស្នេហានាងនិងគូស្នេហ៍ថ្មីនៅតែចុះសម្រុងគ្នាល្អព្រោះឪពុកម្ដាយទាំងសងខាងបានដឹងឭ តែនាងមិនបានធ្វើពិធីភ្ជាប់ពាក្យនោះទេគឺអាច១ទៅ២ឆ្នាំទៀតរៀបការយកតែម្ដង។សង្សារចាស់របស់នាយចឺម រូបនេះថាទោះជាពេលនេះនាងនិងសង្សារកំពុងតែល្អនិងគ្នាមែន ប៉ុន្ដែបើថ្ងៃក្រោយបែកគ្នានោះនាងក៍មិនតូចចិត្តដែរ ព្រោះថាលើលោកនេះគ្មានអ្វីទៀងទាត់និងថិតថេឡើយ៕
