Wednesday, March 12, 2025
Homeតារាខ្មែរសុខ ស្រីនាង ៖ឈឺចាប់មិនឲ្យគេដឹង

សុខ ស្រីនាង ៖ឈឺចាប់មិនឲ្យគេដឹង

ភ្នំពេញ៖សុខ ស្រីនាង មិនមែនជាស្រីស្រលាញ់ស្រី(lesbian)ទេ តែរឿងដែលនាងពិបាក​ប្រ​ឈមនិង​តូចចិត្ដ​ម្នាក់ឯងនោះគឺពេលតារាស្រអែមស្រស់រូបនេះទៅណា​មកណាមានគេចាប់​ផ្ដើម​សម្លឹង​មើលលើក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​​​​​​​​​​​​​​​សង្ស័យថានាងជានារីស្រលាញ់ភេទដូចគ្នា ហេតុនេះហើយ​បានជា​ធ្វើឲ្យអ្នកចម្រៀងស្រគត់ស្រគុំរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​​​​​​​​​​​​​​​តែក្រៀមក្រំ​ជាងភាពរីករាយនារយៈពេល​ចុង​ក្រោយនេះ។ការងសម្ពាធរបស់ស្រីនាង នៅពេលនេះក្រោយពី​​​​​​​​​​​​​​​​​​​​នាងចាប់ដៃប្អូនថ្លៃថៅកែ​ហង្សមាសនាងឱក សុគន្ធកញ្ញា លេង”ស្នេហាខ្ញុំផ្លូវ២”ទើបធ្វើឲ្យក្រុមស្រីស្រលាញ់​ស្រីបែរ៉ាដា​មក​ផ្ដោតលើនាងថាគ្មានអារម្មណ៍ស្រលាញ់ប្រុសដូចក្នុងរឿងទៅវិញ។ប៉ុន្ដែ”មាសសុទ្ធ មិន​ខ្លាច​​​​​​​​​​​​​​​ភ្លើង”ហេតុនេះហើយគេជឿរថាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យស្រីនាង បានស្រឡះ​និងស្រាល​ខ្លួនឡើងវិញ​​​​​​​​​បាននោះគឺការព្រមបង្ហាញមុខនិងបណ្ដើរ​គូស្នេហ៍ថ្មីជាសាធារណៈ​ហើយ​បើអនាគតស្វាមីរបស់នាង​​​​​​​​​​​​​ពិតជាប្រុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេញលក្ខណៈមែននោះអ្នកដែលម៉ៃថាស្រីនាង នឹងជ្រើសស្រី្ដធ្វើប្ដីនោះនឹងត្រូវបញ្ចប់ទាំងស្រុងភ្លាមតែម្ដង។

 ​​​​​​​​​​​​​សុខ ស្រីនាង ទូរស័ព្ទមិនចូលទេកាលពីថ្ងៃទី២៩កក្កដា ខណៈដែលនាងជាតារាម្នាក់​កម្រផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័តមានទាំងផ្ទាល់និង​តាមទូរស័ព្ទពោលគឺ​តាំងពីនាង​ចែក​ផ្លូវជាមួយប្ដីចាស់លោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ម្លេះ។អតីតតារាKH និងសាន់ដេរូប​នេះ​ត្រូវ​បានគេត្រូវបានគេចាត់ចូលជាអ្នក​ចម្រៀងមេម៉ាយ​ទាំង៣​ដួង​របស់ហង្សមាសក្នុង​ចំ​ណោមអ្នកនាងពេជ្រ សោភា និងពេជ្រ សូលីកា ។ប៉ុន្ដែមានតែស្រីនាង ម្នាក់ប៉ុ​ណ្ណោះ​ដែល​មាន​អាថ័​កំបាំងស្នេហ៍​ជាងគេពោលគឺក្រោយធ្លាក់ខ្លួនមេម៉ាយជាង១ទសវត្សន៍នេះស្រីនាង មិនដែល​ហ៊ានកៀកកើយ​សង្សារថ្មីម្ដងណាឡើយហើយជាទម្លាប់នាងទៅណាតែម្នាក់ៗឯង ឬមានពេលខ្លះប្អូន​ប្រុសនាង​បើករថយន្ដជូន។ការបិតរឿងបេះដូងជិតឈឹងបែបនេះក៍មិនមានផលល្អទាំងស្រុងសម្រាប់ស្រីនាង ដែរព្រោះ​អ្នកខ្លះគិតថានាងមានស្នេហាមិន​ច្បាស់លាស់​ឬមកពីភាគីខាងប្រុស​មានបញ្ហាទើបមិនអាច​បណ្ដើរគ្នាគ្រប់ពេល​វេលាបានបែបនេះ។យ៉ាងណាស្រីនាង មិនក្វល់អ្នកមិនពេញចិត្តនាងនោះទេ ហើយទោះជាពេលនេះនាង​មិនសូវ​លេច​ធ្លោ​នៅហង្សមាសក្ដី តែក្នុងជំនួបកន្លងមកនាងវាចាថាមានមោទនភាពដែលបាន​ធ្វើជាតារា​ហង្ស​​មាស​​ព្រោះ​ជាផលិតកម្មដែលនាងពេញចិត្តតាំងពីនៅតូចម្លេះ។

 ក្រៅពីសុខ ស្រីនាង តារាដែលរក្សារហាងឆេងសិល្បៈបានល្អនៅឆ្នាំ២០២២ ក្រោយពួក​គេ​ធ្លាក់​ខ្លួន​មេម៉ាយនោះ​មានដូចជានាងពេជ្រ សោភា,សុខ សោម៉ាវត្តី និងកែវ និសា ជាដើម។​តារាវ័យ៣៥ឆ្នាំរូបនេះក៍ត្រូវបានថៅកែ​ហង្ស​មាសយកចិត្តទុកដាក់ដល់នាងនិងចាត់ទុកជាតារាសំខាន់របស់ផលិតកម្មមួយនេះដែរតាមរយៈការប្រគល់តំណែងធំជាគណៈកម្មារការCambodian Idol Junior និងតួឯករឿងភាគ”រាជនីយភូមិគ្រិះ”និងភាពយន្ដខ្នាតធំរឿង​”ខ្ញុំមា​ន​​ញ្ញាណ​លើស​”​​​។តែសម្រាប់ទីផ្សារចម្រៀងវិញស្រីនាង មិនសូវមានយ៊ីអ៊ុនល្អឡើយព្រោះបទចម្រៀង​មិនសូវ​មានផ្ទុះ ខណៈដែលនាងក៍បាត់ឱកាសចាប់ស្ពតពាណិជ្ជកម្មធំៗផងដែរព្រោះឱក សុគន្ធ​​កញ្ញា ,ពេជ្រ សោភា និង​រ៉េត ស៊ូហ្សាណា ក្ដាប់ណែនពេញដៃ។

 មហាជនរងចាំមើលថាតើសុខ ស្រីនាង នៅតែជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ​បែប​នេះតទៅទៀត ឬ​មួយ​នាងប្ដូរចិត្តដើម្បីលាងជម្រះមន្ទិលសង្ស័យថា​ទាំងឡាយថានាង​អាចជ្រើស​គូស្នេហ៍ស្រី ​ច្រើនជាងប្រុស​នោះ​តាមរយៈភាពក្លាហានដោយហ៊ានដឹក​ដៃគូស្នេហ៍​ជាបុរសពិតលែងខ្លាចគេស្គាល់​មុខ​ដូចមុនទៀត?​

RELATED ARTICLES