ភ្នំពេញ៖គង់ វង្សយ៉ាទី បានផ្អាកសម្ដែងភាពយន្ដនិងMV ជាច្រើនឆ្នាំមកហើយដោយផ្ដោតតែលើការធ្វើMC នៅCtn តែមួយមុខប៉ុណ្ណោះទើបធ្វើឲ្យនាងលែងសូវលេចធ្លោដូចមុន។អ្វីដែលគូរឲ្យកត់សម្គាល់វង្សយ៉ាទី ហាក់មានព្រលឹងជាងមុនពោលគឺឡើងគីឡូចង់ជ្រុលបន្ដិចរហូតដល់មានអ្នកខ្លះថានាងបែកសាច់ទៀតផងតាមរយៈការកាន់ក្បាលមីក្រូលើឆាកតន្រ្ដីនោះដែលនេះអាចបណ្ដាលមកពីនាងសប្បាយចិត្ត ញាំបានច្រើនហើយមើលទៅព្រោះគិតត្រឹមឆ្នាំ២០២២ នេះស្រីស្រស់យ៉ាទី ត្រូវបានគេចាត់ទុកនាងថាជាតារាវ័យក្មេងដែលមានទ្រព្យច្រើនព្រោះមានផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗដូចជាPorsche និងLexus Lx570 ជាដើម។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅគង់ វង្សយ៉ាទី ជាច្រើនថ្ងៃមកហើយតែលេខនាងតេមិនចូលទើបមិនទាន់អាចសុំការបំភ្លឺបានទេ។តែនៅលើអេតស្ទ័ររីហ្វេសបុកវិញកាលពីពេលថ្មីៗនេះវង្សយ៉ាទី បានបង្ហាញក្មេងស្រីម្នាក់ដែលមានត្រេមុខស្រដៀងនាងនោះថាជាក្មួយរបស់នាងទៅវិញ ខណៈដែលកន្លងមកស្រីស្រស់រូបនេះត្រូវបានគេសង្ស័យថានាងមានកូនដល់ទៅ២នាក់ឯណ្ណោះបើទោះជានាងមិនដែលរៀបការក្ដី តែនាងមិនដែលចេញមុខបំភ្លឺរឿងរ៉ាវទាំងនេះឲ្យបានច្បាស់លាស់ម្ដងណាឡើយ ដោយថាខ្ជិលនិយាយពាក់ព័ន្ធរឿងផ្ទាល់ខ្លួនទៅវិញ ស្របពេលដែលធ្លាប់លេចឭថានាងមានលោកឧកញ៉ាដល់ទៅ២នាក់ និងអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ទៀតផងតាមប្រជែងគ្នាដណ្ដើមបេះដូងនាង។ចំណែកទាក់ទងការមានលុយទិញរថយន្ដទំនើបៗជិះនោះវង្សយ៉ាទី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម័យនេះទៅហើយគេអាចទិញឡានថ្លៃៗប៉ុណ្ណាជិះក៍បានដែរ ព្រោះបង់រំលោះហើយនាងក៍ជ្រើសវិធីមួយនេះផងដែរ។

យ៉ាងណាជុញំវិញគង់ វង្សយ៉ាទី បោះបង់អាជីពសម្ដែងទាំងស្រុងនេះត្រូវបានគេសង្ស័យថានាងមានគូស្នេហ៍តាមហួងហែងផងដែរ តែស្រីស្អាតរូបនេះវាចាថានាងគ្មានជាប់អន្ទាក់ស្នេហ៍ប្រុសណាម្នាក់ទេ ហើយដើម្បីឲ្យអស់មន្ទិលទាំងឡាយនាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺឆ្នាំ២០២៣ ខាងមុខនេះ ព្រោះបច្ចុប្បន្ននាងកំពុងតែពិសោធន៍ស្នេហ៍ជាមួយបុរសម្នាក់តែមិនអាចប្រាប់បានថាជាអ្នកណាឡើយ គឺគ្រាន់តែបង្ហើបថាអនាគតស្វាមីរបស់នាងជាបុរសវ័យចំណាស់បន្ដិចមិនមែនប្រុសក្មេងឬស្ទាវឡើយ។

ក្រៅពីគង់ វង្សយ៉ាទី តារាដែលបោះបង់អាជីពសម្ដែងកណ្ដលទីមានដូចជានាងជុំ រចនាពេជ្រ ហៅបេប៊ី ,ថន ស្រីណៃ និងអ៊ិន វរលក្ខណ៍ទេពី ជាដើម៕
