Thursday, March 13, 2025
Homeតារាខ្មែរស្រីស្អាតរ៉េត ស៊ូហ្សាណា ៖កាន់តែស្និតកូនលោក​ឧកញ៉ា

ស្រីស្អាតរ៉េត ស៊ូហ្សាណា ៖កាន់តែស្និតកូនលោក​ឧកញ៉ា

ភ្នំពេញ៖ប៉ាច គីមមួយ-សយ រតនៈ ជាគំរូ១សម្រាប់គូស្នេហ៍តារាផ្សេងៗទៀតនៅហង្សមាស​ព្រោះ​ពួកគេ​គិតថា​”ជួញជិត ប្រសើជាងជួញឆ្ងាយ” ខណៈដែលអតីតតារាផលិតកម្មមួយនេះ​នាង​ទេព បូព្រឹក្ស -ងួន ចាន់ដេវីត ក៍​បានរក្សារស្នេហ៍រហូតមកដល់សព្វថ្ងៃដែរ។ដោយឡែក​សម្រាប់​ស្រីស្អាតរ៉េត ស៊ូហ្សាណា វិញពេលនេះនាង​កាន់​តែបង្ហាញកាយវិការ​ស្និតស្នាល​ចម្លែ​កជាមួយ​កូនទី២លោកឧកញ៉ាព្រាប សុវត្ថិ នោះគឺកំលោះរូបសង្ហារសុវត្ថិ មុនី​នាគ ស្របពេល​ដែ​ល​កន្លងមកអ្នកណាៗក៍បានដឹងដែរថាហ្សាណា មិនដែលជិតដិតជាមួយតារាប្រុសណាម្នាក់​នោះ​ទេ​ពោលគឺតាំងពីនាងបានចាប់អាជីពចម្រៀងជាង៦ឆ្នាំនេះមកឪពុក​ម្ដាយរបស់នាង​តាម​ការពារ​គ្រប់​វិនា​ទី​ទាំង​អស់។ប៉ុន្ដែនៅពេលដែលស្រីស្រស់​ធ្មេញចំពើសបង្ហាញ​កាយវិការដូច​គូសង្សារជាមួយមុនីនាគ នោះឪពុក​ម្ដាយនាងបែជាមិនជំទាស់ឬហាមឃាត់នោះទេ បើទោះជា​សកម្មភាពខ្លះ​នៅក្រៅឆាកមិនមែនជាការ​ថតសិល្បៈ​ក្ដី។សម្រាប់Fan ទាំងស៊ូហ្សាណា និងមុនី​នាគ ពួកគេ​ចាត់​ទុកថាតារាយុវវ័យទាំងពីរពិតជាសាកសមគ្នាខ្លាំង ហើ​យហ្សាណា ត្រូវបានគេ​ដឹងថាជា​មុខ​សញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗអ្នកមានជាច្រើននាក់ តែ​នាង​មិនធ្លាប់​បង្ហាញសញ្ញាស្នេហ៍បុរសណាជាចំហដូចជាមួយកូនលោកព្រាប សុវត្ថិ នោះទេ​។បើនិ​យាយពី​សុវត្ថិ មុនីនាគ នោះវិញពួកគេក៍មិនធម្មតាដែរព្រោះមានតារាស្រី​ស្អាតជាច្រើនដួងមក​ហើយ​ឲ្យតែជួបម្ដាយលោកគឺអ្នក​ស្រីឡុង ស្រីមុំ នោះតែងតែហៅថាជា​”ម៉ែក្មេកៗ”ដែលហាក់​បើក​ភ្លើង​ខៀវឬសុំកក់កូនកំលោះលោកស្រីធ្វើប្ដី បញ្ជា​ក់ថាកូនរបស់ព្រាប សុវត្ថិ ពិតជាមាន​មន្ដ​ស្នេហ៍មិនចាញ់ស្រីស្អាតហ្សាណា ឡើយ។

 គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ធ្លាប់បានចាប់ដៃសុវត្ថិ មុនីនាគ ច្រៀងសម្ដែងរួមគ្នា​បទ​”សុំខុសមួយយប់” និង​បទ”ចេះញ៉ែអត់?” ដែលតារាវ័យក្មេងទាំងពីរមិនត្រឹមតែមានកាយវិការ​និងសម្រស់ទាក់ទាញដូចគ្នានោះទេ ប៉ុន្ដែទឹមដមសម្លេងក៍ស៊ីគ្នាល្អដែរ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងស៊ូហ្សាណា ចុង​ក្រោយនេះកាន់តែកាលីពថែមទៀត ព្រោះនាងជិះរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត៨ម៉ឺនដុល្លារ ខណៈ​ដែលសុវត្ថិ មុនី​នាគ វិញពេលនេះជិះឡានឪពុកលំដាប់សេដ្ឋីម៉ាកRolls Royce Ghost តម្លៃជិត​៣០ម៉ឺន​ដុល្លារ។

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយថារឿងហ្សាណា និង​មុនី​នាគ នៅក្រៅឆាក​ទាក់​ទងគ្នាយ៉ាងណានោះលោកមិនដឹងទេតែ​តាមការកត់សម្គាល់ការ​ចាប់​ដៃគ្នាច្រៀងឆ្លងឆ្លើយ​របស់ពួក​គេ​កន្លង​មក​នោះឃើញថាឡើង​ទាំងអស់គ្នាពិសេសកូន​ព្រាប សុវត្ថិ តែម្ដង។លោកថាខាងផលិតកម្មដឹងតែពីធ្វើ​ចម្រៀងមិន​ដែលហាមឃាត់ថាតារា​ច្រៀងនៅផលិតកម្មជាមួយគ្នាមិនឲ្យស្រលាញ់គ្នានោះទេ​ព្រោះនោះជាជីវិត​ឯកជនរបស់ពួកគេ។

រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញថានាងមានយ៊ីអ៊ុនល្អជាងតារា​ស្រីផ្សេងៗទៀត​របស់​ហង្សមាស​ព្រោះ​នៅ​រដូវកូវីដកន្លងមកមានតែស្រីស្រស់​ម្នាក់នេះគត់ដែលហក់ឡើងនៅ​ទ្រនុំ​ធំ​នោះ។តាមព័តមានថាហ្សាណា ច្រៀង១កម្មវិធីស៊ីថ្លៃជិត២ពាន់ដុល្លារហើយ​នាងជាតារា​ផ្នែកយុវវ័យរបស់ហង្សមាសតែម្នាក់គត់ដែលប្រជែង​ទីផ្សារជាមួយតារាចម្រៀងជើងខ្លាំងរបស់Galaxy នាងតន់ ច័ន្ទសីម៉ា បើទោះជាតម្លៃខ្លួនរបស់ពួកគេមិនដូចគ្នាក្ដី។ចំពោះហ្សាណា នាង​ត្រូវ​បានគេ​ចាត់​ទុក​ថាជាតារាមានទ្រព្យច្រើននៅឆ្នាំ២០២២ នេះព្រោះក្រៅពីទិញរថយន្ដជិះ​យ៉ាង​កាលីពនោះ​តារាវ័យ២៣ឆ្នាំរូបនេះក៍ទិញបានផ្ទះ២ជុងជាប់គ្នាតម្លៃ​មិនក្រោម៣០ម៉ឺន​ដុ​ល្លារ​ដែរ។តែតារា​សាច់​សខ្ចីហ្សាណា រួចផុតពីការសង្ស័យថានាងមានប្រុសស្នេហ៍ឧបត្ថម្ភ ព្រោះសម្អាងថា​នាង​មាន​ជីវ​ភាពធូធាតាំងពី​មុន​ចូលច្រៀងម្លេះ ហើយនាងក៍អាចរកប្រាក់ចំ​ណូលបានជាច្រើនម៉ឺន​ដុល្លារក្នុង១ឆ្នាំៗពីសិល្បៈ​ព្រោះត្រូវប៉ាន់​ទាំង​ចម្រៀងនិង​ស្ពតពាណិជ្ជ​កម្ម​ធំៗ។

 មហាជនរងចាំមើលថាតើទំនាក់ទំនងរបស់រ៉េត ស៊ូហ្សាណា និងសុវត្ថិ មុនីនាគ ពិតជា​លើសពីមិត្តរួមអាជីព​មែនឬយ៉ាងណា ខណៈដែលមុននេះក្មួយរបស់លោកឧកញ៉ាសុវត្ថិ គឺ​លោក​ឆៃ​ដា ពិសិដ្ឋ ក៍បានជ្រើសរើស​ភរិយាជា​តារាដូចគ្នាដែរនោះគឺអ្នកមេ​ម៉ាយសាច់សខ្ចី​នាង​សាត រស្មី​៕

RELATED ARTICLES