ភ្នំពេញ៖បើទោះជាគ្មានឪពុកម្ដាយតាមការពារជាប្រចាំដូចនាងរ៉េត ស៊ូហ្សាណា ,អ៊ីវ៉ា ,លីនដា ,បេប៊ី និងនី មុនីនាថ ជាដើមក្ដី ប៉ុន្ដែនាងតន់ ច័ន្ទសីម៉ា ហាក់ប្រយ័ត្នប្រយ៉ែងក្នុងការទាក់ទងជាមួយជាមួយមនុស្សនៅជុំវិញខ្លួននាងពិសេសគឺស្រីស្រស់រូបនេះមិនដែលលើកទូរស័ព្ទរាល់លេខណាដែលនាងមិនស្គាល់ឡើយ។ក្រុមអ្នកសារព័តមានជាច្រើនដែលចង់សម្ភាសន៍នាងគឺពិបាកបន្ដិចលើកលែងតែជួបនាងផ្ទាល់ព្រោះតែនាងមិនទទួលទូរស័ព្ទនេះតែម្ដងដែលភាពប្រែប្រួលរបស់អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នេះនិងធ្លាប់ច្រៀងនៅហាងវីហ្រ្វេនបាន១យប់តែជាង១០ដុល្លារនេះក្រោយពីបានបោះពួយទៅមុខលឿនដូចផ្លេកបន្ទោរនៅពេលដែលបានចាប់ដៃច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ។ប៉ុន្ដែនាងច័ន្ទសីម៉ា មិនមែនជាតារាវាយឬកពានោះទេហើយនាងក៍អត់ភ្លេចកំណើតដែរ ព្រោះកន្លង មកថែមទាំងបានយកកាដូទៅជូនឱក សុគន្ធកញ្ញា ដែលធ្លាប់ធ្វើជាCoach របស់នាងទៀតផងដែលធ្វើឲ្យអ្នកសិល្បករជាច្រើនគាំទ្រ។

សូមបញ្ជាក់ថាក្រៅពីនាងតន់ ច័ន្ទសីម៉ា តារាដែលស្រីដែលពិបាកទាក់ទងឬមិនលើកទូរស័ព្ទតែម្ដងនោះពួកគេធ្លាប់បង្ហើបថាដោយសារតែមានក្រុមម៉ែនិងឪយ៉ែមតាមរំខាន ឬព្យាយាមអូសទាញឲ្យទៅញាំបាយជាមួយតាតាជាថ្នូរលុយធីបក្រាស់ទើបពួកគេពិបាកប្រកែកហើយក៍ជ្រើសផ្លូវបិតឬមិនលើកលេខណាដែលមិនស្គាល់តែម្ដង។ចំពោះនាងច័ន្ទសីម៉ា វិញមិនធ្លាប់លេចឭថាមានក្រុមរកស៊ីជួញសាច់ស្រស់តាមរំខាននោះទេ គឺមានតែដំណឹងថាពោះម៉ាយម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងខ្លាំង តែសីម៉ា តែងតែប្រាប់អ្នកកាសែតនិងFan របស់នាងថានាងគ្មានអ្នកណាស្រលាញ់ហើយរកសង្សារមិនបានទៅវិញដែលចម្លើយបែបនោះទីបំផុតវាបានឡងមកសីម៉ា វិញភ្លាមៗតែម្ដងព្រោះនាងទទួលស្គាល់ថាគ្មានអ្នកណាជឿរជាក់លើការអះអាងរបស់នាងឡើយ។

ដោយឡែកប្រភពស្និតនាងសីម៉ា បានបង្ហើបថាស្រីស្រស់តូចច្រឡឹងរូបនេះកាន់តែមានមន្ដស្នេហ៍ក្រោយនាងបានកែច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញមកគឺមានទាំងប្រុសចាស់និងក្មេងតាមស្នេហ៍ព្រមគ្នា។តែសីម៉ា ជ្រើសផ្លូវមិនសាងស្នេហ៍ដោយបើកចំហនោះទេ ហើយបើនាងចង់ធ្វើជំទាវវាមិនមែនជារឿងពិបាកសម្រាប់រូបនាងឡើយ ប្រសិនបើតារាវ័យ២៥ឆ្នាំរូបនេះព្រមភ្ជាប់ស្នេហ៍ជាមួយលោកពោះម៉ាយម្នាក់នោះ៕

