Friday, April 26, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ថៅកែទុកចិត្តឡើងវិញ

អ៊ីវ៉ា ៖ថៅកែទុកចិត្តឡើងវិញ

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ទោះជាពេលនេះនាងច្រៀងដោយគ្មានកុងត្រា​ជា​មួយ​សាន់ដេមែន ប៉ុន្ដែនាងគ្មានគម្រោងប្ដូរទ្រនុំឆាប់ៗនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះជាមានផលិត​កម្មដល់​ទៅ​៣ចង់បាននាងគឺហង្សមាស,ថោន និងGalaxy ក្ដីតែអ្នកចម្រៀងសាច់សខ្ចីរូបនេះជ្រើស​ផ្លូវ​សុខចិត្តនៅផ្ទះចាស់ធ្វើជាតួរងបន្ទាប់ពីសុខ ពិសី ជាបន្ដ​ទៀត។អ៊ីវ៉ា ផ្ទាល់លែងនិយាយពី​ការ​ចង់បានរបស់ផលិត​កម្ម​ណាទៀតហើយ ព្រោះនាងគិតថាមិនច្បាស់លាស់ ខណៈដែលឪពុក​នាង​លោកអ៊ូ វ៉ាវ ហៅ​អ៊ូ ចន្ថា វិញថានាពេលអនាគតមើលមិនឃើញ តែពេលនេះកូនស្រី​លោក​​នៅតែមានក្ដីសុខ​ជា​មួយ​សាន់ដេនៅឡើយព្រមទាំងបានចាត់ទុកផលិតកម្មមួយនេះ​ជាឪពុកម្ដាយទី២របស់​នាង​ទៀត​ផង។ដោយឡែកសម្រាប់ថៅកែផលិតកម្មសាន់​ដេលោក​ឡាយ សុខចំរើន វិញលោក​រក្សារ​ភាព​ស្ងៀមស្ងាត់​ជុំវិញផលិតកម្មមួយ​ចំនួនដែលបានចាប់​អារម្មណ៍​លើអ៊ីវ៉ា ខណៈដែល​ហង្ស​មាសវិញបានទាញតារាពី​ផលិត​កម្ម​លោកដល់ទៅ៤ដួង​ទៅហើយក្នុងនោះមានឱក សុ​គន្ធ​កញ្ញា ,សុខ ស្រីនាង,នីកូ និងលោកខែម ប៊ុនថៃ។

ប៉ុន្ដែមុន​ធ្វើឲ្យស្រីនាថ រក្សារជំហបន្ដ​ច្រៀង​សម្ដែងនៅសាន់ដេតទៅទៀតនោះម្ចាស់ផលិតកម្មធំនេះ​បានផ្ដល់ ល័ក្ខខណ្ឌពិ​សេស​ដល់នាង ជាង​តារាផ្សេងៗទៀតរបស់ទ្រនុំនេះ​ក្នុងនោះ​មានដូចជា​អ៊ីវ៉ា អាចច្រៀងសម្ដែង​តែ​បទណាដែល​នាង​ស្រលាញ់ពេញចិត្ត ហើយបទដែលនាងមិន​ចូល​ចិត្តគឺ​មានសិទ្ធិ​បដិសេធ​បាន។ចំណុចនេះ ហើយដែលអ៊ីវ៉ា និងឪពុកពេញចិត្តខ្លាំងហើយ​ក្រាញ​មិនទៅផលិតកម្មផ្សេង ព្រោះនាងធ្វើការដោយគ្មានគំនាប ពីផលិតកម្ម ស្រប​ពេលដែលរាល់​ការ​ច្រៀង​សម្ដែង​របស់​នាង​នៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយសាន់ដេ មិន ដែលកាត់លុយ​ភាគ​រយពីនាងឡើយ។

 សូមបញ្ជាក់ថាស្រីស្អាតអ៊ីវ៉ា ដែលជ្រកនៅសាន់ដេជាង១០ឆ្នាំមកនេះ​ឥឡូវនាងមិន​ត្រឹម​តែត្រូវថៅកែសាន់ដេបើក​ដៃឲ្យច្រៀងតាមចិត្តចង់ពេញទំហ៊ឹងនោះទេ ប៉ុន្ដែគំនាបស្នេហាវិញ​តារា​កូនកាត់ចិនក៍គ្មានសម្ពាធដែរ​បន្ទាប់ពីនាង​បានផ្ដាច់ស្នេហ៍ថៅកែក្លឹប និងហាង​បញ្ចាំ​មួយ​នៅ​សៀមរាបកាលពីឆ្នាំ២០១៣ ហើយរយៈពេលជាង៩ឆ្នាំមកនេះ​ស្រី​ស្រស់មិន​ព្រម​ផ្សះផ្សារ​ស្នេហ៍ទើបរាល់ការច្រៀងសម្ដែងរបស់នាងទោះជានាង​ស្និតជាមួយតារាប្រុសរូបណា​ឬចង់លេងក្បាច់រាំយ៉ាងណាក៍ថៅកែគ្មានសិទ្ធិប្រឆាំងដូចមុនដែរ។អ្វីដែលធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ៣ស្រឡាំង​​​​​​​​​​​​កាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទៀតនោះគឺអ៊ីវ៉ា បានប្រកាសមុននេះថាអនាគតស្វាមីរបស់នាង​ជាអ្នកធ្វើ​ការ​ពាក់​ព័ន្ធវិស័យកីឡារ មិនមែន​​​​​​​​​​​​​​​​​​​ជាអ្នកផ្សេងឡើយ។ម្ចាស់បទ”ទឹកអប់​មានពិស”រូបនេះថែម​ទាំង​តាំងចិត្តយ៉ាងមុតមាំថា​នាងចង់រៀប​​​​​​​​​​​​​​​​​ការនៅឆ្នាំ២០​​​​​​​​​​​​​​​​​​​​​​​​២៣ ចំពេលនាងគម្រប់អាយុ៣០ឆ្នាំ​នេះតែ​ម្ដង ហេតុនេះ​ហើយគេចាំមើលថាកំពូលស្នេហ៍របស់ស្រីនាថ គឺជាអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណា?

RELATED ARTICLES