Saturday, April 20, 2024
Homeតារាខ្មែរស្រីស្អាត៣៥នាក់ទៅទស្សនកិច្ចគ្លីនិករក្សារសម្រស់ល្បីមួយ

ស្រីស្អាត៣៥នាក់ទៅទស្សនកិច្ចគ្លីនិករក្សារសម្រស់ល្បីមួយ

ភ្នំពេញ៖ក្រុមស្រីស្អាតMiss Grand Cambodia ២០២២ ចំនួនដល់ទៅ៣៥នាក់បានធ្វើតំណើរ​ទស្ស​និច្ច​នៅមជ្ឈ​មណ្ឌុល​កែសម្ផស្ស គ្រីស្ដាល់ (Crystal Clinic)ដែលមានទីតាំងនៅផ្លូវលេខ07 អាគារលេខ111 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ហើយពួកគេ​ថែម​ទាំង​បានដើរបង្ហាញម៉ូដបែបខ្លីៗ​,ណែ​នាំខ្លួន​ដល់លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង ដែល​ជាម្ចាស់គ្លីនិក និងក្រុមគ្រូពេទ្យទាំងអស់​បាន​ទស្សនា​ដោយ​ផ្ទាល់​ផងដែរកាលពីរ​សៀល​ថ្ងៃទី១០សីហាឆ្នាំ២០២២ ។អ្វីដែលគូរឲ្យកត់​សម្គាល់​នោះក៍មានការចាប់ឆ្នោត​ដល់​បេក្ខនារី​ដែល​មានសំណាងដោយទទួលបានVoucher ពី​២០០ដុល្លារ,៥០០ដុល្លារ រហូតដល់​១០០០​ដុល្លារ​ទៀតផង។ដោយឡែកសម្រាប់បេក្ខនារី​ដែល​ពុំបានត្រូវរង្វាន់​ខាងលើគឺគ្រប់ៗគ្នាក៍​ទទួលបាន​Voucher នូវទឹកប្រាក់​១០០​ដុល្លារ​​និងកាដូ១​កញ្ចប់គ្រប់ៗរូបផងដែរ។

 កញ្ញាហង្ស សុរិយាន់ ជាបេក្ខនារីដែលតំណាងឲ្យខ្មែរកម្ពុជាក្រោមបាន​ឲ្យដឹងថា​នាង​ពិតជាចាប់អារម្មណ៍ចំពោះ​គ្លីនិកគ្រីស្ដាល់ ដែលមានក្រុមគ្រូពេទ្យជំនាញ និងបំពាក់ដោយឧប​ករណ៍កែសម្ផស្សទំនើបៗ ព្រមទាំងមាន​ការ​រៀបចំយ៉ាងស្រស់ស្អាតតាមបន្ទប់វះ​កាត់នីមួយៗ​។នាងថាមុនមកទស្សនកិច្ចនេះខ្លួនបានហាត់​សមជាមួយ​ក្រុម​ជាច្រើនដើម្បីបំពេញក្ដីស្រម៉ៃចង់ទទួលបានលទ្ធផលល្អក្នុងការប្រកួតផ្នែកសម្រស់មួយនេះហើយតាមនាងមើលឃើញថាឆ្នាំនេះទាំង៣៥រូបគឺសុទ្ធតែអស្ចារ្យទាំងអស់។ដោយឡែកស្រីស្អាតពេជ្រ វត្តីសារ៉ាវឌី ជាបេក្ខនាទី​មក​ពីមកពីខេត្តព្រះសីហនុ វិញបានឲ្យដឹងថានាងបានគាំទ្រគ្លីនិកគ្រីស្ដាល់ជាយូមកហើយ ព្រម​​​ទាំង​ជាអតិថិជន​ផ្ទាល់​ផងដែរ។នាងថាគ្លីនិកមួយនេះជាទីទុក្ខចិត្តដល់អ្នកដែលចង់ស្អាត ហេតុនេះហើយនាងរីក​រាយណាស់​ដែលមកទស្សនកិច្ចដោយផ្ទាល់នៅគ្លីនិកនេះជាក្រុមបែបនេះ។ចំពោះការប្រកួតMiss Grand Cambodia 2022 ដែលនឹងធ្វើផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៧​ខែ​សីហាឆ្នាំ២០២២ នោះនាងថាបានត្រៀមខ្លួនរួចរាល់ហើយជាមួយការមាន​ទំនុកចិត្តខ្ពស់​ទៀត​ផង។

 លោកស្រីវេជ្ជបណ្ឌិតម៉ម គឹមអេង Dr.Kim Eng Mam Plastic Surgioen ម្ចាស់Crystal Clinic បានឲ្យដឹង​ថាលោក​ស្រីមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំងចំពោះសម្ថភាពនិង​រូបសម្រស់របស់បេក្ខភាព​ទាំង​៣៥រូបរបស់Miss Grand Cambodia 2022 គឺពិតជាអស្ចារ្យព្រោះស្អាតៗនិងសម្ថភាព​ល្អៗម្យាងៗម្នាក់។លោកស្រីបន្ថែមថាគ្រីស្ដាល់ គី្លនិក បាន​សហការណ៍​ជាមួយMiss Grand Cambodia 2022 ហើយចំពោះបេក្ខភាពដែលឈានដល់វគ្គTop 5 គ្លីនិក នឹងផ្ដល់​ជូន​សេវ៉ាកម្ម​Free រយៈ​ពេល​១ឆ្នាំតែម្ដង ខណៈដែលចិត្តលោកស្រីផ្ទាល់ចង់ឲ្យពួកគេលើកពានទាំង​អស់​គ្នា។​លោកស្រី​វេជ្ជ​​បណ្ឌិត​គឹមអេង បន្ថែមថាមិនត្រឹមតែMiss Grand នោះទេដែលមក​ទទួល​សេវាកម្មនៅទីនេះ តែមានតារា​ចម្រៀ​ង​និងសម្ដែងដ៍ល្បីល្បាញ ,តារាTik Tok និងអ្នក​លក់Online ល្បីៗក៍ធ្លាប់មកកែ សម្ផស្សនៅទី នេះផងដែរ​ព្រោះ​គ្លីនិក​របស់លោកស្រីមានក្រុម​គ្រូពេទ្យជំនាញៗត្រឹមត្រូវដែលបញ្ចប់ការសិក្សារផ្នែកវះកាត់កែ​សម្រស់ទាំង​ក្នុងនិងក្រៅ​ស្រុកទើបធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ហើយពួក គាត់លែងទៅធ្វើការកែសម្ផស្ស នៅក្រៅស្រុកដូចមុនទៀតហើយ ព្រោះក្នុងស្រុកក៍មានគ្រូពេទ្យអ្នកឯកទេសស្ដង់ដាអន្ដរជាតិដែរ​នោះគឺនៅ​Crystal Clinic ៕

RELATED ARTICLES