ព័ត៌មានទាន់ហេតុការណ៍បំផុត
កោះតៃវ៉ាន់៖ សារព័ត៌មានចិន បានព្រមានលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទថា គោលនយោបាយ ចិនតែមួយគឺ មិនអាចចរចា បានឡើយ ហើយការបំពានលើ វាអាច នាំឲ្យរដ្ឋា ភិបាលក្រុង ប៉េកាំងចាត់ទុក សហរដ្ឋអាមេរិក ជាសត្រូវ បន្ទាប់ពី ប្រធានាធិបតីជាប់ ឆ្នោតអាមេរិកបាន លើកឡើងថាលោកអាចនឹង ធ្វើតាមគោល នយោបាយ នេះបានលើក លែងតែក្រុង ប៉េកាំងសុខ ចិត្តធ្វើសម្បទាន ។
សារព័ត៌មាន ជាតិនិយមមួយ របស់ចិនបាន ឲ្យដឹងកាលពី ថ្ងៃច័ន្ទថាគោល នយោបាយចិន តែមួយមិន អាចត្រូវបាន គេយកមក ជួញដូរឡើយ ។ បណ្តាញព័ត៌ មាននេះបាន ហៅលោក ដូណាល់ ត្រាំ ថាជាអ្នក ការទូតអវិជ្ជា ដូចកូនក្មេង ។
ជាងនេះទៅ ទៀតសារព័ត៌មាន មួយថែមទាំង បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក គាំទ្រឯករាជ្យភាព របស់កោះតៃវ៉ាន់ ដោយបើក ចំហនិងបង្កើនការលក់អាវុធដល់កោះមួយនេះ ចិនអាចជួយទំនុក បម្រុងដល់កង កម្លាំងដែលជាសត្រូវ របស់អាមេរិក ។
បើទុកជា សហរដ្ឋអាមេរិកជា សម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ ផ្គង់អាវុធរបស់ កោះតៃវ៉ាន់យ៉ាង ណាក្តី ក៏ប្រជាជាតិមួយនេះមិន មានទំនាក់ទំនងការទូតផ្លូវការជាមួយ កោះតៃវ៉ាន់ឡើយ ចាប់តាំងពីឆ្នាំ១៩៧៩ នៅពេល ដែលខ្លួនបាន ទទួលស្គាល់តៃប៉ិ ជារបស់រដ្ឋាភិបាល ក្រុងប៉េកាំង ។
ទោះជាយ៉ាងណាសារព័ត៌ មានជាតិនិយមចិន បានគូសបញ្ជាក់ថា ពេលនេះខ្លួនសូមធ្វើកា រព្រមាន ប្រសិនជាលោក ដូណាល់ ត្រាំ បោះបង់គោល នយោបាយ ចិនតែមួយដោយបើកចំហ នឹង មានព្យុះភ្លៀងពិត ប្រាកដមួយកើតឡើង ។