Friday, March 29, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖ឆក់បានតួឯក២រឿងមុនហោះ​ទៅ​អាមេរិកខែ១០

សារ៉ាយ សក្ខណា ៖ឆក់បានតួឯក២រឿងមុនហោះ​ទៅ​អាមេរិកខែ១០

ភ្នំពេញ៖សារ៉ាយ សក្ខណា បានវិលរកអាជីពចាស់វិញតាមរយៈការថតសម្ដែង ភាពយន្ដថ្មីឲ្យ ផលិតកម្មLd Picture រឿង​”លង់ស្នេហ៍ពូគ្រឿន” ខណៈដែលនាងក៍ធ្លាប់ថតសម្ដែង​ភាពយន្ដឲ្យ​ផលិតកម្ម១នេះពីមុន​ដែរ​ដូចជារឿង”កូនប្រសារឡឺកឺ” និង”ក្រឡអីហ្នឹង?”ជាដើម។តាមព័ត​មាន​ថាភាពយន្ដរឿង”លង់ស្នេហ៍ពូគ្រឿន”នេះសក្ខណា ជាតួឯកដោយចាប់ដៃសម្ដែងជាមួយ​នាយ​គ្រឿន តែម្ដង ហើយមាន​តារាមួយ​ចំនួនទៀត​ដូចជា​លោកជា សុវណ្ណនរាហ៍ ,ងួន សុបិន និង​Dj កាកា ជាដើម។

 សារ៉ាយ សក្ខណា បានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័តមាន​យើងតាមឆាត​ហ្វេស​​បុកដោយ​ប្រាប់​ថានាងបានថតរឿងថ្មីនេះបាន៥ថ្ងៃមកហើយ ខណៈដែលភាពយន្ដនេះ​នាងត្រូវថតសម្ដែងខ្ទង់៥ថ្ងៃទៀតគឺនឹង​ទៀតចប់ហើយ​។នាងបានឲ្យដឹងដែរថាចំពោះមូល​ហេតុ​​ដែលនាងទទួលថតសម្ដែងរឿងថ្មីនៅពេលនេះគឺ​ដោយសារតែវាជារឿងដុំថតឆាប់ចប់ មិនដូចរឿងភាគ​ទេ ហើយក្រោយពីថតរឿងនេះហើយនាងនឹង​ទទួល​ថតរឿងថ្មី១ទៀតនោះគឺ​រឿង​”ក្រឡអី​ហ្នឹង”វគ្គ៣ របស់Ld ដែរមុនត្រូវឡើងទៅអាមេរិកវិញនៅខែតុលាឆ្នាំ២០២២ ខាង​មុខ​នេះ…។

 តាមព័តមានថាក៍មានផលិតកម្មផ្សេងៗទៀតបានហៅសារ៉ាយ សក្ខណា ឲ្យថតរឿង​ថ្មីដែរតែ​នាងមិនហ៊ាន​ទទួលសម្ដែង​រឿងភាគព្រោះគ្មានពេលវេលាគ្រប់គ្រាន់ តែចំពោះ​ផលិត​កម្មLd វិញនាងធ្លាប់​សម្ដែងច្រើន​រឿង​មកហើយហេតុនេះហើយ​ទើបមិនអាចប្រកែកបាន។​ក្រៅពី​ទទួលថតម្ដងដល់ទៅ២រឿងការមកខ្មែរជើង​នេះ​សក្ខណា បានថតស្ពតនិងសម្អាង​ការឲ្យ​ក្រុមហ៊ុនមួយចំនួនផងដែរទើបធ្វើឲ្យសកម្មភាព​សិល្បៈរបស់នាង​នៅតែមាន​ជាធម្មតា ស្រប​ពេល​ដែលសា្វមីនាងលោកកែវ ប៊ុនមេត្រី បានបើកដៃឲ្យនាងថតសម្ដែង​សិល្បៈតាម​ចិត្ត​ចង់។

  គូរបញ្ជាក់ថាសារ៉ាយ សក្ខណា បានមកលេងស្រុកលើកចុងក្រោយនេះកាលពីថ្ងៃ​ទី​១៣ខែវិច្ឆិការ​ឆ្នាំ២០២១ ដើ​ម្បីចូលរួមមង្គលការប្អូនប្រុសនាងកាលពីថ្ងៃទី១៦ខែមករា​ឆ្នាំ​២០​២២ និងចូលរួមមង្គលការតារាសម្ដែងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ។សក្ខណា ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីជាង​១០ឆ្នាំ​ក្រោយបានបញ្ចប់ភាពនៅលីវកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ០១២ នោះមានអាជីកម្មផ្ទាល់ខ្លួន១នៅខ្មែរដោយបើកហាង​គ្លីនិកនៅ​ទួល​គោក ទើបនាងនិងស្វាមីតែងតែចុះមកខ្មែរជាញឹកញាប់​ដើម្បីមើលការរកស៊ីផងនិង​ជួប​ម្ដាយផង។អតីតFreshie ដែលពេលនេះមានកូន២នាក់(ស្រី១)ទៅហើយនោះធ្លាប់​បង្ហើប​ថា​នាងគ្មានគម្រោង​យកកូន​ថែម​នោះទេ ប៉ុន្ដែបើចៃដន្យមានកូនទៀតគឺនាង​សូមយកភ្លោះ​តែ​ម្ដង។

 ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជា​អ្នកនាងអម្ពរ ទេវី,គឹម លក្ខណា,វ៉េត រតនា,អ៊ឹត ស្រីពីន និងវ៉ាង ស្រីណូ ជាដើម។សក្ខណា ធ្លាប់បង្ហើប​ថានាថ្ងៃអនាគតនាង​អាច​នឹង​វិលត្រឡប់មករស់នៅខ្មែរវិញ  តែពេលនេះនាង​នៅ​ចេញចូលៗ​ធម្មតាសិន  តែអារម្មណ៍នៅតែដិតដាម​ជាមួយ​សិល្បៈដដែលបើទោះ​ជាទៅនៅ​ស្រុក​គេអស់ជាង១ទសវត្សន៍ក្ដី៕

RELATED ARTICLES