ភ្នំពេញ៖ជាការផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តកាន់តែខ្ពស់ដល់កូនតុងទីនទាំងឡាយមេកុងទីនដែលជាថៅកែក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) គឺអតីតតារាចម្រៀងRock ម៉ូលីកា បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) នៅថ្ងៃសុក្រទី២២ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយសម្រួលដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់។ពិធីចុះកិច្ចព្រមព្រៀងគ្នានេះធ្វើឡើងនៅការិយាល័យមេធាវីអេជ អេន អេស (HNS)ដែលមានអាស័យដ្ឋាននៅផ្ទះលេខ៧៤ ផ្លូវលេខ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។



វាគឺជាការឈានមួយជំហ៊ានទៀតរបស់ម៉ូលីកា ដែលនាងចង់ឲ្យកូនកុងទីនដែលចូលលេងជាមួយនាងទាំងអស់មានសុវត្ថិភាពក៍ដូចជាទំនុកចិត្តកាន់តែខ្ពស់ព្រោះអ្វីៗនឹងធ្វើទៅតាមផ្លូវច្បាប់ទាំងអស់ ហេតុនេះហើយគ្មានការបារម្ភពីការឆបោកណាមួយកើតឡើងនោះទេ។ក្នុងនាមជាមេកុងទីនម្នាក់ម៉ូលីកា បង្ហាញពីទំនួលខុសត្រូវខ្ពស់ហើយតាមរយៈការចុះMOU មួយនេះគេជឿរថាថៅកែស្រីរូបស្រស់សោភា ដែលនៅលើបណ្ដាញសង្គមអ្នកណាក៍ស្គាល់រូបនាងនេះកាន់តែមានអ្នកលេងតុងទីនជាមួយនាងច្រើនថែមទៀតជាមិនខានឡើយ។



នេះជាការវិវត្តន៍ថ្មីមួយថែមទៀតបញ្ជាក់ថាម៉ូលីកា ទោះជានាងកំពុងតែកាក់កបមុខរបរតាមOnline ក្ដី ប៉ុន្ដែនាងមិនធ្វើការតែមួយមុខឡើយពោលគឺបង្កើតមុខរបរថ្មីៗថែមទៀតឥតឈប់ឈ ខណៈដែលកាលពីថ្ងៃទី៧ខែ៧នាងទើបតែបានឡើងផ្ទះវីឡារ១យ៉ាងប្រណិតហើយថ្មីៗនេះនាងទើបទិញផ្ទះវីឡារថ្មីផ្សេងមួយទៀតដែលកំពុងសាងសង់ជិតរួចរាល់ផងដែរ។គូស្នេហ៍តារា១គូនេះម៉ូលីកា- មានុណ គឺជាគំរូល្អមួយសម្រាប់តារាផ្សេងទៀតព្រោះពួកគេចាប់ដៃគ្នាជាង២ឆ្នាំមកនេះផ្ដើមចេញពីដើមទុនត្រឹមតែទឹកប្រាក់ចំនួន៣០០ដុល្លារប៉ុណ្ណោះរហូតមកដល់ពេលនេះមានលុយរាប់សែនដុល្លារ ហើយបង្កើតក្រុមហ៊ុនដោយមានអ្នកជំនាញពិគ្រោះតាមផ្លូវច្បាប់ទាំងអស់ជាមួយដៃគូរកស៊ីជាមួយគ្នាទៀតផង។



យ៉ាងណាជុំវិញរឿងថាតើម៉ូលីកា ត្រូវបង់សេវ៉ាកម្មឲ្យក្រុមហ៊ុនមេធាវីខាងលើចំនួនប៉ុន្មានក្នុងកុងត្រារយៈពេលចាប់ដៃគ្នា១ឆ្នាំនេះមិនត្រូវបានអតីតតារាចម្រៀងរូបនេះបញ្ជាក់ឲ្យដឹងឡើយ ស្របពេលដែលមើលទៅទាំងនាងនិងភាគីម្ខាងទៀតសុទ្ធតែពេញចិត្តពីការសហការណ៍មួយនេះ៕
