Tuesday, September 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖៣ខែចេញ១

ព្រាប សុវត្ថិ ៖៣ខែចេញ១

ភ្នំពេញ៖លោកព្រាប សុវត្ថិ បានចេញថតបទថ្មីរបស់ខ្លួន”អូនកុំបែកឆ្វេង”កាលពីថ្ងៃទី១សីហា ពោលគឺ​បន្ទាប់​ពី​កំពូលតារាចម្រៀងរូបនេះបានឡើងងារជាឧកញ៉ារយៈពេលជាង៣ខែមកហើយទើបលោកព្រលែង១បទនេះចេញមកដើម្បីកុំឲ្យស្ងាត់ពេក។នេះគឺជាការបង្ហាញថាសកម្មភាសិល្បៈរបស់លោកព្រាប សុវត្ថិ កាន់តែរយាលខ្លាំង​មិនធ្លាប់មានពីមុនកឡើយ ហើយបើនៅតែ​បែបនេះទៀតមានន័យថាក្នុង១ឆ្នាំលោកឧកញ៉ាស្នាយ និងចេញ​បទ​ថ្មីៗបានត្រឹមតែពី៣​ទៅ​៤បទ​ប៉ុ​ណ្ណោះ​។យ៉ាងណានេះជាសកម្មភាពមួយរបស់ព្រាប សុវត្ថិ បញ្ជាក់ថា​លោកមិន​បោះ​​បង់អាជីព​ចម្រៀងនោះទេ ទោះជាពេលនេះក្លាយទៅជាឧកញ៉ាក្ដី តែលោកនៅតែ​ស្រលាញ់​អាជីព​​ចាស់​ដដែល។

គូរកត់សម្គាល់ថាព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈ​ព្រោះ​កា​ល​ពីខែ​កញ្ញាឆ្នាំ២០២០ តារាវ័យ៤៧ឆ្នាំរូបនេះត្រូវមនុស្សជំនិត​របស់លោកទម្លាយចេញ​មកថា​លោកសុវត្ថិ មានទ្រព្យសរុបចំនួន៣០​លាន​ដុល្លារ​​ក្រោយពីចាប់អាជីពចម្រៀងជាង២០ឆ្នាំ ហើយ​​នៅចុងខែមេសាឆ្នាំ២០២២ លោកសុវត្ថិ ក៍ទទួលបានគោរ​ម្យងារជាឧកញ៉ា​តែម្ដង។​គ្រាន់តែឡើងជាឧកញ៉ាភ្លាមព្រាប សុវត្ថិ ចាប់ផ្ដើមបុកជំនួញរកស៊ីធំផ្នែកអចលនទ្រព្យ​និង​កំ​ពុង​​សាងសង់Resort នៅខេត្តមណ្ឌុលគិរីទៀត ខណៈដែលអ្នកដឹកនាំ​កម្មវិធីសិល្បៈរបស់​CTN លោកស៊ិន សិលា មុននេះបានលើកឡើងថាតារាដែលឡើងងារជាឧកញ៉ា​គូតែឈប់ពី​សិ​ល្បៈ ឲ្យដាច់ស្រឡះតែម្ដងទៅ​ដើ​ម្បីកុំឲ្យច្របូក​ច្របល់ច្រៀងផងធ្វើឧកញ៉ាផងអីចឹងពិបាក​ឡើង អក្សររត់នៅលើកញ្ចក់ទូរទស្សន៍ព្រោះមិនដឹង​ថា​ដាក់ថាម៉េចខ្លាចខុសគោរម្យងារ។ប៉ុន្ដែពេលនេះព្រាប សុវត្ថិ មិនភ្លេចអាជីពចម្រៀងនោះទេ ពោលគឺលោក​ច្រៀង​ផង​ធ្វើឧក​ញ៉ាផង និង​រកស៊ីផងតំណាលគ្នាតែម្ដង។

អ្វីដែលកាន់តែគូរ​ឲ្យចាប់អារម្មណ៍ពេលនេះ​លោក​ឧកញ៉ាព្រាប សុវត្ថិ ហាក់កាន់តែកាចព្រោះទៅណាមក​ណា​មាន​រថយន្ដ​៤ទៅ៥គ្រឿងចេញ​ព្រមគ្នា​តែ​ម្ដង​ក្នុងនោះមានដូចជាRolls Royce, Alphard ,Bmw និងIsuzu ជាដើម ខណៈ​ដែលម៉ូតូអង្គរក្ស១​ទៅ​២គ្រឿងជិះ​អមផងដែរ។យ៉ាងណានៅមិនទាន់មានការបញ្ជាក់ថាតើព្រាប សុវត្ថិ នៅ​ឡើង​ឆាកតន្រ្ដីទៀតឬមួយក៍លោកឈប់ច្រៀងសម្ដែង​តាមប៉ុស្ដិ៍ទៀតហើយ​នោះ​ទេ តែការចេញថត​MV បទថ្មីៗ​នោះបញ្ជាក់ថាបេះដូងលោកឧកញ៉ាស្នាយ នៅតែជាមួយ​សិ​ល្បៈ​ទោះជាលោក​ក្លាយ​ទៅជាអ្វីក៍ដោយ៕

RELATED ARTICLES