Thursday, March 13, 2025
Homeតារាខ្មែរខេម ៖ត្រៀមឡើងឧកញ៉ា?

ខេម ៖ត្រៀមឡើងឧកញ៉ា?

ភ្នំពេញ៖តារាចម្រៀង២ដួងដែលស្និតស្នាលជាមួយលោកប៉ុន សុណារិន ហៅខេម គឺកំពូលតារា​ចម្រៀងព្រាប សុវត្ថិ ,ខែម ប៊ុនថៃ រួមទាំងអ្នកនិពន្ធយឹម តាស្រង់ ផងដែរពួកគេសុទ្ធតែ​ឡើងជា​ឧកញ៉ាហើយជិះ​រថយន្ដ​ថ្លៃៗ​ប្រជែងគ្នា ខណៈដែលលោកសុណារិន វិញមានព័តមានថា​ឲ្យតែ​លោកនៅបន្ដច្រៀងឲ្យGalaxy នោះច្បាស់​ជាថៅកែនឹងជួយជ្រោមជ្រែងឲ្យទទួល​បានងារពិ​សេ​​ស​ដូច​តារាខាងលើជាមិនខាន។ការសម្អាង​បែបនេះ​ដោយ​សារ​តែក្រៅពីតារាទាំង២​និងអ្នក​និពន្ធម្នាក់ក្លាយជាឧកញ៉ានោះអ្នកស្និតថៅកែGalaxy ម្នាក់ទៀតនៅផលិតកម្ម​នេះរួម​ទាំង​លោក​ហេង ឡុង ផងពេលនេះពួកគេបានក្លាយទៅជាឧកញ៉ាអស់ទៅហើយ ហេតុមិនយូ​នោះទេ​គ្រប់គ្នាពេលជួបលោកខេម នឹងហៅថាជា”ឧកញ៉ាៗ”ដែរជាមិនខាន។

 អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅលោកខេម ជាច្រើនសារតែទូរស័ព្ទលោកមិន​អាចទាក់ទងបាន​ទេកាល​ពីពេលថ្មីៗនេះទើបមិនទាន់អាចដឹងថាលោកនឹងទទួលបានគោរម្យងារខាងលើនោះនៅពេលណា។ប៉ុន្ដែគេកត់សម្គាល់ថាខេម មិនទាន់ចេញលក់​ដីឡូតិ៍ដូច​លោ​ក​ឧកញ៉ាព្រាប សុវត្ថិ និងខេម ប៊ុនថៃ នោះទេ បើទោះជាគេដឹងថាលោកមានដីធ្លីមួយ​ចំ​នួន​ដែ​លបានទិញតាំងពីតម្លៃដីនៅថោកៗក្ដី ។យ៉ាងណាខេម បាន​ក្លាយទៅជាថៅកែ​ហាងផឹក​ស៊ី១​នៅក្បែក្លោងទ្វារវត្តសំរោងអណ្ដែតហើយដោយសារតែតារា​នៅក្បែរខ្លួនឡើង​ជាឧកញ៉ាអស់នោះទើបពេលនេះលោកសុណារិន កំពុងតែសម្លឹងមើលការធ្វើជំនួញបន្ថែមដើម្បី​ឲ្យទ​ទួ​ល​​​បានងារពិសេសដូចរៀមច្បងខាងលើដែរ។

 គូរបញ្ជាក់ថាខេម បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា ជាង៦ឆ្នាំមកហើយ​តែអ្នក​ទាំងពីរមិនទាន់បានរៀបការតាមប្រពៃណីខ្មែរនោះទេ ខណៈដែល​មានការ​សង្ស័យថាពួក​គេមាន​កូន២នាក់​ជា​មួយគ្នា។តែខេម ធ្លាប់ចា្រនចោលដោយអះអាង​ថាក្មេង​ប្រុស​ម្នាក់​នោះជាកូនមេ ស្រប​ពេល​ដែលក្មេង​ស្រីម្នាក់​ទៀតជាក្មួយ​លោក។​ទាក់ទងរឿងរៀបការវិញខេម ធ្លាប់បញ្ជាក់ថាលោកមិនប្រើពេលយូឆ្នាំ​ទៀត​នោះទេ ពោលគឺ​អាច​គិត​គូពី១ទៅ២ឆ្នាំខាងមុខនេះហើយ។អតីតតារាថោនរូបនេះត្រូវ​បានគេមើលឃើញ​ថាអា​ជីព​ចម្រៀង​របស់​លោកហាក់នៅទ្រឹង តាំងពីលោកព្រាប សុវត្ថិ ទៅរួមទ្រនុំ តែពេលនេះលោក​ឧកញ៉ាស្នាយ រយាលៗពី​ការរាំ​ច្រៀ​ងទើបធ្វើឲ្យFan លោកខេម រំពឹងថាពេលលោកសុណារិន ងាកទៅចាប់ដៃជាមួយតន់ ច័ន្ទសីម៉ា សារជាថ្មីនោះ​តារាចម្រៀងសំនៀងស្អករូបនេះ​នឹងលេច​ធ្លោឡើងវិញជាមិនខាន៕

RELATED ARTICLES