ភ្នំពេញ៖តារាចម្រៀងថុល សុភិទិ ស្ទើតែភ្លាត់នូវកំហុសរបស់ខ្លួនក្នុងការបង្ហាញមុខនៅសប្ដាហ៍ទី៣កាលពីថ្ងៃទី៣១កក្កដា ក្នុងកម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤ ព្រោះតែបុរសលេងម៉ូដសាក់រូបនេះត្រូវបានអ្នកលេងបណ្ដាញសង្គមទាំងហ្វេសបុក និងTik Tok បានយករូបវីដេអូរបស់គេទៅចែកចាយ(Share)ពីរូបភាពដែលលោកត្រូវបានពិធីករប្រកាសឲ្យឈានទៅវគ្គបន្ដហើយអ្នកចម្រៀងរូបនេះអោបបេក្ខភាពដ៍ទៃទៀតគ្រប់គ្នាតែបែជាមិនអោបបេក្ខជនឈិន រ័ត្ន ដែលបានហុចដៃទៅចាំអោបរូបគេនោះទៅវិញ។អ្នកខ្លះបានវាយប្រហាថាសុភិទិ មិនទាន់ក្លាយទៅជាម្ចាស់ពានផងវ៉ៃឬកពាដល់ប៉ុណ្ណឹងទៅហើយ ចុះទម្រាំរូបគេក្លាយទៅជាតារាល្បីតើនឹងមានរឿអ្វីកើតឡើងទៅ?ជាមួយគ្នានេះដែរមានFan របស់អ្នកចម្រៀងរូបនេះមួយចំនួនសម្ដែងការខកចិត្ត ខណៈដែលខ្លះទៀតនៅតែគាំទ្រនិងកាន់ជើងលោកដដែល។

ថ្វីត្បិតតែនៅលើហ្វេសបុកនិងTik Tok មានការជជែកគ្នាទាំងចម្រូងចម្រាសរឿងថុល សុភិទិ ដែលត្រូវបានគេហៅថាជាអ្នកលេងចឬកនោះយ៉ាងណាក្ដីតែសាមីខ្លួនផ្ទាល់កាលពីថ្ងៃទី២សីហា មិនទាន់ចេញមកបកស្រាយពាក់ព័ន្ធរឿងនេះទេដោយលោកចាត់ទុកថានោះជាកំហុសតិចតួច និងសង្ឃឹមថាគ្រប់គ្នានឹងយល់ ហើយចំពោះអ្នកដែលចង់បន្ទោសរូបលោកក៍តាមចិត្តចុះគឺលោកគ្មានប្រតិកម្មនិងការបកស្រាយអ្វីឡើយ។

គូរបញ្ជាក់ថាថុល សុភិទិ ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី៤នេះហើយទស្សនិកជនចាប់ផ្ដើមស្គាល់រូបគេនៅពេលដែលលោកច្រៀងបទ”មិនអាចឃាត់គេ”របស់ម្ចាស់បទលោកម៉ម ពេជ្ជរិទ្ធ ។តារាចម្រៀងវ័យ២៥ឆ្នាំជាបេក្ខភាពមកពីទីក្រុងភ្នំពេញរូបនេះត្រូវបានស្រីស្អាតៗជាច្រើននៅលើបណ្ដាញសង្គមចាប់អារម្មណ៍និងគាំទ្រលោកហើយសូម្បីតែភិទិ ថាលោកស្រលាញ់សយ នោះស្រាប់តែមាននារីមួយចំនួនបានតាំងខ្លួនថាជាឈ្មោះនោះទៀតផងដែលមើលទៅហាក់ដូចជាពួកគេដណ្ដើមគ្នាចង់ធ្វើសង្សារលោកតែម្ដង។

ទោះជាយ៉ាងណាក្រៅពីថុល សុភិទិ ក៍នៅមានបេក្ខភាពផ្សេងៗទៀតដែលបានឈានមកដល់វគ្គLive Show នេះពួកគេសុទ្ធតែមានសម្ថភាពល្អម្យាងៗម្នាក់ ហេតុនេះមិនទាន់អាចដៅថាម្នាក់ណានឹងក្លាយទៅជាម្ចាស់ជ័យលាភីរដូវកាលថ្មីនេះឡើយ។ប៉ុន្ដែអ្វីដែលមហាជនកត់សម្គាល់នោះថាម្ចាស់ពានទាំងឡាយនៅហង្សមាសពួកគេហាក់ចេញមុខល្បីបានតែ១ប្រាវក៍នាំគ្នាស្ងាត់ឈឹងស្ទើតែព្រមគ្នាតែម្ដង ទើបធ្វើឲ្យតារាខ្លះមិនបានជាប់ពានទេ តែមួយចំនួនបែជាល្បីជាងអ្នកលើកពានទៅវិញក្នុងនោះមានដូចជានាងតន់ ច័ន្ទសីម៉ា របស់Galaxy និងរ៉េត ស៊ូហ្សាណា ដែលកំពុងឈនៅហង្សមាសជាដើម៕
