Thursday, March 13, 2025
Homeតារាខ្មែរពេជ្រ សោភា ៖អាយុ៣៩ឆ្នាំ មិនបារម្ភរឿងយកប្ដី

ពេជ្រ សោភា ៖អាយុ៣៩ឆ្នាំ មិនបារម្ភរឿងយកប្ដី

ភ្នំពេញ៖ពេជ្រ សោភា បានព្យាយាមលាក់មុខសង្សារថ្មីអស់ជាងកន្លះឆ្នាំ​មកហើយក្រោយ​ប្រេះ​ឆា​លោកឆឹម សក្កដា កណ្ដាលផ្លូវហើយថ្មីៗនេះមិនត្រឹមតែបិតមុខសង្សារជិតបានល្អនោះទេ តែសោភា បែជាបង្ហាញ​សញ្ញា​ស្នេហ៍កាន់តែលែងច្បាស់លាស់ថែមទៀត។សោភា ដែលមិន​ធ្លាប់​ហ៊ាន​អោបរិតសង្សារថ្មីជាសាធារណៈ​នោះ​នាងប្រែជាហ៊ានទៅថតស្អិត​ល្មូតជាមួយ​បុរសផ្សេង​ដល់Studioទៅវិញ។នេះជារឿងចម្លែកមួយរហូតមានអ្នក​ខ្លះសង្ស័យថាសោភា និងសង្សារថ្មីចែកផ្លូវគ្នា​ទៅហើយទៀត​ផង។តែក្នុងជំនួបតាមទូរស័ព្ទសោភា និយាយ​ថានាង​មិនមែននៅទំនេរទេគឺពិត​ជាមានសង្សារមែន ប៉ុន្ដែនាងនៅតែវាចាដដែលៗថា​ការបញ្ចេញ​មុខ​សង្សារ​គ្រប់ពេលមិនមែន​ជា​ជម្រើសរបស់នាងនោះទេ។នាងធ្លាប់សារភាពថា​ចង់សាងស្នេហ៍​ដោយលាក់លៀម ហើយ​ក៍​គ្មានគម្រោងរៀបការជាលើកទី២ដែរ។

 តារារួមអាជីពនៅហង្សមាសខ្លះបានសម្ដែងការភ័យជំនួសពេជ្រ សោភា ព្រោះថាពេល​នេះនាងមាន​អាយុ៣៩ឆ្នាំ​ទៅហើយតែមិនទាន់មានម្ចាស់បេះដូងពិតប្រាកដដូចគេនោះទេ ខណៈ​ដែលអ្នកចម្រៀងរួមជំនាន់ដូចជាមាស សុខ​សោភា,ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមពួកគេសុទ្ធតែមានប្ដីអោបជារៀងរាល់រាត្រីរៀងៗខ្លួន។តារាខ្លះបាននិយាយក្រោយខ្នងសោភា ថាបើនាងនៅតែចង់បានគូស្នេហ៍ជាប្រុសក្មេងបែបនេះតទៅ​ទៀតនោះ​ប្រយ័ត្ន​ជួបរឿង​”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”ច្បាស់ជានៅមេម៉ាយសៅកែជាមិនខាន។តែសោភា ហាក់​មិន​សូវក្វល់ក្វាយឬគិតច្រើនលើរឿងស្នេហាមិនសមប្រកបនោះទេហើយរហូតមកដល់ពេលនេះនាងនៅតែប្រកាន់ទស្សនៈថាការងារនិងគ្រួសារជាជម្រើសទី១ ខណៈដែលស្នេហា​ជារឿង​ទី២។មានពេលខ្លះសោភា បានលើកឡើង​ទៀតថានាងរស់នៅតែម្នាក់ឯងដូចសព្វ​ថ្ងៃ​នេះជីវិត​ពោពេញទៅដោយសិទ្ធិសេរីភាពពេញទំហ៊ឹង ហេតុនេះ​ហើយ​នាងថាតើ​មេម៉ាយមានអីមិន​ល្អ​ទៅ?

  សូមបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយទ្រព្យស្ដុកនាឆ្នាំ​២០​២២ នេះព្រោះនាង​លេង​ម៉ូថរដយន្ដថ្លៃៗព្រមទាំងទិញផ្ទះវីឡារ​ប្រណិតមិនចាញ់តារាល្បីៗនៅ​ប្រទេស​ជិតខាងឡើយ។ការមានទ្រព្យ​ណែ​ន​ពេញកណ្ដាប់ដៃបែបនេះ​ហើយធ្វើឲ្យអ្នកខ្លះ​សង្ស័​យ​ថា​សោភា មានតាចិញ្ចឹមទៀតផង តែសោភា ថាលុយដែល​នាងមាននាពេលបច្ចុប្បន្នកើត​ចេ​ញ​ពី​​ការងារសិល្បៈតាមរយៈការច្រៀងសម្ដែងនិងរកស៊ីលក់ផលិត​ផលរួមទាំង​ការថតស្ពត​ទាំង​​ឡាយ។ប៉ុន្ដែសោភា មិនដែលប្រាប់ពីប្រភពនៃប្រាក់ចំណូលពិតរបស់នាងថា​ក្នុង១ឆ្នាំ​អាច​រក​បាន​ពីសិល្បៈនោះមានសរុបចំនួនប៉ុន្មានឡើយ។មិត្តភក្ដិ​នៅក្នុងសិល្បៈដែលជិតដិត​សោភា ខ្លះលើកឡើងថាសោភា ជោគជោគជ័យតែអាជីពចម្រៀងទេ តែរឿងស្នេហាពិតជា​សូន្យ…។​តែ​សោភា ប្រឆាំងហើយថានៅលើ​លោកនេះ​គ្មាន​នារីណាម្នាក់ចង់​ជួបរឿងដូចបទ​ចម្រៀង​”ទុក្ខស្រ្ដីប្ដីកាន់លុយ”នោះឡើយ។

 គូរកត់សម្គាល់ថាក្រៅពីមិនសូវក្វល់ក្វាយឲ្យគេដឹងថានាងមានទុក្ខសោកក្នុងបេះដូងនោះពេលនេះពេជ្រ សោភា កំពុងតែកាន់សាសនាគ្រិស្ដយ៉ាងខ្ជាប់ខ្ជួនគឺដូចតារាចម្រៀងខេម ផងដែរ ព្រោះក្រៅពីនិពន្ធបទចម្រៀងនិង​ទន្ទេ​ញ​ប៉ារ៉ូលបទថ្មីៗសោភា ត្រូវអានសៀវភៅគម្ពី​ព្រះ​យេ​ស៊ូគ្រិស្ដ។ដោយសារតែសោភា ហាក់ស៊ុបខ្លាំងគូសមទៅ​លើ​ព្រះ​យេស៊ូគ្រិស្ដនោះ​ទើប​នាងបានចាត់ទុកថាសង្សារថ្មីរបស់នាងបានមកពី​ព្រះយេស៊ូប្រទានឲ្យជួបនាងទៀត​ផង។ប៉ុន្ដែនៅពេលសួរថាហេតុអីបានជាពេលនាងឈឺដេកពេ្យគូស្នេហ៍​មិនដែលទៅអើតមើលដូចសង្សារគេ​ផ្សេង​ៗ​ទៀតនោះសោភា ថានោះមកពីនាងមិនចង់បង្ហាញ ពោលគឺនាងមិនដែល​ទម្លាក់​កំ​ហុស​ទៅលើសង្សារ​ម្ដងណា​ឡើយ។

 ក្រៅពីពេជ្រ សោភា តារាប៉ៈស្នេហ៍មិនសូវសមប្រកបមានដូចជានាងសុខ សោម៉ា​វត្តី​,ហ៊ិន ច័ន្ទនីរ័ត្ន និងកែវ និសា ជាដើម។ចំពោះសោភា វិញនាងនៅតែមានទស្សនៈថា​បើ​ជ្រើស​គូស្នេហ៍ខុសម្ដងមិនមែនខុស១ជីវិតនោះទេ ពោ​ល​គឺនឹងរកអ្នកណាដែលសមប្រកបព្រម​ទាំង​យល់ពីអាជីពរបស់នាងឲ្យបានច្បាស់លាស់។តែការស្វែងរកបុរស​ក្នុងក្ដីស្រម៉ៃរបស់សោភា ជាង១០ឆ្នាំមកនេះធ្វើឲ្យនាងនៅតែមិនទាន់ប្រាកដស្នេហ៍ថាប្រុសនោះ​ជាម្នាក់ណានៅ​ឡើយ៕

RELATED ARTICLES