Tuesday, September 17, 2024
Homeតារាខ្មែរហ្វា ហ្វា ៖គេចនាយចឺម

ហ្វា ហ្វា ៖គេចនាយចឺម

ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលថានាងនិងនាយចឺម នៅតែបន្ដរាប់អានគ្នា​ជាធម្មតា​នោះ​ប្រហែលជា​រឿងពិតមិនដូចអ្វីដែលតារាតូចតន់រូបនេះវាចាឡើយ ព្រោះក្រោយពួក​គេចែក​ផ្លូវគ្នាជាង១ឆ្នាំនោះអ្នកទាំងពីរ​ព្យា​យាមគេចចេញពីគ្នារៀងៗខ្លួនដើម្បីកុំឲ្យប៉ៈទង្គិចដល់ចំណងស្នេហាថ្មីទាំងសងខាងផង និងពិបាកប្រឈម​មុខ​ផងដែរ។ប៉ុន្ដែថ្មីៗនេះហ្វា ហ្វា ធ្វើដូច​ការ​សន្យាមែនថានាងនៅតែថតបទចម្រៀងឲ្យសាន់ដេឲ្យតែគេហៅថត តែ​ពលនេះនាងមិន​មែន​​ថតបទនាយចឺម ទៀតនោះទេគឺថតបទចម្រៀងរបស់លោកវេហាស៍ ដែលជាអ្នកស្និត​ជា​មួយ​​នាយចឺម ទៅវិញ។អ្នកខ្លះលើកឡើងថាស្រីយី ថតបទជាមួយប្អូនប្រុសមាស សាលី នោះមើល​ទៅស្និត​ស្នា​ល​គ្នាដូចគូសង្សារបែបនេះប្រហែលជានាងចង់បញ្ឈឿរចិត្តលោកមេសា ហើយ​មើលទៅ ស្រាប់តែ​ភ្លាម​ៗនោះហ្វា ហ្វា ថ្លែងថា”សង្សារលេងៗ”ហើយឃើញដូចនោះវេហាស៍ តបថា”​លេង​ៗ​បាន បើមែនទែនគឺបែកក្បាល”។

  ទាំងហ្វា ហ្វា និងនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​ពួកគេនៅតែធ្វើការ​ងារ​សិល្បៈជាមួយ​គ្នាជាធម្មតា​ប្រសិនបើមានការតម្រូវពី​អ្នកដឹកនាំ។តែគេជឿរថារឿងរ៉ាវ​នេះប្រ​ហែលជាមិនអាចទៅរួចឡើយ ព្រោះតាំងពី​លោ​ក​មេសា ភ្ជាប់ស្នេហាជាមួយអ្នកមេ​ម៉ា​យ​​សេង សុខឃីម មកមានន័យថាបទចម្រៀងថ្មីៗរបស់លោកមេសា ទាំង​អស់គឺតួឯក​ក្នុង​MVជា​សង្សារ​ថ្មីរបស់នាយចឺម នាងសុខឃីម មិនមែនហ្វា ហ្វា នោះទេ។ប៉ុន្ដែហ្វា ហ្វា វិញ​ក្រៅពី​ព្យាយាម​លាក់​បាំងរឿងពីមូលហេតុនៃការប្រេះឆាលោកមេសា នោះពេលនេះតារាដែលបាន​សារ​ភាព​កែដើម​ទ្រូង​រូបនេះហាក់មិនក្វល់ក្វាយច្រើនពីសកម្មភាពរបស់នាយចឺម ទៀតនោះទេ ព្រោះ​នាងកំពុងតែសាង​ស្នេហ៍​ថ្មីជាមួយទាហ៊ានអាកាសអាមេរិកលោកSanan Sithadin ដែល​ពួកគេបានណាត់ជួបគ្នាផ្ទាល់នៅឆ្នាំ២០២៣ ខាង​មុខនេះទៀតផង ខណៈដែល​ការ​សាសង​តាមOnline គឺមានស្ទើតែជារៀងរាល់ថ្ងៃ។អ្វីដែលគេជឿរថាហ្វា ហ្វា មិនអាល័យ​នាយចឺម ទៀតនោះគឺថ្មីៗនេះនាងបានវ៉ាក់អើជាមួយនាងសេង សុខឃីម ដោយពួកគេថែម​ទាំង​ព្រម​ថតសម្ដែងស្ពតមួយរួមគ្នាហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។

 ទស្សនិកជនរងចាំមើលថាតើក្រោយស្រីស្រស់ហ្វា ហ្វា ចេញMV អោបរឹតជាមួយ​ប្អូន​មាស សាលី ដែលជ្រក​ក្រោម​ទ្រនុំនាយចឺម នោះហើយលោកមេសា នឹងមានប្រតិ​កម្ម​បែប​ណា​​ទៅ?

RELATED ARTICLES