ភ្នំពេញ៖ស្រីសា្អតមាន សូនីតា ដែលយូៗចេញតាមភាពយន្ដនិងMVម្ដងព្រោះនាងច្រើនតែផ្ដោតទៅការការកស៊ីនិងដើរកម្សាន្ដនៅក្រៅស្រុកច្រើនជាងលេងសិល្បៈនោះស្រាប់តែពេលនេះស្រីស្រស់ត្រូវថៅកែហង្សមាសលើក១ក្រឺតទៀតតាមរយៈការប្រគល់តំណែងតួឯករឿង”ខោល”ដែលចាប់ដៃជាមួយតារាប្រុសលោកកែ សុវណ្ណារ៉ារ៉េត ហៅហ្សូណូ និងដឹកនាំដោយលោកខាំ ភូរិ ផងដែរ។នេះជាភាពយន្ដថ្មីមួយទៀតរបស់សូនីតា បន្ទាប់ពីនាងទទួលបានការចាប់អារម្មណ៍ក្នុងភាពយន្ដរឿង”ផ្កាថ្ម”របស់ផលិតកម្មធំមួយនេះកាលពីឆ្នាំមុន ស្របពេលដែលថ្មីៗនេះភាពយន្ដរឿង”ពេលម៉ែ ចាស់ទៅ”ដែលនាងសម្ដែងជាតួឯកទើបបានដាក់បញ្ចាំង។

យ៉ាងណាក្នុងជំនួបកន្លងមកមាន សូនីតា ថានាងមានគោលការណ៍ផ្ទាល់ខ្លួនគឺ១ឆ្នាំថតភាពយន្ដតែ១រឿងទេ ដើម្បីយកពេលដែលសេសសល់ទៅរកស៊ីនិងដើរលេងនៅបរទេស ម្យាងនាងថាបើសម្រុកថតរឿងជាប់ៗគ្នាពេកអាចនឹងបាក់កំលាំងប៉ៈពាល់ដល់សម្រស់និងធ្វើឲ្យអ្នកទស្សនាសាំផងដែរ។សូនីតា ថាទាំងភាពយន្ដនិងខារ៉ាអូខេពោលគឺនាងទទួលថតសម្ដែងតែរឿងនិងបទណាដែលនាងស្រលាញ់ប៉ុណ្ណោះ បើមិនពេញចិត្តនាងមិនលេងនោះទេ។ចំពោះការទទួលបានតួឯកជាថ្មីរបស់សូនីតា នៅហង្សមាសរូបនេះគេជឿរថានាងនឹងឡើងកូដថែមមួយក្រឺតទៀតជាមិនខាន ខណៈដែលថៅកែស្រីហាងកាហ្វេ១នៅម្ដុផ្សារទួលទំពួងរូបនេះសម្រស់កាន់តែគូឲ្យក្នក់ក្នាញ់ទៅៗនារយៈពេលចុងក្រោយនេះ។

មាន សូនីតា ដែលជាក្មួយរបស់អ្នកនាងចន ច័ន្ទលក្ខិណា ត្រូវបានគេចាត់ទុកថាជាតារាដែលចូលចិត្តដើរតំណើរទៅក្រៅស្រុកជាងគេពោលគឺនាងចំណាយលុយរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗដើម្បីទៅទីណាដែលនាងចាត់ទុកថាជាការសាកថ្មឲ្យជីវិតនោះ។ស្រីស្រស់ធ្មេញចំពើសរូបនេះក៍ជាតារាដែលចូលចិត្តទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅបរទេសដែរគឺដូចគ្នាទៅនិងនាងកែវ និសា ,ទេព បូព្រឹក្ស និងគង់ ច័ន្ទស្រីមុំ ជាដើម។ទោះជាយ៉ាងណាជុំវិញរឿងថាតើសូនីតា មានប្រាក់ចំណូលពីណាបានជានាងអាចហោះទៅចាយលុយនៅប្រទេសណាក៍បានឲ្យតែនាងមានចិត្តចង់នោះនៅជាចម្ងល់របស់មហាជនគ្រប់គ្នាដដែល ព្រោះអតីតFreshie រូបនេះមិនដែលនិយាយពីប្រភពលុយនិងថានាងទៅដើរលេងនៅស្រុកគេនោះជាមួយអ្នកណាឡើយ។

គូរបញ្ជាក់ដែរថាមាន សូនីតា ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើនគិតត្រឹមឆ្នាំ២០២២ ព្រោះនាងរស់នៅផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗ ហើយស្រីស្រស់មានហាងដល់ទៅផ្ទាល់ខ្លួនដល់ទៅ៣ផ្សេងគ្នាគឺហាងកាហ្វេ១,ហាងកាត់ដេរ និងហាងក្រម៉ា ដែលការធ្វើអាជីវកម្មខាងលើព្រមគ្នានេះត្រូវបានគេប្រមាណថាស្រីស្រអែមស្រស់រូបនេះចំណាយទុនរាប់សែនដុល្លារឯណ្ណោះ។ប្រភពបានឲ្យដឹងថាសូនីតា ធ្លាប់មានស្រីតាមស្នេហ៍ច្រើនជាងប្រុស ប៉ុន្ដែតាំងពីមានព័តមានថាមន្រ្ដីគយវ័យចំណាស់ម្នាក់តាមស្នេហានីតា យ៉ាងប្រកិតនោះធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian)នោះដកថយទៅវិញអស់មួយចំនួន។គេជឿរថាសូនីតា នឹងជ្រើសគូស្នេហ៍ជាបុរសភេទពេញលក្ខណៈ១០០%ជាមិនខានដើម្បីលុបដានពាក្យចរចាមអារ៉ាមទាំងឡាយឲ្យអស់ ខណៈដែលពេលនេះតារាសម្លេងស្រាលម្នាក់នេះកំពុងតែរីករាយផងនិងក្រៀមស្រពោនចិន្ដាផង ព្រោះនាងជានារីដែលរស់នៅកំព្រាឪពុកតាំងពីតូច ប៉ុន្ដែកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ពុកនាងលោកឧត្តមសេនីយ៍ទោចៅ ម៉ៅវីរៈ បានលាចាកលោកក្នុងអាយុ៦០ឆ្នាំចោលនាងទៅហើយ៕
