ភ្នំពេញ៖ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះបានចេញសារខមិន និងTroll តារាល្បីល្បាញពីនាក់ពាក់ព័ន្ធការគាំទ្ររាជស ជ ណ របស់រដ្ឋាភិបាលកាល ពីថ្ងៃទី៨ខែសីហាឆ្នាំ២០២២ ដែលបញ្ឈប់ឲ្យក្រុមហ៊ុនពាក់ព័ន្ធអភិវឌ្ឍន៍ភ្នំតាម៉ៅ ដែលមហាជនគ្រប់គ្នាយល់ថាជាការបំផ្លាញព្រៃឈើនិងជីវិតសត្វព្រៃនោះក្នុងនោះគឺតារាចម្រៀងលោកខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)និងមាស សុខសោភា ។តារារាមសុខសោភា បានចេញសារគាំទ្រចំណាត់ការរបស់ប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២២ ខណៈដែលលោកខែម ប៊ុនថៃ វិញបានចេញសារស្រដៀងគ្នានេះតាំងពីថ្ងៃទី៨ខែសីហាឆ្នាំ២០២២ ពោលគឺខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្ដែភាពដូចគ្នាគឺទាំងសុខសោភា និងលោកប៊ុនថៃ ទទួលលទ្ធផលពីការឌឺដងនិងរិះគន់ចំៗដូចគ្នាតែម្ដង ខណៈដែលតារាទាំងពីរបានជ្រើសវិធីដូចគ្នាគឺមិនឈ្លោះឬតបតបហើយក៍គ្មានប្រតិកម្មណាមួយឆ្លើយទៅអ្នកដែលធ្វើឲ្យពួកគេស្ពឹកមុខនោះដែរ។អ្នកគាំទ្រទាំងសុខសោភា និងលោកប៊ុនថៃ ខ្លះថាការខមិនរបស់មហាជនទៅតារាទាំងពីរគឺធ្វើឲ្យពួកគេចត់បាយ និងខ្លះឲ្យយោបល់ថាសុខសោភា-ប៊ុនថៃ បើលុបសារបង្ហោះនោះចោលល្អជាងរក្សារទុកតែគិតមកដល់ថ្ងៃទី១០សីហា នេះតារាដែលធ្លាប់ច្រៀងរួមគ្នានៅផលិតកម្មU2 នោះមិនបានលុបចេញឡើយ តែបែជាធ្វើមិនដឹងរឿងអីទៅវិញ។

ហ្វេសបុកឈ្មោះលី ហេង បានខមិនទៅសុខសោភា ថា”បឹងតាមមោគ ចែធ្លាប់សុំកុំឲ្យលុប ឥឡូវគេលុបហើយ”។សយ សុគន្ធបញ្ញា ខមិនថា”អរណុណអីបង រឿងអស់ព្រៃមែន?”។Morm Sithorn ខមិនថា “សុទ្ធតែតារាប្រឹងទ្រពង ដើម្បីរស់”។Tola Peanh ខមិនថា “ហេតុអ្វីពូកែម្លេះ ទ្ររហូតមើលមិនឃើញ ខុសថាជាត្រូវ ខ្មៅថាជាស អាក្រក់ថាល្អ”។Mo Nineath ខមិនថា”ភ្លើងរលត់ហើយ ទើបទាញយកប្រយោជន៍”។គ្រាប់ពេជ្រ ខមិនថា”ប៉ុន្មានថ្ងៃមុនដូចអណ្ដើកក្នុងស្នូក តារាឥឡូវតែស្ក ដែរ ចេញក៍ដឹង ចូលក៍ដឹង”។Tith Sokna ខមិនថា”ខ្ទេចខ្ទីអស់ចង់មួយប្រទេសហើយ លេងមួយយកប៉េសិន”។Chea So ខមិនថា”ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល”។Yi Fan ខមិនថា”ទាល់តែគេឈប់ហើយបានហ៊ាននិយាយIdol ប៉ុន្មានថ្ងៃមុនឲ្យស្ងាត់ឈឹង”។

នៅមានសារខមិនជាច្រើននាក់ទៀតទៅលើមាស សុខសោភា ដែលភាគច្រើនហាក់ដៀមដាមនិងដាស់ស្មារតីតារាវ័យជាង៤០ឆ្នាំរូបនេះជុំវិញរឿងអយុត្តិធ័មក្នុងសង្គម។ប៉ុន្ដែគេចាំបានថាកលពីឆ្នាំ២០១៨ មាស សុខសោភា នេះហើយដែលជាតារាខ្មែរតែម្នាក់គ់តហ៊ានឡើងនិយាយទល់មុខលោកនាយករដ្ឋមន្រ្ដីដើម្បីស្នើរសុំកុំឲ្យលុបបឹងតាមោគ ឬបឹងកប់ស្រូវ ប៉ុន្ដែទីបំផុតពេលនេះក្រុមឈ្មួយនៅតែលុបដដែលទើបធ្វើឲ្យសោភា គ្មានវាចាថ្លែង ហើយស្រាប់តែពេលនេះនាងមកស្ពឹកមុខព្រោះតែចេញសារគាំទ្រស ជ ណ របស់រដ្ឋាភិបាលពាក់ព័ន្ធភ្នំតាម៉ៅទៅវិញ។

គូរបញ្ជាក់ថាក្រៅពីមាស សុខសោភា និងខែម ប៊ុនថៃ នោះគេនៅមិនទាន់ឃើញតារាល្បីៗផ្សេងទៀតដូចជាលោកព្រាប សុវត្ថិ,ពេជ្រ សោភា ,ឱក សុគន្ធកញ្ញា,សុគន្ធ និសា និងសុខ ពិសី ជាដើមចេញសារទាក់ទងភ្នំតាម៉ៅដូចតារាទាំងពីរដួងខាងលើនោះទេទើបធ្វើឲ្យពួកគេចផុតពីការរិះគន់លើបណ្ដាញសង្គម។សម្រាប់សុខសោភា ដែលធ្លាប់តែក្លាហានជាងតារាផ្សេងៗពាក់ព័ន្ធបឹងតាមមោគ នោះពេលនេះនាងហាក់បាក់ស្បាតបានជាអំឡុងពេលគ្រឿងចក្រឈូសឆាយភ្នំតាម៉ៅនាងបែជានៅសម្ងំស្ងៀមហើយពេលក្រុមហ៊ុនទាំងនោះដកថយអស់ទើបតែនាងចេញសារគាំទ្រ។ដោយឡែកស្វាមីរបស់សុខសោភា លោកអ៊ឹត រ៉ាដា បានចេញសារគាំទ្ររាជរដ្ឋាភិបាលតាំងពីភ្លាមៗក្រោយសម្ដេចតេជោចេញស ជ ណ ម្លេះតែលោកមិនត្រូវបានគេចំអកឲ្យដូចសោភា ឡើយ។

គូរបញ្ជាក់ថាក្រៅពីបង្ហាញការស្រលាញ់និងការពារបរិដ្ឋានជាញឹកញាប់នោះមាស សុខសោភា ក៍ធ្លាប់ចូលរួមដាំដើមឈើជាច្រើនដើមផងដែរទើបធ្វើឲ្យនាងនិងស្វាមីសុទ្ធតែជាអ្នកផ្សារភ្ជាប់ជាមួយធម្មជាតិដូចគ្នា។ដោយឡែកទាក់ទងអាជីពចម្រៀងវិញសុខសោភា ដែលទៅឈជើងនៅរាម ជាង១ឆ្នាំទៅហើយនោះពេលនេះនាងនៅតែមិនទាន់មានបទ១ណាផ្ទុះខ្លាំងដូចមុនទេ បើទោះជាកាលពីដើមខែមករាឆ្នាំ២០២២ នាងធ្លាប់ប្ដេជ្ញាថានឹងបង្ហាញអ្វីដែលថ្មីបំផុតក្នុងអាជីពនៅឆ្នាំនេះដើម្បីឲ្យFan នាងភ្ញាក់ផ្អើលក្ដី។ប៉ុន្ដែសុខសោភា នៅតែចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗជាធម្មតា ហើយភាគច្រើននាងលើកយកបទចាស់ល្បីៗច្រៀងឡើងវិញទើបធ្វើឲ្យនាងនៅតែត្រូវប៉ាន់៕