ភ្នំពេញ៖យូរី ដែលធ្លាប់តែត្រូវបានលោកថៅកែជា នី ជូនទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដោយធ្វើជាតៃកុងឡាននាងគ្រប់ពេលប្រៀបបានជាអង្គរក្សនោះពេលនេះនាងមានការហត់នឿយច្រើនព្រោះមិនទាន់រកបានអង្គរក្សការពារបេះដូងថ្មី ទើបនាងត្រូវកាន់ចង្កូតរថយន្ដដោយខ្លួនឯងហើយប្រឹងរក្សារជំហទីផ្សារចម្រៀងឲ្យមានលំនឹងព្រោះមិនអាចយករឿងស្នេហាទៅច្របូកច្របល់គ្នាជាមួយចម្រៀងបានឡើយ។អ្នកខ្លះមិនជឿរនោះទេថាពេលនេះយូរី ពិតជាទុកបេះដូងឲ្យទៅទំនេស្អាត ព្រោះថាស្រីសា្អតដូចនាងឲ្យតែព្រមបើកបេះដូងភ្លាមនិងមានមានប្រុសសុំដាក់ពាក្យចូលទៅស្អំព្យាបាលរបួសបេះដូងភ្លែតជាមិនខាន។តែរយៈពេលជិត១ឆ្នាំមកនេះយូរី មិនដែលបណ្ដើរប្រុស្នេហ៍ជាចំហដូចអំឡុងពេលនាងផ្សារភ្ជាប់ស្នេហ៍ជាមួយលោកនី ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះយូរី តែងតែចេញសារបែបស្រងូតស្រងាត់ព្រោះអត់សង្សារកៀកកើយដូចមិត្តភក្ដិហើយទៅណាតែឯងៗគ្មានគូអត់ភាពកក់ក្ដៅទើប អារម្មណ៍នាងហាក់ច្របូកច្របល់។

ទោះជាយូរី មិនទាន់បញ្ចេញមុខគូស្នេហ៍ថ្មីដើម្បីឲ្យអតីតគូស្នេហ៍បានភ្លឺភ្នែកមែន តែរឿងដែលធ្វើឲ្យតារាហង្សមាសរូននេះឈឺក្បាលថែមទៀតនោះគឺនាង ត្រូវបានថៅកែធីបចោលក្រោយចែកផ្លូវគ្នានេះព្រោះរៀងរាល់កម្មវិធីនៅហាងផឹកស៊ីរបស់លោកតែងតែងហៅតារាល្បីៗទៅច្រៀងតែក្នុងនោះលែងមានឈ្មោះយូរី ក្នុងជម្រើសរបស់លោកដូចមុនទៀតហើយ។ប៉ុន្ដែការមើលរំលងរបស់ថៅកែនោះមិនត្រូវបានយូរី ក្វាយក្វល់ចិត្តប៉ុនក្រចកដៃនោះទេ ព្រោះទោះជានាងប៉ៈស្នេហាមិនសូវសមប្រកបមែន តែការចេញច្រៀងសម្ដែងរបស់នាងមានទីផ្សារល្អនៅឡើយ ហើយជាញឹកញាប់គេឃើញនាងចេញច្រៀងតាមបណ្ដារកម្មវិធីធំៗជាញឹកញាប់ពោលគឺយ៊ីអ៊ុននាងមិនចាញ់តន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ឡើយ។

គូរកត់សម្គាល់ថាយូរី បានខកចិត្តជាខ្លាំងនិងរឿងស្នេហាព្រោះកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ សង្សារចាស់របស់នាងលោករ៉េត បានរៀបការប្រពន្ធថ្មីចោលនាង ក្រោយអតីតអ្នកដឹកនាំសម្ដែងរបស់សាន់ដេរូបនោះមានរឿងទាំងចម្រូងចម្រាសជាមួយយូរី និងបានចោទលោកប៊ីម៉ូ ថាលូកថ្លើមលោក។តែពេលនេះអ្វីៗប្រែប្រួលអស់ព្រោះយូរី បាត់ទាំងដៃគូប្រុសក្មេងរូបសង្ហារលោកប៊ីម៉ូ និងថៅកែព្រមគ្នាតែម្ដងនាំឲ្យតារាសាច់សខ្ចីរូបនេះបេះដូងហាក់រងារឯកាខ្លាំងណាស់ព្រោះ”ទន្សាយក៍រួច ត្រីរ៉ស់ក៍រួច”។ប៉ុន្ដែគេជឿរថាមិនយូទេយូរី នឹងបានជួបគូស្នេហ៍ថ្មីដែលល្អជាងអ្នកចាស់ជាមិនខានហើយពេលនោះនាងនឹងកប់ចោលដានស្នេហ៍ចាស់ឲ្យសល់តែត្រឹមស្រមោល៕

