ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកនេះតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនដែលបង្ហាញសកម្មភាពស្និតស្នាលជាមួយតារាប្រុសរួបអាជីពមួយណាតាមរយៈសកម្មភាពដូចជាការជិះរថយន្ដនិងញាំអាហារតែ២នាក់ដូចគូសង្សារឡើយព្រោះឪពុករបស់នាងលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា មិនអនុញ្ញាត្តិជាដាច់ខាតហើយលោកតាមការពារកូនក្រមុំបណ្ដូលចិត្តគ្រប់វិនាទីទាំងអស់។ប៉ុន្ដែលើកលែងតែប្អូនមាស សាលី ឈ្មោះវេហាស៍ ម្នាក់ប៉ុណ្ណោះដែលអាចធ្វើរឿងខាងលើបានដោយពេលខ្លះលោកថែមទាំងទៅញាំអាហារនៅផ្ទះអ៊ីវ៉ា ឯខេត្តកំពង់ស្ពឺថែមទៀតផងហើយលោកវ៉ាវ មិនដែលប្រឆាំងពីទំនាក់ទំនងកូនស្រីជាមួយតារាចម្រៀងរូបនេះឡើយ។

ដោយសារតែអ៊ីវ៉ា និងឪពុកហាក់បើកភ្លើងខៀវឲ្យលោកប្អូនមាស សាលី បែបនេះហើយទើបកន្លងមកលេចឭថាតារាសាច់សខ្ចីដូចបណ្ដូលចេកនាងស្រីនាថ ច្បាស់ជាគេចមិនផុតការធ្វើប្អូនថ្លៃរបស់លោកមាស សាលី នោះទេ។តែភ្លាមៗនោះអ៊ីវ៉ា បែជាថារឿងនោះមិនអាចទៅរួចទៅវិញ។ដោយសារតែការវាចារបស់នាងហាក់គ្មានគេជឿរព្រោះតែខ្លាចស្នេហ៍មិនឈ្នះស្និតនោះទើបអ៊ីវ៉ា លេង១ក្បាច់ទៀតដោយប្រកាសជាសាធារណៈថាអនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការក្នុងវិស័យកីឡារម្នាក់មិនមែនជាអក្នកសិល្បៈដូចគ្នានោះទេ។តែអ៊ីវ៉ា នៅតែព្យាយាមលាក់ជិតឈឹងដោយមិនប្រាប់ថាសង្សាររបស់នាងជាអ្នកណាឲ្យច្បាស់ឡើយបើទោះជាFan របស់នាងជីជីកសួរថាតើគូស្នេហ៍របស់នាងជាប្រធានក្លឹបបាល់ទាត់ ឬជាកីឡាករយ៉ាងណាក៍នាងមិនព្រមឆ្លើយតបដែរ។

ថ្វីត្បិតតែអ៊ីវ៉ា ហាក់ប្រហារបេះដូងប្អូនមាស សាលី តាមរយៈការជ្រើសរើសម្ចាស់បេះដូងនាងមិនមែនជាលោកក្ដី តែពេលនេះគេឃើញលោកវេហាស៍ នៅតែបង្ហាញកាយវិការតាមយកចិត្តស្រីស្អាតរូបនេះដូចមុនដដែលពោលគឺហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ប៉ុន្ដែអ៊ីវ៉ា បានដាក់ផែនការណ៍រួចជាស្រេចទៅហើយថានៅអាយុ៣០ឆ្នាំពោលគឺឆ្នាំ២០២៣ ខាងមុខនេះនាងនឹងបញ្ចប់ភាពនៅលីវតាមរយៈរៀបការប្ដីតាមបំណងរបស់ឪពុកនាងដែលចង់បានកូនប្រសារកាន់តែឆាប់រឹតតែល្អព្រោះដើម្បីជំនួសដៃជើងលោកក្នុងការបើករថយន្ដជូនស្រីនាថ ទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយ។គេចាំមើលថាពេលអ៊ីវ៉ា គ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំក្រោយនេះតើកូនកំលោះជាអ្នកណា ហើយពេលនោះប្អូនលោកមាស សាលី នឹងគិតយ៉ាងម៉េច?

