Wednesday, March 12, 2025
Homeតារាខ្មែរតើយុគ ចិន្ដា ៖មានស្វាមីតាំងពីពេលណា?

តើយុគ ចិន្ដា ៖មានស្វាមីតាំងពីពេលណា?

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា ដែលមិនធ្លាប់រៀបការម្ដងណាសោះនោះនាង​មានកូនក្រមុំម្នាក់​ឈ្មោះ​យុគ ដាពេជ្រ ហៅស្រីអម អាយុ១៨ឆ្នាំតែគ្មានអ្នកណាម្នាក់ដឹងថាឪពុក​របស់កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណព្វចិត្តរបស់អ្នកនាងចិន្ដា គឺជាអ្នក ណាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍ខ្លាំងនោះ​នៅថ្ងៃដែលពិធីការិនីដ៍មានឥទ្ធិពលរបស់CTN រូបនេះធ្វើ បុណ្យជូនម្ដាយនាងឧបាសិកាខឹម ផល្លី គម្រប់ខួប១ឆ្នាំកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២ នៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាល់សំបុត្របុណ្យដែលនាងបានអញ្ជើញភ្ញៀវនោះមានដាក់​ថាអ្នកផ្ដើម​បុណ្យអ្នកនាងយុគ ចិន្ដា និងស្វាមី ព្រមទាំងបុត្រ ។ការបញ្ជាក់ច្បាស់ៗបែបនេះបញ្ជាក់​ថា​អ្នក​នាងចិន្ដា មានស្វា មីជាផ្លូវការទៅហើយ ដែលរឿងនេះអ្នកនាងផ្ទាល់ក៍ទទួលស្គាល់ ខណៈ​ដែល​មិត្តភក្ដិ​នាង​ទាំងឡាយក៍បានដឹង ទាំងអស់គ្នាដែរ។ប៉ុន្ដែគេពិបាកវែកញែក​ឲ្យដាច់ស្រឡះ​បន្ដិច​បើសួរ​ថាតើអ្នកនាងចិន្ដា មានស្វាមីតាំងពី ពេល ណា?ភាពស្មុគស្មាញពី​ពេលវេលានោះ​ដោយ​សារតែយុគ ចិន្ដា ពេលនេះមានកូនស្រីអាយុ១៨ឆ្នាំហើយ បើគិត ឲ្យត្រឹមត្រូវគឺ​មានន័យ​ថាពិធី​ការិនីជើងចាស់រូបនេះមានប្ដីតាំងពីឆ្នាំ២០០៤ ម្លេះ ទើបពេលនេះបានមានកូន ក្រមុំ ស្ដូក​បែបនេះ។តែបើគិតតាមបច្ចុប្បន្នគឺមានភាពខុសគ្នាទៅនិងការគណនាដូចខាងលើព្រោះថាអ្នកនាងចិន្ដា ទើបតែបង្ហាញគូស្នេហ៍ថ្មីជាចំហជាមួយបុរសម្នាក់​ជាអ្នកជំនួញមិន​ទាន់ដល់៥ឆ្នាំ​ឡើយ ហេតុនេះហើយបានជា ពិបាកក្នុងការវែកញែករឿងស្នេហា​របស់ពិធីការិនី​ដែលល្បី​ល្បាញជាង២០ឆ្នាំរូបនេះ។

 ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់កន្លងទៅថ្មីៗនេះអ្នកនាងយុគ ចិន្ដា ក៍ហាក់សារភាព​ថា​​នាង​មានម្ចាស់ ចិត្តរួច ទៅហើយដែរព្រោះនាងសង្កត់ថាបានគិតគូរួច​ជាស្រេចអស់ទៅហើយ​រឿងរៀប​ការថានឹងរៀបចំនៅពេលណា​។ប៉ុន្ដែនាងគ្រាន់តែមិនចង់​និយាយឲ្យគ្រប់គ្នាដឹង​ជា​សា​ធារណៈ​មុន​ប៉ុណ្ណោះ។

 ថ្វីត្បិតតែអ្នកនាងយុគ ចិន្ដា មិនបង្ហើបពីតម្រុយនៃការ​គ្រងឈុតអាពាហ៍ពិពាហ៍ពិត​ប្រាកដ​មែន ប៉ុន្ដែលោកជីមមី ដែលជាជំនួយការផ្ទាល់របស់នាងធ្លាប់ប្រាប់ថាអ្នកនាងចិន្ដា និងគូស្នេហ៍ស្ទើតែបានរៀបការកាលពីថ្ងៃទី ២៣ខែ មី នាឆ្នាំ២០២២ ព្រោះការកក់​សម្អាង​ការ​និងសម្ភារៈផ្សេងៗលោកជាអ្នករ៉ាប់រងទាំងអស់តែចុង ក្រោយគូរឲ្យសា្ដយ ព្រោះពេលនោះកូវីដផ្ទុះខ្លាំងពេកធ្វើឲ្យអ្នកនាងចិន្ដា បង្ខំចិត្តលុបចោលកម្មវិធីពិសេសរបស់នាង​ដោយ​គ្មានការ​ស្ទាក់​ស្ទើចិត្តបន្ដិចឡើយ។ប៉ុន្ដែលោកជំនួយការរូបនោះថានៅឆ្នាំ២០២៣ ខាង​មុខ​នេះ​ជា​វេលាដែលល្អបំផុត សម្រាប់អ្នកនាងចិន្ដា គិតគូររឿងរៀបការម្ដងទៀត​ព្រោះ​ពេល​នោះ​ស្ថាន​ភាពកូវីដអាចនឹងកាន់តែថមថយ ថែម ទៀតជាមិនខាន។

 យុគ ចិន្ដា ធ្លាប់ត្រូវបានគេចាត់ទុកនាងជាតារាដែលជោគជ័យតែ​ការងារសិល្បៈតែរឿង​ស្នេហា​បានបរាជ័យ ជាបន្ដបន្ទាប់។តែនាងតែងតែបង្ហាញឲ្យ​គ្របគ្នាឃើញថា​ជានារីម្នាក់​ដែល​មាន​ជំហរឹងមាំជាមេគ្រួសារហេតុ​នេះ​ហើយនាងមានគោលដៅច្បាស់លាស់ដែល​ គិតគូពី​រឿង​ជីវភាពគ្រួសារ​ច្រើន​ជាងជីវិតឯកជនផ្ទាល់​ខ្លួន។យ៉ាងណាតារាជើងចាស់​ដែលត្រូវបាន​គេទុក​ដូចជា”សេដ្ឋីនី”ក្នុងសិល្បៈរូបនេះគេជឿរថា នាងច្បាស់ជានឹងរៀប ការជាមួយបុរសវ័យចំណាស់បន្ដិចដែលនាងកំពុងតែសាងស្នេហ៍នាពេលបច្ចុប្បន្ននេះជាមិនខានសម្រាប់មង្គលការនាងដែលអាចធ្វើនៅឆ្នាំក្រោយប្រសិនបើគ្មានអ្វីប្រែប្រួលនោះ បើទោះជានាងមិននិយាយ​ផ្ទាល់​មាត់​ថាអនា គត​ស្វាមីរបស់នាងជាអ្នកណា​ក៍ដោយ។អ្នកសិល្បៈរួមអាជីពបានលើកឡើងថា​នៅពេលដែលអ្នកនាងចិន្ដា រៀប ការរួចហើយ​នោះ​ជីវិត​នាងនឹងមានអ្វីៗគ្រប់បែប​យ៉ាងទាំង​អស់ហើយអ្នកដែល​ធ្លាប់ថានាងប៉ៈតែស្នេហាមិន​សម ប្រកបនោះនឹង​លែងហ៊ាន​ក្អកដាក់​អ្នក​នាងចិន្ដា ទៀតជាមិនខាន៕

RELATED ARTICLES