Tuesday, September 17, 2024
Homeតារាខ្មែរនាយចឺម ៖ធ្វើម៉េចទើបញ៉ែបានសុទ្ធតែស្រីស្អាត?

នាយចឺម ៖ធ្វើម៉េចទើបញ៉ែបានសុទ្ធតែស្រីស្អាត?

ភ្នំពេញ៖អតីតតារាកំប្លែងCTN លោកសុខ មេសា ហៅនាយចឺម ត្រូវបានគេចាត់ទុកថាជា​អ្នក​ចម្រៀងជើងខ្លាំង​ម្នាក់​ដែល​ទោះជាមានកម្ពស់មិនសូវបានមែន តែមន្ដស្នេហ៍របស់​ម្ចាស់បទ​”នរក១៨ជាន់”រូបនេះ​ដឹងតែពីញ៉ែ​បាន​ៗតែម្ដង។បើគិតត្រឹមឆ្នាំ២០២២ នេះនាយចឺម ធ្វើឲ្យតារា​ស្រីស្អាតដល់ទៅ៤ដួងមកហើយដែលធ្លាក់ក្នុងរណ្ដៅ​ស្នេហ៍នាយ​ក្នុងនោះមានអតីតសង្សារដល់ទៅ៣នាក់គឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ខណៈដែល​បច្ចុប្បន្ន​តារា​សាន់ដេរូបនេះកំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១អ្នកសម្ដែងនាងសេង សុខ​ឃីម ។មានសំ​ណួរច្រើនណាស់ដែលបានលើកឡើងថាតើនាយចឺម មានយុទ្ធសាស្រ្ដនិងក្បួន​ញ៉ែ​យ៉ាងម៉េច​បានជា​ធ្វើឲ្យស្រីស្អាតសាច់ដូចបណ្ដូលចេកទាំងនោះសូមចុះ​ចាញ់នាយ​រហូត​ប្រគល់ទាំងចិត្ត​កាយ​កាយ៉ា​ឲ្យនាយ​ជា​បន្ដបន្ទាប់បែបនេះ?

  នាយចឺម មិនដែលទម្លាយពីវិធីសាស្រ្ដញ៉ែស្រីស្អាតបានជាបន្ដបន្ទាប់គ្នានោះទេ ព្រោះនាយអាច​ខ្លាចគេ​ដឹ​ង​ពីក្បួនឬខ្លាចគេគ្រប់គ្នាយកទៅអនុវត្តន៍នាំឲ្យនាយលែងសូវមានឥទ្ធិពល។ប៉ុន្ដែក្នុងជំនួបកន្លងមកនាយចឺម បានសួរច្រាសមកអ្នកយក​ព័តមាន​ថា”បើរកសង្សារ​មិន​បានស្អាត តើយកមកធ្វើអី?”។ក្រោយបែកសង្សារជាតារា​ស្រីស្អាត​ដល់ទៅ៣នាក់​នោះ​នាយ​ចឺម ថែមទាំងលេង១ក្បាច់ដើម្បីផ្គាប់ចិត្តសង្សារថ្មីនាងសេង សុខឃីម ទៀត​ផងនោះគឺ​លោក​មេសា ថ្លែងសារជាសាធារណៈថាសង្សារចាស់នាយ​ពីមុនៗចូលមកក្នុងជីវិតនាយ​គឺ​ដើម្បី​តែ​ផលប្រយោជន៍ មិនដូចនាងសុខឃីម សោះផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យនាយ​ហេតុនេះ​លោក​​សូម​បញ្ចប់ស្នេហ៍​ត្រឹម​​​​​​​​​​កំពូលស្នេហ៍ម្នាក់នេះហើយ…។

 ថ្វីត្បិតតែនាយចឺម បានលាក់ពីវិធីសាស្រ្ដញ៉ែស្រីស្អាតមិនឲ្យគេដឹង​ហើយចង់ឲ្យគ្រប់​គ្នាឆ្ងល់​ក្ដី តែតាមការបង្ហើប​ពីតារាកំប្លែងនិងអ្នកចម្រៀងស្និតលោកមេសា ពួកគេបានទម្លាយ​ស្រ​ដៀង​គ្នាថានាយចឺម ធ្វើឲ្យស្រី​ស្អាតៗ​ទាំង​នោះលើកទង់សសុំ​ចុះចាញ់មន្ដស្នេហ៍នាយ​ព្រោះ​តែថ្វីមាត់របស់អតីតអ្នកកំប្លែងរូបនេះតែម្ដងព្រោះ​លោកមេសា ពូកែស៊កសំដីខ្លាំងណាស់ ទើបធ្វើឲ្យនាងនាងជឿស្លុង។ក្រៅពីពូកែវោហារស័ព្ទនោះនាយចឺម មានវិធីមួយ​ទៀត​អន្ទង​ស្រី​ស្អាត​ឲ្យចូលអន្ទាក់ស្នេហ៍នោះគឺនឹងឲ្យពួកគេល្បីឈ្មោះតាមរយៈ ការថតសម្ដែងMVបទ ចម្រៀ​​ង​របស់​​​​​​​​​​នៅសាន់ដេ ដែលធ្វើឲ្យស្រីស្អាតខ្លះមិនចាំបាច់ពិចារណា​ច្រើនពោលគឺឲ្យតែថត​ជាមួយនាយចឺម នឹងបាន​ល្បី​ហេតុនេះហើយអស់អីក៍អស់ទៅ។ប្រសិន​បើដំណឹងខាងលើគឺ​ជាការពិត​នោះ​មានន័យថាផលិតកម្មសាន់​ដេ​ហាក់បើកដៃឲ្យនឹងផ្ដល់សិទ្ធិឲ្យនាយចឺម ជ្រុល​ព្រោះ​អាច​នឹងមានតារាខ្លះចង់ថតបានល្បីទើបសុខចិត្តប្ដូរ​ជា​មួយនាយចឺម…។

  ថ្វីត្បិតតែនាយចឺម ហាក់បានធ្វើឲ្យស្រីស្អាតមួយចំនួនទុកចិត្តថាឲ្យតែបាន​ថតឬប៉ៈ​ស្នេហ៍​ជាមួយនាងពួកគេនឹង​កាន់តែសាយភាយកេរ្ដិ៍ឈ្មោះក្ដី តែតាមព័តមានថាមានម្ដាយតារា​សម្ដែង​ថ្មោង​ថ្មីខ្លះពេលដឹងថាកូនស្រីត្រូវថត​MVជា​មួយនាយចឺម នោះពួកគាត់សុខចិត្តទៅ​តាម​កូន​ស្រីដល់ទីតាំងថតហើយពេលបានជួបនាយចឺម បាន​និយាយជាមួយអតីតអ្នក​កំប្លែង​រូប​នេះសូមកុំឲ្យថើបគ្រញិចវក់វីកូនស្រីគាត់លើសពី​តម្រូវការអ្នកដឹកនាំសម្ដែង​បញ្ជា​ទៀតផង​ក្នុង​នោះមានដូចជាម្ដាយរបស់តារាសម្ដែងនីតា វរវង្ស ជាដើម។តែនាយចឺម វិញសម្រាប់ការ​ថត​បទរបស់ខ្លួននាយហាក់មានសិទ្ធិលើសអ្នកដឹក​នាំទៅទៀតពោលគឺអាចដាក់តារា​ស្រីណា​ឲ្យលេងជាមួយ​នាយ​តាមចិត្តចង់។តែថ្វីត្បិតនាយចឺម ពូកែទាំងថ្វីមាត់និងដៃ​ដល់យ៉ាង​ណាក៍​ដោយ ប៉ុន្ដែដូចពាក្យ​​​​​​​​​​​​​​​​​​​​​​​​​​គេថា”ដំរីជើងបួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គង់មានភ្លាត់”នោះមិនខុសទេ ព្រោះកាលពីថ្ងៃទី១៨ខែ​ធ្នូឆ្នាំ២០១៩ នាយចឺម ត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយឲ្យរបួសក្បាលដេរ​អស់​៥ថ្នេរនៅខេត្តបន្ទាយមានជ័យដោយចោទលោកមេសា ថាលួចទាក់​​​​​​​​​​​​​ទងញ៉ែ​​​​​​​​​​​​​​​​​សង្សាររបស់ខ្លួន​ឈ្មោះស្រីលាភ ។រឿងធំនេះបើប៉ៈតារាផ្សេងប្រាកដជាពិបាកប្រឈមព្រោះខ្មាសមហាជន  តែ​សម្រាប់​នាយចឺម ហាក់ចាត់ទុកជារឿងធម្មតាទៅវិញ។

ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតហើយមិន​សូវឲ្យរត់រួចនោះមានដូចជានាយ​ពែកម៉ី,នាយក្រូច និង​តារាចម្រៀងលោកអ៊ីណូ រហ័សនាមឈ្នះអស់មាសត្រូវជាដើម៕

RELATED ARTICLES