ភ្នំពេញ៖ស្រីស្អាតសារី ស្រីពេជ្រ ម្ចាស់មកុដMiss Petite Global 2022 ដែលទើបឈ្នះពាននេះនៅប្រទេសម៉ាឡេស៊ីនោះបានថ្លែងសារថាសូមឲ្យយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាម តស៊ូ បើសិនជាស្រលាញ់ការប្រលងកញ្ញាឯក ហើយសិក្សារឲ្យច្បាស់ពីកម្មវិធីនីមួយៗទើបពួកគេអាចសម្រេចក្ដីសុបិនធំក្លាយទៅជាការពិតបាន។ស្រីស្រស់រូបនេះថានាងមានតែ អរគុណFan ចំពោះការគាំទ្រជួយលើកទឹកចិត្តនាងតាំងពីផ្ដើមកម្មវិធីប្រកួតដំបូងរហូតទទួលបានជោគជ័យ។



ចំណែកស្រីស្អាតសំអុល អែនណាអូមី Teen Star Cambodia 2022 For Wining 3rd Runner Up In National Custom នាងយល់ឃើញថាការប្រកួតអន្ដរជាតិជាបទពិសោធន៍ដ៍ធំសម្រាប់ជីវិតនាងដែលទើបតែមានវ័យ១៦ឆ្នាំនេះ ហើយនាងក៍ជម្រុញនិងលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយ ជួយពង្រឹងសម្ថភាពនិងការតាំងចិត្ដក៍ដូចជាស្មារតី ឲ្យបានល្អក្នុងការប្រលងបវរកញ្ញាលើកក្រោយៗបន្ទាប់ពីរូបនាង។ អ្វីដែលគូឲ្យយកចិត្តទុកដាក់នោះគឺត្រូវរៀនសូត្រអោយបានខ្លាំងយកគំរូបតាមរៀមច្បងដើម្បីឈានទៅសម្រេចគោលដៅ។



គូរកត់សម្គាល់ថាការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ម្ចាស់ពានខាងលើនេះតាមរយៈពួកគេបង្ហាញខ្លួនក្នុងកម្មវិធីFans Meeting កាលពីល្ងាចថ្ងៃទី១១ខែសីហា ឆ្នាំ២០២២ នៅផ្សារទំនើបThe Olympia Mall ជាន់ទី១ ដែល មានទស្សនិកជន ទៅគាំទ្រ Idol របស់គេយ៉ាងច្រើនកុះកធ្វើឲ្យផ្អើលអ្នកដើរផ្សារតែម្ដង ក្រោមការរៀបចំរបស់CIM (Cambodia International Models )ដើម្បីជាការអបអរសាទដល់បេក្ខភាពកម្ពុជាយើងដែលទទួលបានចំណាត់ថ្នាក់ល្អលើវេទិការអន្ដរជាតិទើបបង្កើតឲ្យមាន”Fan Meeting “នេះឡើង។CIM បានបង្ហាញក្រុមModels របស់ខ្លួនលើឆាកជាច្រើនរូបដើម្បីឲ្យអ្នកទស្សនាផ្ទាល់បានរីករាយ ក្នុងនោះក៍មានរលកក្រោយ និងម្ចាស់ពានទាំងឡាយឡើងបញ្ចេញសម្ថភាពរៀងៗខ្លួនដែលធ្វើឲ្យអ្នកទស្សនាបានជក់ចិត្តនិងទះដៃយ៉ាងកងរំពងលើកទឹកចិត្តពួកគេ។ម្ចាស់ពានដែលFan ស្គាល់ច្បាស់ហើយពួកគេបង្ហាញខ្លួនព្រមគ្នានោះមាន៥រូបផ្សេងគ្នាគឺ៖
Sary SreyPich :



– Best National Costume Award
– Miss Popular Award
– Miss Petite Global 2022
Chan KoemSeth
– 1st Runner Up – Best in National Costume
– Mister Photogenic Award
– Best in Formal Wear Award
– 1st Runner Up – Mister Petite Global 2022
Kavida
– 2nd Princess of Miss Teen International 2022
Anaomy :
– 3rd Runner Up – Best in National Costume
– 1st Runner Up – Miss Photogenic
– 1st Runner Up – Miss Popular Vote
Thanudd :
– 3rd Runner Up – Best in National Costume
– 1st Runner Up – Popular Vote



សូមបញ្ជាក់ថាCIM ដែលមានលោកម៉ែន និមលរតន៍ ជាស្ថាបនិកនោះបានដឹកនាំក្រុមម៉ូឌែលរបស់ខ្លួនទៅប្រកួតលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទើបធ្វើឲ្យវិស័យModels នៅកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ ទើបក្រុមហ៊ុនដែលជាថ្នាលបណ្ដុះបណ្ដាលវិស័យសិល្បៈមួយនេះ រៀបចំដើម្បីឲ្យអ្នកគាំទ្រជួបបវរកញ្ញាដែលគេគាំទ្រតាមរយៈ”Fan Meeting”នេះឡើងតែម្ដង៕