ភ្នំពេញ៖សុខ ពិសី ហាក់ស្រកសាច់កាន់តែខ្លាំងឡើងៗតាមរយៈការបង្ហាញខ្លួនលើកចុងក្រោយថតឃោសនាម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលគេឃើញរូបរាងនាងស្វែលស្ដើង ខណៈដែលចង្កេះរឹតតែរួមតូចផ្ទុយពីរូបរាងនាងពីមុនស្រឡះតែម្ដង។ការចុះគីឡូជ្រុលនេះធ្វើឲ្យFan តារាចម្រៀងរហ័សនាមរាជនីយសម្រស់រូបនេះភាគច្រើនថាពិសី កាន់តែស្អាតនិងទាក់ទាញថែមទៀតព្រោះតារាដែលជាស្រីស្អាតពិតប្រាកដនិងរក្សារទីផ្សារសិល្បៈបានល្អគឺសត្រូវរបស់គេនោះគឺការឡើងទម្ងន់។ប៉ុន្ដែអ្នកខ្លះទៀតបានខ្សឹបខ្សៀវគ្នាថាតារាវ័យ៣២ឆ្នាំរូបនេះអាចនឹងប្រឹងសម្រកគីឡូថែមទៀតដើម្បីផ្គាប់សង្សារបណ្ដូលចិត្តនោះគឺលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ។ការសម្អាងបែបនេះដោយសារតែអ្នកស្និតថៅកែសាន់ដេរូបនេះបានបង្ហើបថាលោកមិនស្រលាញ់នារីណាកាម៉ាប់ៗឡើយហេតុនេះហើយពិសី ត្រូវតែរក្សារលំនឹងមិនឲ្យឡើងគីឡូនេះឲ្យបានជាដាច់ខាតប្រសិនបើមិនចង់ឲ្យចំណងស្នេហាមានការប្រែប្រួលនោះ។តែគូរឲ្យស្ដាយទាំងពិសី និងលោកចំរើន រយៈពេលជិត១០ឆ្នាំមកហើយមិនដែលសារភាពស្នេហ៍ម្ដងណាទេ បើទោះជាទាំងក្នុងនិងក្រៅសិល្បៈអ្នកណាក៍ដឹងថាស្រីស្រស់ប្រុសរូបសង្ហារទាំងពីរនាក់ជាគូសង្សារគ្នាយូឆ្នាំហើយក្ដី។

សូមបញ្ជាក់ថាសុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅក្នុងសិល្បៈរហូតមានអ្នកលើកឡើងថាមកដល់ពេលនេះមិនទាន់មានតារាចម្រៀងស្រីរូបណាស៊ីដាច់សម្រស់នាងទៀតផង។ការលេចធ្លោរូបឆោមនេះដែរនាំឲ្យពិសី ត្រូវប៉ាន់កើបលុយជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗពីការថតស្ពត,BA និងថតសម្អាងការទាំងឡាយ ហេតុនេះហើយទើបមិត្តភក្ដិពិសី និយាយថានៅពេលដែលតារាសាន់ដេរូបនេះកាន់តែស្រកសាច់នោះមានន័យថានាងកាន់តែត្រូវប៉ាន់។យ៉ាងណាភាពស្រស់ស្អាតរបស់ពិសី នាពេលនេះ មិនមែននាងទទួលបានពីធម្មជាតិទាំងស្រុងនោះឡើយ ព្រោះតាមព័តមានថាតារាសាច់សដូចបណ្ដូលចេកក៍ធ្លាប់កែកុនសម្ផស្សផ្នែកមួយចំនួនដែរទើបបានគូរឲ្យក្នក់ក្នាញ់ដូចពេលនេះ។តែពិសី មិនដែលទទួលស្គាល់ចំពោះការលេចឭទាំងនោះទេ ដែលខុសពីតារាចម្រៀងរូបស្រស់នាងតន់ ច័ន្ទសីម៉ា គឺចំណុចដែលនាងបានកែនាងហ៊ានសារភាពទាំងអស់។

គេចាំមើលថាតើស្រីស្អាតសុខ ពិសី ពេញចិត្តគីឡូដែលចុះពីជាង៥០គ.ក្រ មកត្រឹមជាង៤០គ.ក្រ នេះឬមួយក៍នាងត្រូវការបន្ថយគីឡូឲ្យចុះជាងនេះថែមទៀត?

