Thursday, March 13, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖របូតអស់តំណែង២

ខេមរៈ សិរីមន្ដ ៖របូតអស់តំណែង២

ភ្នំពេញ៖អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើថៅកែហង្សមាសចង់ឲ្យលោកខែម ប៊ុនថៃ ជំនួស​តំ​ណែងលោកព្រាប សុវត្ថិ នៅផលិតកម្មធំនេះមែននោះគឺកៅអីទំនេរ​របស់លោក​ស្នាយ ទាំង៣ក្នុងមានជាគ្រូ​បង្វឹកនិងគណៈកម្មារការCambodian Idol, The Voice Kids Cambodia និងCambodian Idol Junior នោះ​ត្រូវតែប្រគល់ទៅឲ្យលោកប៊ុនថៃ រ៉ាប់រងជំនួស​ទាំងអស់ បន្ទាប់ពីលោកសុវត្ថិ ទៅជ្រកនៅGalaxy ។ប៉ុន្ដែ​រហូត​មកដល់ពេលនេះថៅកែ​ហង្ស​មាសបានប្រគល់តំណែងធំ២របស់លោកស្នាយ ទៅឲ្យតារាចម្រៀង​២ដួង​ផ្សេង​ទៅហើយ​ដែលមិន​មែនជាលោកប៊ុនថៃ ក្នុងនោះគឺតួនាទីជាគណៈកម្មារការCambodian Idol រដូវ​កាល​ទី៤ ធ្លាក់ ទៅនាងសុខ សីឡាលីន ទទួលបន្ទុក ខណៈដែលគ្រូបង្វឹកThe Voice Kids Cambodia  រដូវ​កាលទី៣ស្ថិត​ក្នុង​កណ្ដាប់ដៃលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ។ យ៉ាងណានៅសល់តំណែងមួយទៀតរបស់លោកព្រាប សុវត្ថិ ដែលមិនទាន់មានអ្នកចូល​ទៅ​ស្នង​លោកនោះCambodian Idol Junior ដែលក្នុងនោះត្រូវបានគេ​ព្យាករណ៍ថា​មានតារា​ចម្រៀ​ង​ដល់ទៅ៣ដួងអាចប្រជែងតំណែងធំនោះក្នុងនោះមានពេជ្រ សោភា,សួស វីសា និងលោក​ខែម ប៊ុនថៃ នេះឯង។

 លោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងខាងលើរបស់ហង្សមាស​ទូរស័ព្ទមិន​ចូលទេកាលពីថ្ងៃទី២១កក្កដា ទើបមិនអាចសុំការបំភ្លឺបានឡើយ ជុំវិញថៅកែហង្សមាសមិន​ទាន់ដាក់បញ្ចូលលោកខែម ប៊ុនថៃ អង្គុយកៅអីទំ​នេររបស់​ព្រាប សុវត្ថិ ។ដោយឡែកលោក​ខែមរៈ ភារុណ បងប្រុសលោកប៊ុនថៃ វិញទូរស័ព្ទចូលគ្មានអ្នកទទួល។  ទោះជាលោកខែម ប៊ុនថៃ មិនទាន់ចេញមុខធ្វើCoach និងJudge ដែលហង្សមាស​ទើបតំ​ណើរ​​ការកម្មវិធីប្រលង​ចម្រៀង​ឡើងវិញក្រោយកូវីដថមថយនេះមែន ប៉ុន្ដែកន្លងមក​តារា​កូន​៣រូបនេះធ្លាប់ធ្វើជាគ្រូបង្វឹកX Factor Cambodia​ រដូវកាលទី១ តែមិនទាន់បាន​ជួយ​ឲ្យកូន​ក្រុម​លើកពានឡើយ។

អ្វីដែលមហាជនមើលឃើញនៅពេលនេះលោកខែម ប៊ុនថៃ តាំងពីឡើង​ជាឧកញ៉ាជាង៥ខែមកនេះលោកកាន់​តែរយាលៗ​ពីអាជីពសិល្បៈ​ដោយផ្ដោត​លើ​ការ​កស៊ីលក់ដីឡូតិ៍ច្រើនជាង ហេតុនេះហើយទើបអត់សូវមានបទ​ល្បីៗដូចមុន ស្របពេល​ដែល​មុននេះលោក​​ប៊ុន​ថៃ ចេញវីដេអូថាលោកច្រៀង៦បទបានតម្លៃខ្លួន​ដល់ទៅ១ម៉ឺន​ដុល្លារ​នោះ​ទៀតរឹតតែធ្វើឲ្យ​អតីត​តារាU2 និងសាន់ដេរូបនេះលែងសូវមានអ្នកធ្វើកម្មវិធី​តូចតាចហ៊ាន​ជួល​ទៅ​ច្រៀងដូចមុន៕                                                                                              

RELATED ARTICLES