ភ្នំពេញ៖លោកខែម ប៊ុនថៃ បានចេញមុខអះអាងថាខ្លួននឹងផ្ដល់កូនឈើធ្នង់ចំនួន១ពាន់ ដើមដាំ នៅភ្នំតាម៉ៅឡើងវិញជាមួយថៅកែGalaxy ដែលការសន្យាបែបនេះរបស់លោកប៊ុនថៃ ក្រោយប្រមុខរដ្ឋាភិបាលបានសម្រេចចិត្តលុបចោលស ជ ណ របស់ក្រុមហ៊ុនទាំងឡាយដែលអភិវឌ្ឍន៍ភ្នំតាម៉ៅកាលពីថ្ងៃទី៧សីហា ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្នាក់ផ្អើលក្រោយតារាហង្សមាសថ្លែងបែនេះស្រាប់តែFan មួយចំនួនរបស់ចម្រៀងរូបនេះបានស្រុះគ្នាចេញមុខឌឺដងឲ្យអតីតតារាU2 រូបនេះដូចទឹកបាក់ទំនប់តែម្ដង។

ហ្វេសបុកឈ្មោះKuch Sokun បានខមិនថា”ប្រកាច់ពីយូមិនគាំទ្រ ទើបតែឥឡូវ ព្រោងព្រាតIdol”។Chan Trea ខមិនថា”ពេលមានបញ្ហាតារាៗស្ងាត់ដូចគេចុក ដល់តែចឹងផុសព្រោងព្រាត អាហ្នឹងមែនគេហៅថាទ្រពង”។”ហ៊ា ឌី ខមិនថា”កាលពីមិនទាន់សម្ដេចប្រកាសលុបចោលវិនិយោគភ្នំតាម៉ៅ ,តើខេមរៈសិរីមន្ដ នៅឯណា?មានប្រតិកម្មវិនិយោគ បញ្ចេញមតិ ចម្លើយសូន្យ …បែមកឥឡូវ(ក្នុងនាមជាតារាចម្រៀងល្បី សិល្បៈ តែ ស្ក)”។Jeh Zyvannori ខមិនថា”អត់ចេះខ្មាសមាត់ខ្លួនឯងលោកអើយ”។Woojung Kim “ថាដើម្បីប៉ៈប៉ូវផ្លូវចិត្តរបស់ជ្រូកព្រៃ ឧកញ៉ាជួយដាំដើមត្រកួន១ពាន់ដើម សង្ឃឹមថាពុកម៉ែបងប្អូន នឹងយល់ពីទឹកចិត្តដ៍មហិមានេះផងចុះ”។Khemra Yoem “អត់ឃើញប្រតិកម្មពេលគេឈូសព្រៃសោះ ដល់ពេលរដ្ឋាភិបាលឈប់ឲ្យឈូស ទើបងើបក្បាលគាំទ្រ ចេះមេះអាយដល”។Dorn ChaiRen II ខមិនថា”ពេលគេឈូសសម្ងំអោយជ្រាបអាយដល ដល់ពេលសម្ដេចឲ្យឈប់ឈូសឆាយ ផុសយកមុខណាស់ចឹង”។Mao Chankosal ខមិនថា“ពេលកំពុងក្ដៅគគុក ចូលជ្រកឲ្យស្ងាត់ជ្រៀប ពេលសម្ដេចសម្រេចលុបចោល គឺដល់ពេលហៃអើអឹងអើយ និងគេដែរល្មម”។

នៅមានសារខមិនជាច្រើនទៀតពីអ្នកលេងបណ្ដាញសង្គមទៅលោកខែម ប៊ុនថៃ ដោយខ្លះមានទាំងប្រើពាក្យធ្ងន់ធ្ងរនិងចំៗធ្វើឲ្យម្ចាស់បទ”ពើតៗ”រូបនេះឃើញហើយប្រាកដជាឈឺក្បាល។យ៉ាងណាគេកត់សម្គាល់ថាមិនមែនមានតែលោកប៊ុនថៃ ម្នាក់ទេ ដែលអំឡុងពេលប្រជាជានកំពុងតែស្រែកតវ៉ាតាមបណ្ដាញសង្គមរឿងគ្រឿងចក្រឡោមព័ន្ទភ្នំតម៉ៅតែពួកគេដេកលក់អស់នោះប៉ុន្ដែគឺតារាស្ទើតែទាំងអស់ដូចគ្នា ។តែក្រោយពេលរដ្ឋាភិបាលចេញស ជ ណ ទើបពួកគេចេញមុខយ៉ងព្រោងព្រាតគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង។ចំពោះម្ចាស់បទ”ព្រលិតបាតបឹង”លោកប៊ុនថៃ លោកមិនមានប្រតិកម្មតតបឬចេញមុខឆ្លើយបំភ្លឺរឿងអ្នកដៀមដាមឲ្យលោកចំៗនោះឡើយ ប៉ុន្ដែបែជាបង្ហោះបទលោកច្រៀងបទ”អន្ទងស្នេហ៍”ដែលលោកច្រៀងនៅកន្លែងញាំអាហារទៅវិញ៕

