ភ្នំពេញ៖ប៉ាច គីមមួយ ជាតារាចម្រៀងមានរូបសម្រស់ឆើតឆាយម្នាក់ដែលលេចធ្លោគូសមនៅហង្សមាសហើយនាងត្រូវបានគេចាប់អារម្មណ៍តាំងពីស្រីស្រស់មានឱកាសបានសម្ដែងជាមួយលោកព្រាប សុវត្ថិ បទ”មាន់ស្រែ បន្លែស្រស់” និងច្រៀងតពីលោកសុវត្ថិ បទ”កាឌឹបៗដាក់” ជាដើមដែលការសម្ដែងដ៍គូឲ្យក្នក់ក្នាញ់របស់នាងទាំងនៅConcerts និងMV នោះពិតជាទាក់ទាញខ្លាំង។ប៉ុន្ដែកំពុងតែឡើងកូដនោះស្រីស្អាតប៉ាចគីមមួយ បានបាត់បង់ដៃគូពិសេសព្រោះតែលោកឧកញ៉ាព្រាប សុវត្ថិ បានដើរចេញពីហង្សមាសចូលGalaxy ជិត២ឆ្នាំទៅហើយទើបធ្វើឲ្យតារាសាច់សខ្ចីគីមមួយ បាត់អ្នកជួយបន្ថែមល្បឿនឲ្យនាងទៅមុខ។ទោះជាយ៉ាងណានាងគីមមួយ គ្មានបំណងទៅGalaxy តាមលោកឧកញ៉ាស្នាយ នោះទេហើយពេលនេះនាងបានងាកទៅចាប់ដៃជាមួយអនាគតស្វាមីនាងលោកសយ រតនៈ តាមរយៈការច្រៀងសម្ដែងរួមគ្នាវិញម្ដងពោលគឺក្លាយទៅជាដៃគូទាំងក្នុងនិងក្រៅឆាក ខណៈដែលហង្សមាសក៍ផលិតបទច្រៀងឲ្យពួកគេឆ្លងឆ្លើយគ្នាមានដូចជាបទ”ពេលណារៀបការនឹងអូន?”និងបទ”ចុងក្រោយអ្នកនៅតែចាកចេញ”ជាដើម។

តាមរយៈការច្រៀងសម្ដែងដៃគូស្នេហាគ្នានេះដែរគីមមួយ-រតនៈ អាចស្វែងយល់ចិត្តគ្នាកាន់តែបានច្រើនថែមទៀតមុនពេលពួកគេដឹកដៃគ្នារៀបការនាពេលខាងមុខនេះ ខណៈដែលតាំងពីស្រីស្រស់ប្រកាសសារភាពស្នេហ៍ជាចំហកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ មកប្រុសៗសម្បូរទ្រព្យដែលព្យាយាមតាមស្នេហានាងគីមមួយ បានដកខ្លួនចេញទៅវិញអស់ព្រោះថាទីបំផុតស្រីស្អាតពិតជាជ្រើសគូស្នេហ៍ជាប្រុសក្មេងដូចការតាំងចិត្តរបស់នាងមែន។

ប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ក្រោយអ្នកទាំងពីបានស្គាល់គ្នាជាច្រើនឆ្នាំ តែទើបបានស្រលាញ់គ្នាជាង២ឆ្នាំចុងក្រោយនេះ។គីមមួយ ថានាងមិនទាន់អាចនិយាយថានឹងរៀបការនៅថ្ងៃខែឆ្នាំណាទេ ព្រោះចង់ឲ្យFan របស់នាងមានការភ្ញាក់ផ្អើលអីចឹងមានតែដល់ពេលទើបឲ្យគ្រប់គ្នាបានឃើញជាក់ស្ដែង តែម្ដង។ដោយឡែកទាក់ទងរឿងនាងគីមមួយ ត្រូវបានថៅកែឲ្យគូដណ្ដឹងនាងច្រៀងសម្ដែងជំនួសការចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ថានឹងជោគជ័យកម្រិតណានោះមិនត្រូវបានគេរំពឹងខ្ពស់នោះទេ ។តែការដែលស្រីស្រស់គីមមួយ ជ្រើសស្នេហ៍លោករតនៈ ដែលជាតារាដូចគ្នាដោយផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗនោះនាងទទួលបានការសរសើរនិងគាំទ្រច្រើន ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថាការដែលតារាយកគូស្នេហ៍ជាតារាដូចគ្នាអាចរក្សារជីវិតស្នេហ៍បាន គង់វង្សជាងជ្រើសអ្នកនៅក្រៅរង្វង់សិល្បៈ៕

