Wednesday, March 12, 2025
Homeតារាខ្មែរគង់ សុជាតិ ៖ប្ដីលែងហ៊ានរំអុកទៀតហើយ!

គង់ សុជាតិ ៖ប្ដីលែងហ៊ានរំអុកទៀតហើយ!

ភ្នំពេញ៖រយៈពេលជាង៤ឆ្នាំហើយដែលអ្នកនាងគង់ សុជាតិ នៅតែមិនទាន់អាចពពោះយក​កូន​ភ្លោះ​ប្រុសតាម​សំណើររបស់ស្វាមីនាងលោកជា វិបុល បាននៅឡើយ ខណៈដែលពេល​នេះ​លោកវិបុល ក៍លែងហ៊ានរំអុក​ភរិ​យាសំណព្វចិត្តរបស់លោកទៀតដែរព្រោះ​ខ្លាចប៉ៈទង្គិច​អា​រ​ម្មណ៍ស្នេហ៍។ប៉ុន្ដែទោះជាមិនទាន់បានកូនថែម​ដូច​ក្ដីបំណងក៍មិនធ្វើឲ្យចំណងស្នេហាតារា១គូនេះរងភាពរង្គោះរង្គើរសារជាថ្មីម្ដងទៀតដែរ ព្រោះរយៈពេលចុង​ក្រោ​យនេះគេឃើញតែ​សុ​ជាតិ​-វិបុល រីករាយជាមួយគ្នាដូចគូស្នេហ៍យុវវ័យ។យ៉ាងណានោះមិនមែនថាលោកវិបុល បំ​ភ្លេច​​រឿង​ចង់បានកូនម្ដងប្រុសដល់ទៅ២នាក់នោះទេ តែជាការរងចាំពេលវេលាអំណោយផល​របស់​អ្នក​នាងសុ​ជា​តិ ខណៈដែលពិធីការិនីជើងចាស់រូបនេះប្រាប់ថានៅពេលដែលស្រ្ដី​អាយុ​កាន់​តែ​ច្រើនរឿងយកកូនត្រូវតែពិគ្រោះ​ជាមួយក្រុមគ្រូ​ពេទ្យជំនាញឲ្យបានច្បាស់លាស់ទើប​ល្អ។

 គូរកត់សម្គាល់ថាទោះជាអ្នកនាងគង់ សុជាតិ មិនទាន់បំពេញចិតុ្តប្ដីក្មេងរឿងយក​កូន​ថែមក្ដី ប៉ុន្ដែពេលនេះ​នាង​មានកូនសរុប៣នាក់(កូនប្ដីមុន២នាក់)​ហើយកាលពីថ្ងៃទី១៨ខែ​មិថុ​នា​ឆ្នាំ​២០២២ នាងក៍បានកូនប្រសារ​ជាលើក​ដំ​បូងផងដែរព្រោះកូន​ប្រុសទី១របស់នាង​ឈ្មោះ​ម៉ៅ សាល​ភាពបុត្រ រៀបការប្រពន្ធដែលពេលនោះសុជាតិ កាន់តែ​មានភាពកក់ក្ដៅខ្លាំង​ណា​ស់​​​ដោយសារតែលោកវិបុល បានស្រលាញ់និងចាត់ទុកកូនដើមនាងដូចជាកូន​របស់​លោក​​ដែរ។អ្នកនាង​សុជាតិ មានជំនឿរចិត្តយ៉ាងមុតមាំថាក្នុងករណីដែលនាងមិនអាចយក​កូនភ្លោះ​តាមបំណង​ស្វាមី​នោះ​ទេ​ក៍នាងជឿរថាលោកវិបុល គ្មានការអាកអន់ស្រពោននាងចិត្តឡើយ។

 គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែ​ល​ចំណងស្នេហាជាង៩ឆ្នាំ​នេះពួកគេទទួលបានកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូរី អាយុ​ជាង៥ឆ្នាំ។អំឡុងពេលចាប់ដៃគ្នាជិត​​​​​​​​​​​១០ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុជាតិ-វិបុល ធ្លាប់ជួបបញ្ហាធំតែម្ដងគត់ដែល​ស្ទើតែមិនអាចឲ្យអ្នកទាំងពីរកាន់ដៃគ្នាតទៅមុខទៀត​​​​​​​​​​​​​​​​​​​​បាននោះ​​​​​​​​​​​​​​​​​គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីពាក់កណ្ដាលឆ្នាំ២០២០ លោកវិបុល ផ្ទុះរឿងស្នេហាក្រៅឆាកជាមួយចាន់ កែវនិមល ដែលធ្វើឲ្យសុជាតិ ឈឺចាប់​និង​តក់ស្លុតរហូតចូលពេទ្យទៀតផង។ប៉ុន្ដែពេលនេះ”ក្រោយភ្លៀង មេឃស្រឡះ”ហើយគូ​ស្នេ​ហ៍​​តារា១​គូនេះចាប់ផ្ដើមត្រូវប៉ាន់រកលុយរួមគ្នាឡើងវិញ បន្ទាប់ពីកូវីដថមថយគេឃើញ​អ្នក​នាង​សុជាតិ និងស្វាមី តែងតែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លេច​​​​​​​​​មុខ​ធ្វើMCតាមកម្មវិធីធំៗ រួមគ្នាស្ទើតែរៀងរាល់​ថ្ងៃតែម្ដង​ទើបនាំ​ឲ្យប្រាក់ចំណូលក៍កាន់តែកើននិងស្នេហា​​​​​​​​​​​​​​​​​​​​​​កាន់តែរឹងមាំ៕

RELATED ARTICLES