Thursday, March 13, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៖បាត់បង់ឱកាសធំ២ ក្រោយក្លាយទៅ​ជាមេម៉ាយ

ពេជ្រ សូលីកា ៖បាត់បង់ឱកាសធំ២ ក្រោយក្លាយទៅ​ជាមេម៉ាយ

ភ្នំពេញ៖ពេជ្រ សូលីកា បានធ្លាក់ខ្លួនក្លាយទៅជាអ្នកមេម៉ាយកូន១សឹងតែមិនគូរឲ្យ​ជឿរបន្ទាប់ពី​ចែកផ្លូវគ្នា​ជាមួយ​ប្ដីនាងលោកគឹម ហាន កាលពីដើមខែកក្កដាឆ្នាំ២០២២ ។សូលីកា ត្រូវបាន​គេ​​ហៅនាងជាអ្នក​មេ​ម៉ា​យកូន១ស្រួយ​ដូចដូងដុតហើយ​សម្រស់វិញមិនចាញ់កាលនៅមិន​ទាន់​មានកូនឡើយ។បន្ទាប់ពីចែកផ្លូវជាមួយ​ប្ដីមិនទាន់ដល់​១​ខែនេះសូលីកា ពេលឡើងឆាកតន្រ្ដី​នាង​ច្រៀង​បទចម្រៀងហាក់ទួញសោកត្រូវសាច់រឿងខ្លួនឯង​ដូចជាបទ”ឬគិត​ថា​អូនមិនចេះ​យំ​?” ហើយពេលខ្លះនាងបង្ហាញទឹកស្រងូតស្រងាត់២នាក់កូនប្រុសនាងដែលធ្វើឲ្យFan របស់​នាង​អាណិតអាសូរដល់ស្រីស្រស់រូបនេះហើយតែងតែព្យាយាម​លើកទឹកចិត្តដល់នាងទៀត​ផង។

គេកត់សម្គាល់ថាបន្ទាបពីពេជ្រ សូលីកា ចែកផ្លូវលោកគឹម ហាន នេះនាងរងការខក​ចិត្តរឿងធំ​២គឺទី១៖មិន​អាច​រៀបការនៅឆ្នាំ២០២៣  និងទី២៖គម្រោងចេញ​ទៅរស់​នៅអូស្រ្ដាលី​តាមប្ដីត្រូវបរាជ័យទាំងស្រុង។ទោះជាយ៉ាង​ណា​​តាមរយៈការថែសម្រស់​មិន​ឲ្យ​ធ្លាក់ចុះនេះ​គេ​ជឿរថាមិនយូនោះទេនាងស្រីពេជ្រ ហៅសូលីកា ប្រាកដ​ជា​រកបានម្ចាស់​ស្នេហ៍ថ្មីក្នុងពេលដ៍ខ្លី​ខាងមុខ​នេះជាមិនខាន ព្រោះច្បាស់ណាស់ថាអ្នកមេម៉ាយដូចនាង​ប្រា​កដ​​ជាមានប្រុសៗមិន​តិចនាក់​ឡើយដែលរងចាំត្រង​ស្នេហ៍នាងដើម្បីព្យាបាលរបួសបេះដូង​ស្រីស្អាតនេះឲ្យជាសះ​ស្បើយជាថ្មី។

 គូរបញ្ជាក់ថាពេជ្រ សូលីកា បានក្លាយទៅជាអ្នកមេម៉ាយទី៣ជ្រកនៅហង្សមាសក្នុង​នោះ​២រូបផ្សេងទៀតគឺអ្នក​នាងពេជ្រ សោភា និងសុខ ស្រីនាង ។អតីតតារាRock និងM រូប​នេះទោះជាធ្លាក់ខ្លួនមេម៉ាយមែន តែជីវិត​នាង​នៅតែហ៊ឺហាព្រោះជិះរថយន្ដទំនើបៗ ដូចជា Rage Rover ,Porsche និងBMW ជាដើមខណៈដែលមុន​នេះនាង​បានទិញផ្ទះ​វីឡារទ្រនុំស្នេហ៍​និងបន្ទប់ខុនដូជាមួយប្ដីហើយក៍មិនទាន់មានព័ត​មានថាអតីតសង្សារនាងនារី​សុជា​តា គឺលោក​ហាន នោះ​ដកហូតទ្រព្យទាំងនោះមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខពីសូលីកា ដែរ។ដោយឡែក​សម្រា​ប់​តារា​ជិតដិត​សូលីកា វិញបានបង្ហើបថាពេលនេះសូលីកា ទួលភ្នំ ព្រោះទុក្ខសោកធ្លាក់​មក​សង្កត់នាងក្នុងពេល​តែ​មួយ​ដែលពិបាកក្នុងការប្រឈមគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការផ្ដាន្ទាទោស​ដាក់​គុកដល់ទៅ១២ឆ្នាំ​ក្រោម​​ការចោទប្រកាន់ពីបទ​ឃាតកម្មលើ​គូស្នេហ៍ភេទដូចគ្នា​អ្នកស្រី​ងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ហើយស្រាប់តែ​ឥឡូវ​នាងត្រូវខ្ទេចបេះដូង​ព្រោះលែងប្ដីកណ្ដាលទីទៀត។

          តើមានតារាណាខ្លះដែលជួបទុក្ខសោកដូចពេជ្រ សូលីកា ទៅ?

RELATED ARTICLES