ភ្នំពេញ៖ពេជ្រ សោភា ចាប់ផ្ដើមល្បីល្បាញឈ្មោះតាំងពីឆ្នាំ២០០៥ម្លេះដែលពេលនោះនាងមានអាយុ២៤ឆ្នាំហើយមានមន្រ្ដីធំៗខ្លះក៍បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដែរតែសោភា ហាក់មិនចាប់អារម្មណ៍តំណែងជំទាវដោយប្រគល់បេះដូងទៅឲ្យបុរសដែលមានវ័យចាស់ជាងខ្លួនច្រើនឆ្នាំនោះទេ ព្រោះនាងត្រូវបានគេដឹងថាស្នេហាតែបុរសវ័យក្មេងរូបសង្ហារហើយពេលកំពុងតែល្បីល្បាញខ្លាំងនោះតារាដែលធ្លាប់ត្រូវបានគេសង្ស័យថាមានកូន១នេះបានភ្ជាប់ពាក្យជាមួយប្រុសស្អាតម្នាក់ជាអាណិកជនខ្មែរមកពីអាមេរិកតែពួកគេចែកផ្លូវគ្នាទៅវិញទាំងមិនបានរៀបការ។ដើម្បីបញ្ឈប់រឿងគេថានាងមើលប្រុសចំណាស់អត់ចូលភ្នែកនោះទើបកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី ដែលមិនសូវមានរូបរាងសង្ហារនោះដោយរៀបចំតាមប្រពៃណីខ្មែរត្រឹមត្រូវ តែគូរឲ្យស្ដាយនៅឆ្នាំ២០១៦ នាងនិងទាហ៊ានអាកាសនោះបានប្រេះឆាស្នេហ៍កណ្ដាលផ្លូវនាំឲ្យម្ចាស់បទ”បេះដូងត្រដខ្យល់”រូបនេះធ្លាក់ខ្លួនមេម៉ាយជាង៦ឆ្នាំមកហើយដែលរហូតមកដល់ពេលនេះគេនៅតែមិនទាន់ជឿរជាក់ថាសោភា បានជួបបុរសដែលត្រូវចិត្តនិងច្បាស់លាស់ឡើយ បើទោះជានាងឈានចូលវ័យ៣៩ឆ្នាំទៅហើយក្ដី។

សំណួរដែលមហាជនចង់ដឹងថាតើហេតុអ្វីបានជារយៈពេល១៧ឆ្នាំមកនេះពេជ្រ សោភា ដែលនៅតែជាតារាស្រីស្ថិតក្នុងលំដាប់Grade A ម្នាក់គិតត្រឹមឆ្នាំ២០២២ នាងបានបរាជ័យរឿងស្នេហាដល់ទៅ១៧ឆ្នាំ?

ពេជ្រ សោភា ធ្លាប់បានប្រឆាំងចំពោះអ្នកដែលលើកឡើងថានាងជោគជ័យតែអាជីពសិល្បៈតែរឿងស្នេហាសូន្យនោះដោយនាងនិយាយតាមបែបជាអ្នកកាន់សាសនាគ្រិស្ដថាគ្មានអ្នកណាដែលជោគជ័យនោះទេ ហើយបើមានជោគជ័យមែនគឺមានតែនៅថ្ងៃ”ស្លាប់” ព្រោះមនុស្សដែលនៅរស់ប្រឹងធ្វើការដើម្បីជីវិតគឺនៅមានកម្ម។ថ្វីត្បិតតែសោភា មិនដែលសារភាពថាពិតជាមិនអាចរក្សារស្នេហាឲ្យបានដូចបំណងមែន តែតារាដែលស្និតស្នាលជាមួយនាងនៅក្នុងសិល្បៈសុទ្ធតែបានដឹងថាសោភា មិនគិតទៅលើរឿងស្នេហាជារឿងសំខាន់បំផុតនោះទេព្រោះនាងយករឿងក្រុមគ្រួសារជាជម្រើសទី១។

តារាដែលនឹងឈានចូលវ័យ៤០នៅឆ្នាំ២០២៣ ខងមុខនេះធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថាសេចក្ដីសុខមិនមែនទាល់តែមានគូសង្សារត្រូវរស់នៅគេងជាមួយគ្នារាល់យប់ទើបថាបានសុខគ្រប់គ្រាន់ហើយនោះទេ តែនាងយល់ថាការរស់នៅជួបជុំគ្រួសារទើបជារឿងរីករាយពិតប្រាកដ។ប៉ុន្ដែសោភា ធ្លាប់ឆ្លើយតាមឆាតជាសារសម្លេងប្រាប់អ្នកយកព័តមានយើងយ៉ាងខ្លីថាបច្ចុប្បន្ននាងមិនមែននៅទំនេរនោះទេ ពោលគឺមានម្ចាស់ចិត្តហើយ គ្រាន់តែនាងមិនចង់បង្ហាញជាសាធារណៈដូចគេប៉ុណ្ណោះ។ការវាចាបែបនេះរបស់សោភា ទោះជានាងមិនបញ្ជាក់ថាកំពូលស្នេហ៍ថ្មីរបស់នាងជាអ្នកណាក៍ដោយតែគេអាចសន្និដ្ឋានបានថាសោភា ចង់សំដៅដល់បុរសរូបសង្ហារដែលនាងបានភ្ជាប់ស្នេហ៍តាំងពីថ្ងៃទី១ខែមករាឆ្នាំ២០២២ ពោលគឺចំណងស្នេហ៍ទើបតែមានអាយុជិត៨ខែប៉ុណ្ណោះ ហើយត្រូវបានគេសង្ស័យថាពួកគេចែកផ្លូវគ្នាទៅហើយនោះថានាងនិងសង្សារគ្មានអ្វីប្រែប្រួលទៅវិញ។

គូរកត់សម្គាល់ថាអំឡុងពេលដែលពេជ្រ សោភា និងម្ចាស់ចិត្តថ្មីត្រូវបានគេម៉ៃកាន់តែច្រើនថាអាចនឹងមិនអាចបន្ដស្នេហាបានយូអង្វែងនោះថ្មីៗនេះសោភា បែជាបង្ហាញសញ្ញាហាក់នៅអាលោះអាល័យទៅលើសង្សារចាស់នាងលោកឆឹម សក្កដា ទៅវិញ ក្រោយមានFan នាងមួយចំនួនលើកឡើងថាសោភា រើសប្ដីពេកប្រយ័ត្ន”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”។ប៉ុន្ដែលោកសក្កដា បានប្រាប់អ្នកយកព័តមានយើងថាក្រោយបែកបាក់ពីសោភា លោកសូមស្បថសច្ចារ្យថាឈប់យកហើយសង្សារតារាគឺចង់បានប្រពន្ធជាអ្នកនៅក្រៅរង្វង់សិល្បៈវិញ ព្រោះលោកមិនចង់ដំបៅបេះដូងជាលើកទី២ឡើយ។ការតាំងចិត្តបែបនេះរបស់ប្រុសសង្ហារសក្កដា មានន័យថាបើសោភា បែកសង្សារថ្មីហើយចង់ផ្សះផ្សារស្នេហ៍ជាមួយលោកវិញនោះគឺលោកសូមឆ្លើយថា”No”៕