Thursday, March 13, 2025
Homeតារាខ្មែរមាស សុខសោភា ៖នាំប្ដីទៅធ្វើបុណ្យសន្សំកុសល ដល់ឡាវ

មាស សុខសោភា ៖នាំប្ដីទៅធ្វើបុណ្យសន្សំកុសល ដល់ឡាវ

ភ្នំពេញ៖មាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បានបណ្ដើរគ្នាទៅធ្វើបុណ្យសន្សំ​និ​ស្ស័​យស្នេហ៍​ដល់​ឡាវ ហើយពួកគេបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃដល់ទៅ១៥០អង្គ មកពី​១៣វត្ត របស់Luang Prabang ទៀត​ផងកាលពីព្រឹកថ្ងៃទី២៥កក្កដា។ក្រៅពីមានចិត្ត​ជ្រះថ្លាក្នុង​វិស័យ​សាសនា​នោះសុខសោភា ក៍បាននាំលោកអ៊ឹត រ៉ាដា ឡើងទៅលេងភ្នំPhou  ដែល​នេះ​គឺជាការរិតតំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ខណៈដែលរយៈ​ពេល​ជាង១ឆ្នាំ​នេះ​សោ​ភា បានផ្អាកទៅដើរលេងនៅប៉ែកអ៊ឺរ៉ុបពិសេសគឺប្រទេសទី២របស់ប្ដីនាងនៅកាណាដា ដោយ​សារតែ​នាងមមាញឹកក្នុងការរកស៊ីអាជីវកម្មផ្ទាល់ខ្លួនក្រោយមាន​ហាងដល់ទៅ២ផ្សេងគ្នា​នៅអំ​ឡុង​កូវីដផ្ទុះ​កន្លង​មក។

 មាស សុខសោភា បានរក្សារចំណងស្នេហាជាមួយស្វាមីរយៈពេលដល់ទៅ​១៥ឆ្នាំ​(២០​០៧-២០២២)តែអ្នកទាំងពីរ​មិនទាន់មានកូន១គ្រាប់ឡើយថ្វីត្បិតតែមុននេះតារារាម បានហៅ​យុវវជនម្នាក់ឈ្មោះBovee Hundley ថាជាកូនៗ​ពេញមាត់ក្ដី តែតាមព័តមានថាបុរសនោះ​ជា​ក្មួយ​របស់សោភា ទេ។ចំពោះការទៅបន់ស្រន់ដល់ឡាវ​នេះដែរក្រៅ​ពីបួង​សួងសូម​ឲ្យនាងនិង​ស្វាមី​រក្សារស្នេហ៍បានជានិរន្ដន៍នោះគេជឿរថាសោភា ក៍មានក្ដីបំ​ណងធំចង់​បាន​កូន​ដែរ ព្រោះ​ពេលនេះនាងមានអាយុជាង៤០ឆ្នាំទៅហើយប្រាកដជា​មិនចង់ពន្យាពេល​ពពោះ​ទៀតឡើយ ព្រោះនាង​ធ្លាប់​​ទទួលស្គាល់ថានៅពេលដែល​អាយុកាន់តែច្រើនពិបាករឿងយក​កូននោះតែ​ម្ដង។

ទាំងអ្នករួមអាជីពនិងFan  បានជម្រុញឲ្យសោភា គូតែបង្ហាញភាពក្លាហាន​ជាងនេះ​តាម​រយៈការរៀប​ការលើកទី៣​ដោយធ្វើជាចំហ ព្រោះមង្គលការ២លើករបស់​នាង​កន្លងមក​ដែល​ការ​នៅឆ្នាំ២០០៨ តាមបែបសាសនាគ្រិស្ដ​នៅ​ព្រះ​​វិ​ហារ​មួយនៅកាណាដា និង​មង្គលការនៅ​ខ្មែរថ្ងៃ​ទី២៨ខែធ្នូឆ្នាំ២០០៩ ដោយធ្វើសុទ្ធតែលាក់លៀមនោះហាក់​មិនទាន់​សាក​សមទៅនិង​កិត្តិយស​របស់នាងដែលជាតារាលំដាប់ជូរមុខម្នាក់នេះ​ឡើយ។ប៉ុន្ដែរហូតមកដល់​ពេល​នេះ​សុខសោភា នៅតែមិនទាន់កំណត់ពេលវេលាធ្វើជាកូនក្រមុំម្ដងទេ ខណៈ​ដែលប្ដីនាងលោក​រ៉ាដា គឺចាំតែ​សម្រប​ខ្លួនតាមនាងគ្រប់បែបយ៉ាងទាំងអស់។​អ្នករួមការ​ងារ​ជាមួយសុខសោភា នៅ​រាម បានអះអាងថា​ប្រសិន​បើថៅកែរាម ចង់ឲ្យតារាសំនៀងផ្អែម​រូបនេះ​រៀប​ការជាចំហ​នោះ​នាង​គ្មានពាក្យពេជន៍អ្វីអាច​ប្រកែករួចទៀត​ឡើយ ព្រោះថាពេលនេះនាង ត្រូវមេស្រីចង​ជើង​ជាប់ហើយ​ទោះជានាងលែងសូវមានបទល្បីៗក៍សោភា នៅ​តែរីករាយជាមួយ​ផលិតកម្មថ្មី​នេះដដែល៕

RELATED ARTICLES