Saturday, April 20, 2024
Homeសន្ដិសុខសង្គមចេញ​ពី​ផឹក​ស៊ី​​ស្រវឹង​​បាញ់​​មួយ​​គ្រាប់​​កំដ​​ការ​​អផ្សុក

ចេញ​ពី​ផឹក​ស៊ី​​ស្រវឹង​​បាញ់​​មួយ​​គ្រាប់​​កំដ​​ការ​​អផ្សុក

ភ្នំពេញ ៖ បុរស៣នាក់ចេញពីផឹកស៊ីស្រវឹងបាញ់១គ្រាប់ធ្វើឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅតាមរកបានត្រឹមឃើញសំបកកាទុស្សមួយគ្រាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែកក្កដា នៅជាប់ខាងជើងរបងសារៈមន្ទីរជាតិ តាមបណ្តោយផ្លូវលេខ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលឮសម្លេងផ្ទុះអាវុធគេបានឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយលេខ១៧៨ ក្នុងស្ថានភាពស្រវឹង ទិស ដៅពីលិចទៅកើត មួយសន្ទុះក្រោយមកបានជិះត្រឡប់មកវិញ ហើយបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់ឡើងលើ១គ្រាប់បង្កការភ្ញាក់ រួចក៏ជិះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ អាវុធហត្ថខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលដំណឹងថា មានបុរសមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងបានដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើ រួចជិះគេចខ្លួនបាត់ ពេលដែលកំលាំងអាវុតហត្ថទៅដល់បានត្រឹមតែរកឃើញសំបកកាទុស្សមួយគ្រាប់ដែលអាវុធហត្ថអះអាងថា ជាគ្រាប់កាំភ្លើងកា៥៤ ។ សំបក កាទុស្សមួយគ្រាប់នោះអាវុធហត្ថខណ្ឌដូនពេញ យកទៅរក្សាទុកដើម្បីស្រាវជ្រាវ ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES