ភ្នំពេញ៖តារាសម្ដែងតូចច្រឡឹងគូឲ្យក្នក់ក្នាញ់នាងហ្វា ហ្វា ហៅស្រីយី ដែលត្រូវបានគេស្គាល់ថាជាអតីតសង្សារទី៣របស់នាយចឺម នាងមិនដែលក្វល់ពីរឿងដែលគ្រប់គ្នាហៅនាងថាសង្សារចាស់លោកមេសា ឡើយក្នុងនោះរួមទាំងការដែលសាព័តមានទាំងឡាយផ្សារភ្ជាប់ឈ្មោះនាងទៅនាយចឺម ក៍នាងមិនអន់ចិត្តឬខ្លាចប៉ៈទង្គិចដល់គូស្នេហ៍ថ្មីរបស់នាងឡើយ។សកម្មភាពបែបនេះរបស់ស្រីយី គឺផ្ទុយស្រឡះទៅនិងស្រីស្រស់អៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលមុនប្រកាសបែកបាក់សង្សារថ្មីនាងបានសំណូមពរឲ្យគ្រប់គ្នារួមទាំងអ្នកកាសែតផងមេត្តាឈប់ហៅនាងថាសង្សារចាស់នាយចឺម ទៀតទៅព្រោះការលេចឭបែបនោះធ្វើឲ្យម្ចាស់ចិត្តក្រោយនាងមិនសប្បាយចិត្តទេ។

តែសម្រាប់ស្រីយី វិញនាងអះអាងថាតាំងពីរូបនាងនិងនាយចឺម ចែកផ្លូវគ្នាមកនាងមិនដែលគេចវែសពីតារាចម្រៀងសាន់ដេរូបនោះឡើយហើយបើជួបគ្នាដោយចៃដន្យនិយាយស្ដីរកគ្នាធម្មតា ខណៈដែលនាយចឺម ធ្លាប់អះអាងថានាយនៅតែហៅសង្សារចាស់រូបនេះមកថតMVរបស់ខ្លួនដូចមុនឲ្យតែបទនោះសាកសមជាមួយហ្វា ហ្វា សម្ដែង។ប៉ុន្ដែការអះអាងនោះរបស់លោកមេសា ហាក់ដូចជានិយាយឲ្យរួចតែពីមាត់ព្រោះតាំងពីពេលចែកផ្លូវជាមួយស្រីយី មកនាយមិនដែលថតសម្ដែងMVជាមួយសង្សារចាស់រូបនេះនោះទេ ព្រោះស្ទើតែគ្រប់បទរបស់លោកមេសា ពេលនេះគឺង្សារថ្មីនាយអ្នកមេម៉ាយសេង សុខឃីម បានប៉ាវធ្វើជាតួឯកសឹងតែគ្រប់បទទៅហើយ។យ៉ាងណាហ្វា ហ្វា ហាក់មិនក្វល់ចិន្ដា ពីរឿងថានាយចឺម នៅហៅនាងថតឬអត់នោះទេ ព្រោះថាពេលនេះនាងជាប់ដៃថតសម្ដែងភាពយន្ដស្ទើតែរើខ្លួនមិនរួចឡើយ។

សូមបញ្ជាក់ថាស្រីស្រស់ ហ្វា ហ្វា និងនាយចឺម បានចែកផ្លូវគ្នាដោយរក្សារភាពស្ងៀមស្ងាត់ទាំងសងខាងពោលគឺគ្មានភាគីណាហែកហួរគ្នាលើបណ្ដាញសង្គមឡើយ ហើយតាមព័តមានថាស្រីយី ទទួលបានសំណើរសុំស្នេហ៍ពីប្រុសអ្នកមានជាច្រើន តែនាងពេញចិត្តភ្ជាប់ស្នេហ៍ជាមួយទាហានអាកាសអាមេរិកលោកSanan Sithadin ព្រោះចង់ជ្រើសផ្លូវសាងស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត”វិញម្ដងដើម្បីកុំឲ្យជាន់ដានស្នេហ៍ចាស់។ហ្វា ហ្វា ធ្លាប់វាចាថានាងនិងសង្សារថ្មីដែលភ្ជាប់ស្នេហ៍គ្នាតែតាមបណ្ដាញសង្គមនោះនឹងគ្រោងជួបគ្នាផ្ទាល់នៅឆ្នាំ២០២៣ ខាងមុខ ខណៈដែលស្រីស្អាតជឿរថាស្នេហាគឺនៅលើនិស្ស័យហើយនាងមិនទាមទារអ្វីច្រើននោះទេ ពោលគឺឲ្យតែមានចិត្តចុះសម្រុងគ្នានោះអាចរស់នៅជាមួយគ្នាបានហើយ៕

