ភ្នំពេញ៖សុគន្ធ និសា មានប្ដីជាង៤ឆ្នាំមកហើយតែលោកចៅ សម្បត្តិ ដែលជាអាណិជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេតរិកនោះខុសពីបុរសផ្សេងៗទៀតដែលមានភរិយាជាតារាហើយត្រូវដើរតាមឆាកច្រៀងសម្ដែងរបស់ភរិយានិងតាមបណ្ដារកម្មវិធីអ្នកសិល្បៈទាំងឡាយ ព្រោះតែនាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជារូបនេះមិនដែលទៅតាមដានសកម្មភាពរបស់និសា ម្ដងណាឡើយក្នុងនោះមានទាំងការថតMV ,ភាពយន្ដ និងច្រៀងតាមខេត្តជាដើម។ការមិនលូកដៃចូលការងារសិល្បៈរបស់សុគន្ធ និសា ពីសំណាក់ស្វាមីនេះត្រូវបានអ្នកខ្លះថាមកពីនិសា ដាក់លក័្ខខណ្ឌលើប្ដីដើម្បីកុំឲ្យប៉ៈពាល់ដល់អារម្មណ៍នាង ខណៈមួយចំនួនទៀតថានោះជាសកម្មភាពមួយដែលមិនបង្ហាញពីការយកចិត្តទុកដាក់របស់ស្វាមីនិសា ទៅលើតារាចម្រៀងរូបនេះទៅវិញ។យ៉ាងណាក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា កន្លងមកនាងថាប្ដីនាងពិតជាមិនដែលទៅតាមនាងដល់ឆាកឬកម្មវិធីរបស់មិត្តភក្ដិមែន តែនោះមិនមែនមកពីនាងនិងស្វាមីមិនចង់ទៅរួមគ្នានោះទេ តែមកពីមានការងាររវល់រៀងៗខ្លួន។និសា ទទួលស្គាល់ថាទំនុកចិត្តក៍ជារឿងសំខាន់បំផុតដែរ ហើយនាងនិងប្ដីទោះជាមិនបាននៅក្បែរគ្នា២៤ម៉ោងក៍ជឿរជាក់លើគ្នាទៅវិញទៅមកអត់ដែលមានបញ្ហាចោទនោះទេ។

គូរកត់សម្គាល់ថាមុនសុគន្ធ និសា រៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ នោះនាងគឺជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួនរហូតដល់មានអ្នកខ្លះចង់អញ្ជើញនាងញាំបាយជាថ្នូរលុយធីបរាប់ម៉ឺនដុល្លារទៀតផង។ប៉ុន្ដែនិសា មិនជ្រួលជ្រើមការបានលុយដោយស្រួល ឬចង់ស្រវ៉ាងារជាជំទាវលាក់មុខឡើយហើយទីបំផុតនាងជ្រើសស្នេហ៍ថ្មីតាមរយៈការ”ជួញឆ្ងាយ ប្រសើរជាងជួញជិត”។ក្រោយនិសា មានប្ដីនេះក៍លែងមានប្រុសៗតាមរំខានញ៉ែនាងទៀតហើយ ខណៈដែលស្វាមីនាងជាអ្នកជំនួញមិនចេះហួងហែងនាងផ្ដែសផ្ដាសឡើយពោលគឺលោកសម្បត្តិ ទុកចិត្តភរិយា១០០% ទើបមិនចាំបាច់ដើរតាមប្រពន្ធស្អាតគ្រប់ពេលបែបនេះ។

ដោយឡែកនិសា វិញក៍មិនដែលមានបញ្ហាទំនាស់ជាមួយស្វាមីដែរតាំងពីនាងរៀបការជិត៥ឆ្នាំមកនេះ។ប៉ុន្ដែការរៀបការជាច្រើនឆ្នាំបែជាគ្មានកូន១គ្រាប់យ៉ាងនេះគេជឿរថាអាចនឹងធ្វើឲ្យចំណងស្នេហានិសា និងប្ដីហាក់មិនសូវស្រស់ថ្លានោះទេ បន្ទាប់ពីនាងបានកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ដែលធ្វើឲ្យខកខានគម្រោងយកកូនដំបូងរហូតមកដល់ពេលនេះ។អ្វីដែលធ្វើឲ្យម្ដាយនិសា ខកចិត្តព្រោះនៅតែមិនបានចៅពដូចចិត្តនោះគឺថ្មីៗនេះអ្នកនាងសុគន្ធា បានវិលត្រឡប់ទៅធ្វើជាCoach កម្មវិធីប្រលងចម្រៀងThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានអាកខានកាន់កាប់តំណែងនេះនៅរដូវកាលទី២ដែលធ្លាក់លើកណ្ដាប់ដៃសួស វីសា រ៉ាប់រង។ការស្ដារមុខឡើងវិញរបស់និសា នៅពេលនេះច្បាស់ណាស់ថានាងត្រូវលុបចោលផែនការណ៍យកកូននៅឆ្នាំ២០២២ នេះទៀតនឹងមិនកំណត់ពេលវេលាពពោះឲ្យជាក់លាក់នោះទេ ខណៈដែលឆ្នាំនេះនាងមានអាយុ៣៩ឆ្នាំទៅហើយ។មហាជនរងចាំមើលថាតើសុគន្ធ និសា អាចនឹងនាំកូនក្រុមរបស់ខ្លួនឲ្យលើកពានThe Voice Kids Cambodia រដូវកាលទី៣នេះបានទេ ខណៈដែលនៅរដូវកាលទី១ព្រាប សុវត្ថិ ជួយកូនក្រុមឲ្យលើកពាន,រដូវកាលទី២ឱក សុគន្ធកញ្ញា ក៍បាននាំកូនសិស្សរបស់នាងលើកពានបានសម្រេចផងដែរ។

ក្រៅពីត្រូវស្វាមីបើកដៃឲ្យលេងសិល្បៈតាមចិត្តចង់នោះសុគន្ធ និសា ដែលធ្លាប់បង្ហាញភាពស្និតស្នាលជាមួយតារារួមអាជីពដូចជាលោកណុប បាយ៉ារិទ្ធ និងហ្សូណូ នោះក៍ស្វាមីនាងមិនដែលមានកូនចិត្តប្រចណ្ឌនាងម្ដងណាដែរ។ដោយឡែកសម្រាប់តារាដែលប្ដីមិនដែលដើរតាមឆាកដូចសុគន្ធ និសា នោះប្រហែលជាគ្មាននោះទេនាពេលបច្ចុប្បន្ននេះព្រោះមាស សុខសោភា,សួស វីសា ,ប៉ាច គីមមួយ និងកែវ សុបញ្ញា ជាដើមនោះពួកគេសុទ្ធតែត្រូវបណ្ដូលចិត្តជូនទៅច្រៀងសម្ដែងគ្រប់ពេលទាំងអស់៕
