Wednesday, March 12, 2025
Homeតារាខ្មែរសួស វីសា ៖ថៅកែលួងចិត្តឬអត់?

សួស វីសា ៖ថៅកែលួងចិត្តឬអត់?

ភ្នំពេញ៖សួស វីសា បានបាត់បង់តំណែងធំធ្វើជាគ្រូបង្វឹក(Coach) The Voice Kids Cambodia រដូវកាលទី៣ ដែល​ត្រូវ​បានសុគន្ធ និសា ឆក់យកទៅវិញធ្វើឲ្យវីសា អស់ឱកាសអង្គុយ​កៅអីពិ​សេសនោះទៀត។ការគ្មានមុខ​សម្រាប់​រដូវកាលថ្មីនេះវីសា អាចធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាង​កាន់​តែ​ប្រឈមនៅទ្រឹងថែមទៀត ព្រោះតាំងពីនាង​មានស្វាមី​ជាង២ឆ្នាំមកនេះអាជីព​ចម្រៀង​របស់​នាងមិនសូវលេចធ្លោដូចកាលនៅលីវឡើយ។

 សំណួរដែលមហាជងចង់ដឹងថាតើសួស វីសា នឹងត្រូវបានថៅកែហង្សមាសប៉ៈប៉ូវ​តាម​​រយៈការ​ផ្ដល់តំណែង​ថ្មី​ណាផ្សេងទៀតដើម្បីជាការលួងចិត្តនាងវិញឬអត់? ព្រោះតាមព័ត​មាន​ថាតារាកូន១មិនសូវសប្បាយ​ចិត្តឡើយ​ពេលមិន​អាចរ៉ាប់រងការងារទាំងនោះ​នៅរដូវកាល​ថ្មី។យ៉ាងណាយើងមិនទាន់អាចសុំការបំភ្លឺពីអ្នកដឹក​នាំកម្មវិធី​ខាង​​លើលោកវណ្ណា បានទេកាល​ពី​ពេលថ្មីៗនេះព្រោះទូរស័ព្ទលោកតេមិនចូលឡើយ​ទើបមិនដឹងរឿងរ៉ាវ​ដែល​ហង្សមាស​មិន​បន្ដឲ្យវីសា កាន់តំណែងនោះជាបន្ដទៀត។ប៉ុន្ដែតាមព័តមានលេចឭថាវីសា កំពុង​ត្រូវ​បានថៅ​កែពិចារណាក្នុងការឲ្យទៅអង្គុយកៅអីជាគណៈកម្មាការCambodian Idol Junior នា​ពេល​ខាង​មុខ តែត្រូវ​ប្រ​ឈមតារាចម្រៀង២ដួងផ្សេងទៀតនោះគឺនាងពេជ្រ សោភា និង​លោក​ខែម ប៊ុន​ថៃ ។

  ក្រៅពីមានយ៊ីអ៊ុនមិនសូវល្អព្រោះបាត់បង់តំណែងធំនោះសួស វីសា នៅមិនទាន់អាច​បំ​ពេញក្ដីស្រម៉ៃ​របស់​ខ្លួន​ដែលនាងចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាក​Rolls Royce ឡើយ ខណៈ​ដែលពេលនេះនាងមាន​រថយន្ដទំនើបៗ​ដូចជាLexus Lx 570,Lexus Nx200t ,Alphard និង​Mazda ជាដើម។អ្នកជំនាញសិល្បៈបានលើកឡើងថាវីសា មានសម្ថភាពមិនចាញ់ប្អូន​ថៅកែ​ហង្សមាសនាងឱក សុគន្ធកញ្ញា នោះទេ តែមូលហេតុដែល​នាងមិនអាចប្រ​ជែងតំណែង​តារា​ស្រី​លំដាប់ជូរមុខរបស់ផលិតកម្មធំនេះបានព្រោះតែនាងគ្មាន​បទចម្រៀងចេញសម្រុក​លើកទី​ផ្សារ បូករួមទាំងការបណ្ដោយខ្លួនឲ្យឡើងគីឡូជ្រុល និងការទំនាក់ទំនងជាមួយមនុស្សជុំវិញ​ខ្លួន​ខ្វះភាពយល់​ចិត្តផងទើបធ្វើឲ្យនាងបានត្រឹម​ធ្វើជាតួរងប៉ុណ្ណោះ។តែបើផ្អែកលើស្ថានភាព​ជីវ​ភាពរបស់នាងរយៈ​ពេលចុង​ក្រោ​យនេះវីសា លែងពឹងផ្អែកលើអាជីពសិល្បៈទាំងស្រុង​ដូចមុន​ទៀតហើយព្រោះនាងកាក់កបអាជីពOnline ខ្លាំង​ក្រោយប្ដីនាងលោកថមមី បានតែង​ខ្លួនជាខ្ទើយ​ដើម្បីលក់ដាច់នោះ។

ទស្សនិកជនរងចាំមើលថាតើវីសា-ថមមី អាចនឹងក្លាយទៅជាគូស្នេហ៍គំរូក្នុងសិល្បៈ​ហើយ​រក្សារភាពគង់​វង្ស​បាន​យូអង្វែងដែរឬអត់?

RELATED ARTICLES