Wednesday, March 12, 2025
Homeតារាខ្មែរមាស​ សុខសោភា ៖សង្ឃឹមបានលទ្ធផលល្អជូនម្ដាយ

មាស​ សុខសោភា ៖សង្ឃឹមបានលទ្ធផលល្អជូនម្ដាយ

ភ្នំពេញ៖រយៈពេល៤ថ្ងៃហើយដែលមាស សុខសោភា បានបណ្ដើរស្វាមីលោកអ៊ឹត រ៉ាដា ទៅធ្វើ​បុណ្យផងដើរ​លេង​ផងនៅប្រទេសឡាវហើយតាមរយៈរូបភាពនាងអោបរឹតប្ដីទាំងនៅជើងភ្នំនិងទឹកជ្រោះនោះគឺជឿរថាសោភា អាច​នឹងទទួលបានលទ្ធផលល្អហើយជាកាដូជូន​ទៅម្ដាយ​របស់នាងនោះគឺការពពោះកូនដំបូងរបស់នាង​ខណៈ​ដែល​លោក​ស្រីសុខ វិលន់ ចង់បានចៅព​ជាច្រើនឆ្នាំ​មកហើយតែមិនដូចចិត្ត។ការបង្ហាញភាពផ្អែមល្ហែម​ស្នេហ៍នៅក្រៅ​ស្រុក​របស់សុខ​សោភា នៅប្រ​ទេសជិតខាងនេះក្រោយនាងបានអាកខានចេញ​ទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុប​អស់​ជាង២ឆ្នាំដោយសារតែមុននេះកូវីដផ្ទុះខ្លាំងពេក។ប៉ុន្ដែទោះជាយ៉ាងណាតាមរយៈ​ការបញ្ចេញរូបភាពស្អិតល្មូត​ជា​មួយប្ដីសារជាថ្មីរបស់សោភា នៅពេលនេះបញ្ជាក់ឲ្យឃើញ​ថាចំ​ណង​​ស្នេហា​នាងជាមួយ​លោក​​គ្រូពេទ្យអ៊ឹត រ៉ាដា គឺនៅតែរក្សារបានភាពរឹងមាំដដែល​ពោល​គឺស្នេហាគ្មាន​ការប្រែប្រួល​អ្វីទាំងអស់បើទោះជាអ្នកទាំងពីរចាប់ដៃគ្នា​១៥ឆ្នាំ(២០០៧-២០២២)​មិនទាន់មានកូន​១គ្រាប់​ក្ដី។

តែគេកត់សម្គាល់ដែរថាមុនសុខសោភា នាំប្ដីទៅរិតចំណងស្នេហា​ដល់ឡាវនេះ​កាលពីថ្ងៃ​ទី១៨ខែកក្កដា តារារាម រូបនេះក៍បានជូនយុវវជនម្នាក់ឈ្មោះBovee Hundley ដែលនាងហៅ​ថាជា​កូនពេញៗមាត់នោះហោះទៅបន្ដការ​សិក្សារនៅអាមេរិកដែរ ហើយនាងថែមទាំងអាលោះ​អា​ល័យក្មេងប្រុសនោះជាខ្លាំងរហូតដល់អោបគ្នាមិនចង់​ព្រលែង​នៅព្រលានយន្ដហោះទៀតផង បើទោះជាអ្នកស្និតបុរសនោះ​ធ្លាប់ចេញមុខមកអះ​អាងថា​មិន​មែនជា​កូនរបស់សោភា តែជា​ក្មួយ​របស់នាងក្ដី។ប៉ុន្តែតាមរយៈរូបភាពនោះគេជឿរថាមាស សុខសោភា ចង់បានកូនង៉ាបី​ប្រលែងលេងដូចគេស្ទើតែទ្រាំលែងបានទៅហើយ ហេតុ​នេះ​ការបន្ថែមរសជាតិស្នេហ៍​ឲ្យ​កាន់តែ​ដូចស្កតាំង​ម៉ែ​នៅឡាវនេះនឹងធ្វើឲ្យសោភា សម្រេចក្ដី​បំ​ណងធំក្នុងពេល​ឆាប់ៗនេះ​ជាមិនខាន។

 ក្រៅពីមិនទាន់អាចយកកូនបានតាមបំណងរបស់ម្ដាយនាងនោះមាស សុខសោភា ក៍នៅតែអត់ទាន់សម្រេច​ផែនការណ៍វាយលុកទីផ្សារចម្រៀងនៅឆ្នាំ២០២២ ដូចការប្រកាស​និងតាំងចិត្តរបស់នាងកាលពីដើមឆ្នាំនេះដែរ ព្រោះពេលនេះនាងហាក់ផ្ដោត​ទៅ​លើ​ការ​រកស៊ី​ច្រើនជាងសម្រុកចម្រៀង ព្រោះតាំងពីនាងឈានចូលរាម ជាង​១ឆ្នាំមកនេះសោភា ហាក់នៅ​ទ្រឹងមិនទាន់មានបទខ្លាំងៗបំផុតដូចមុនវិញទេ ខណៈដែលផលិតកម្មផ្ទាល់​ខ្លួន​របស់​នាង​Camtrax នោះក៍លែងតំណើរការ។តែយ៉ាងណាប្រសិនបើសុខសោភា ខ្លាចប្រឈម​ធ្លាក់​កូដ​ហើយ​នាងចង់ប្ដូរទ្រនុំនៅឆ្នាំ២០២៣ នោះមានព័តមានថាផលិតកម្មធំដល់ទៅ៣គឺថោន​,Galaxy និងហង្សមាស​រងចាំ​បើកទ្វាស្វាគមន៍នាងជានិច្ច៕

RELATED ARTICLES