Tuesday, September 17, 2024
Homeតារាខ្មែរតើស្រីស្អាតសុខ ពិសី៖ រងចាំ១០ឆ្នាំទៀតទើបព្រម​សារ​ភាពស្នេហ៍?

តើស្រីស្អាតសុខ ពិសី៖ រងចាំ១០ឆ្នាំទៀតទើបព្រម​សារ​ភាពស្នេហ៍?

ភ្នំពេញ៖សុខ ពិសី នៅតែយកជម្រើសក្នុងការចាប់ដៃជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ជាងតារា​រួម​ក្រុមផ្សេងៗទៀតបើទោះជានាងមិនចេះប្រកាន់ដៃគូ​ហើយធ្លាប់ច្រៀង​សម្ដែង​​ជាមួយនាយចឺម ,ខាន់ ជេសម៍ ,បូទី និងអ្នកចម្រៀងមួយចំនួនទៀតក្ដី ប៉ុន្ដែអ្នក​ដែល​ពិសី លេងជិតដិតជាងគេក្រោយលោកខែម ប៊ុនថៃ ដើរ​ចេញ​ពីសាន់ដេនោះគឺនៅតែជាលោក​ចាន់​ឆោម ដដែល។អ្វីដែលគូរឲ្យកត់សម្គាល់នាពេលនេះទោះជាពិសី ថត​សម្ដែ​ង​ជិតស្និត​យ៉ា​ង​ណា​​ជា​មួយ​តារាចម្រៀងប្រុសឬតារាសម្ដែងទាំងឡាយដោយមានឈុត​ខ្លះត្រូវតួប្រុស​អោប​រឹត​និង​ថើប​ទៅតាមបទចម្រៀងក្ដី តែលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ​ហើយត្រូវ​បាន​គេគិតថាជាគូ​ស្នេហ៍​របស់នាងនោះលោកមិនដែលចេះប្រចណ្ឌនិងហួងហែងលើពិសី ម្ដង​ណាឡើយពោលគឺលោកបាន​ដឹង​ច្បាស់ពីអាជីពសិល្បៈ ហេតុនេះហើយការឆេះដុំនៅពេល​ដែលស្រី​ស្អាតត្រូវលេងឈុតពិសេសនោះគឺប្រាកដ​ជាមិន​អាចកើតឡើងបានទេគឺដូចគ្នា​ទៅ​និងឱក សុគន្ធកញ្ញា,មាស សុខសោភា និងសុគន្ធ និសា ដែរដែលស្វាមី​របស់ពួកគេអត់ដែល​មានជម្លោះ​ណាមួយនៅពេលដែលភរិយាថតឈុតអោបថើប​ជាមួយតារាប្រុសទៅតាម​សាច់​​​រឿង​​នោះឡើយ។ដោយឡែកអ្នកស្និតពិសី បានបង្ហើបឲ្យដឹងថានេះហើយជាមូល​ហេតុ​ដែល​តារាសាច់ដូច​ម៉ែសំឡីរហ័សនាមរាជនីសម្រស់រូបនេះចង់ជ្រើសរើសបុរសនៅក្នុងរង្វង់អ្នកសិល្បៈធ្វើជាគូស្នេហ៍ ដើម្បីកុំឲ្យពិ​បាក​រក្សារដៃគូបានយូអង្វែងនោះ។

 ចំពោះក្រុមអ្នកតាមដានសកម្មភាពសិល្បៈរបស់សុខ ពិសី បាននិយាយ​ថាអតីត​តារា​KH និងNice Stars រូប​នេះ​ក្រោយបាត់បង់ដៃគូពិសេសលោកខែម ប៊ុនថៃ ហើយពេលនេះនាង​ក្លាយ​ទៅជាដៃគូរបស់លោកឆាយ ចាន់ឆោម នោះពិសី មិនធ្លាក់ចុះដោយ​សារតែប្ដូរដៃគូនោះ​ទេ ប៉ុន្ដែវាជាបទពិសោធន៍មួយផ្នែកទៀតរបស់​នាង​ក្នុងការ​ច្រៀង​ជាមួយតារាប្រុសខ្លាំងៗ​។ប៉ុ​ន្ដែសំណួរថាស្រីស្អាតពិសី នឹងនៅតែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំ​ទៀត​ព្រោះ​ថៅ​កែ​មិន​អាចឲ្យតារាស្រីណាផ្សេងៗ​ទៀតរបស់ផលិតកម្មនេះនៅលើនាងនោះត្រូវ​បានអ្នកចម្រៀងដែលជិត​ដិត​ពិ​សី នោះបាននិយាយការពារអ្នកចម្រៀងសាច់ដូចបណ្ដូល​ចេករូបនេះថានៅលើ​សម្ថ​ភាព​របស់តារាមិនមែន​ល្បី​ជាង​​គេដោយសារតែនាងជាសង្សារថៅកែឡើយ។

 សូមបញ្ជាក់ថាសុខ ពិសី បានព្យាយាមលាក់លៀមរឿងស្នេហា១០ឆ្នាំមក​ហើយបើ​ទោះ​ជានៅក្នុងពិភពសិល្បៈ នឹងមជ្ឈដ្ឋានខាងក្រៅខ្លះពួកគេសុទ្ធតែបានដឹងថានាង​ជាសង្សារ​លោក​ចំរើន ក្ដីតែទាំងសងខាងមិន​ដែលសារ​ភាពស្នេហ៍សូម្បីតែម្ដង។យ៉ាងណាឆ្នាំនេះពិសី មានអាយុ៣២ឆ្នាំទៅហើយ ហេតុនេះគេជឿរថា​នាងមិនអាច​ចាំ​ថ្ងៃចូលរោង​ការរហូតដល់វ័យ​៤០ឆ្នាំនោះទេ ពោលគឺនឹងជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា ជាមិនខានពោលគឺប្រ​ថុយរៀបការ​ទាំង​មិនខ្លាចទីផ្សារចម្រៀងធ្លាក់ចុះឡើយព្រោះថាដល់ពេល​វេលាមួយដែល​មិនអាចលាក់​បាំង​បានតទៅទៀត ហេតុនេះហើយច្បាស់ណាស់ថាមិនអាចពិសី លាក់បាំងស្នេហ៍រហូតដល់​១០ឆ្នាំទៅមុខទៀតទើប​នាងព្រមសារភាពនោះឡើយ។ចំណែកFan របស់ពិសី វិញពួក​គេតែង​តែជម្រុញឲ្យពិសី មានភាពក្លាហានព្រម​លាត​ត្រដាងស្នេហ៍ពិតព្រោះបើ​នៅតែលាក់លៀម​បែបនេះទៀតច្បាស់ជាចំណងស្នេហាកាន់តែសោះ​កក្រោះនឹង​គ្មាន​ភាពផ្អែមល្ហែមស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតឡើយ។

 ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២២ នេះមាន​ដូច​ជាពេជ្រ សោភា,សុខ សោ​ម៉ា​វត្តី ,កែវ និសា ,រ៉េត ស៊ូហ្សាណា ,វី ឌីណែត ,តន់ ច័ន្ទ សីម៉ា និង​អ៊ីវ៉ា ជាដើម៕

RELATED ARTICLES